» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10137 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700308 នាក់

បន្ទាប់ពី​ផ្តល់​កាដូ​១​ឆ្នាំ​ទូត​ខ្មែរ នៅ​សាធារណរដ្ឋ​កូរ៉េ ប្រកាសថា ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា នៅ​កូរ៉េ នឹងត្រូវ​បិទ​បញ្ចប់​ចាប់ពី ថ្ងៃទី​២៦-​សីហា​!

 

​ភ្នំពេញ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ថា ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា នៅ​សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​បិទ​បញ្ចប់​ចាប់ពី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤ តទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ដែល​សារ​ពត៍​មាន ទទួលបាន​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៤​នេះ​។a abassy korea1 

​សេចក្តីជូនដំណឹង​បន្ថែមថា ដោយឡែក សម្រាប់​បងប្អូន​ដែល​បាន​អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​រួច អាចមក​ទទួល លិខិតឆ្លងដែន ទៅតាម​ការជូនដំណឹង​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្ថានទូត​រហូតដល់​អស់​។​ចំពោះ​បងប្អូន​ដែល​មានបំណង​ស្នើសុំ បន្ទាប់ពី​ពី​ការបិទ​បញ្ចប់​នេះ សាមីខ្លួន​ត្រូវ​ទៅ​ស្នើសុំ ដោយផ្ទាល់​នៅ​កម្ពុជា​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា សូម​អំពាវនាវ​ដល់ បងប្អូន ខ្មែរ​ទាំងអស់​ដែល​មានបំណង​ស្នើសុំ លិខិតឆ្លងដែន​ធម្មតា​ថ្មី សូម​ប្រញាប់​រួសរាន់ អញ្ជើញ​មក​ដាក់ពាក្យ​ស្នើសុំ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤៕a abassy korea 
​