
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9161 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699332 នាក់
ភ្នំពេញ៖ក្រុមការងារអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៧មេសាបានប្រកាសឲ្យដឹងពីសកម្មភាពសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសបារាំងថា៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឯប្រទេសបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង និងកិច្ចប្រជុំក៏ដូចជាជំនួបសំខាន់ៗមួយចំនួនទៀតដូចជា កិច្ចប្រជុំជាន់ខ្ពស់ស្តីពី «និម្មាបនកម្មសុខភាពសាកល» កិច្ចពិភាក្សាស្តីពីអភិបាលកិច្ចនិងវិទ្យាសាស្ត្រ, ជំងឺឆ្លង និងជំងឺមិនឆ្លង, និងក៏មានជំនួបក្រៅផ្លូវការជាមួយអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកការអភិវឌ្ឍន៍ហិរញ្ញវត្ថុ, អគ្គនាយកអង្គការយូណេស្កូ និងប្រធានាធិបតីបុតស្វាណា ជាដើម។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងរីកចម្រើនក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការពហុភាគី រួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោក។