» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 13 នាក់

ម្សិលមិញ 7052 នាក់

សរុប 20671551 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​នៅ​ឧទ្យាន​គីរីរម្យ​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​មួយចំនួន នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ស្ថិតនៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុស​មៈ «​គិរី​រម្យ​»​។​a manet pagoda4 

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​៖សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​ថវិកា​សាងសង់​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​ក្តី​សោមនស្ស និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចប្រឹងប្រែង​របស់​អ្នកឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុន​ថា ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​បញ្ញាញាណ កសាង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ស្ពឺ ដែល​តែង​ផ្តល់​ជំនឿ​ចិត្ត​ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​តែង​បោះឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​ប្រទេស​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សមិទ្ធផល​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា មិន​ត្រឹម​ជួយ​លើកកម្ពស់​ការគោរព​ប្រណិប័តន៍​ផ្នែក​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ក្លាយទៅជា​កន្លែង​សម្រាប់​ការទាក់ទាញ​អ្នកទេសចរ​ផងដែរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​គ្មាន​សុខសន្តិភាព គឺ​មិនអាច​ផ្តល់ឱកាស​ក្នុង​ការកសាង​សមិទ្ធផល​ផ្នែក​សាសនា និង​ផ្តល់​សិទ្ធិសេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​គោរព​ប្រណី​ប័ត​ន៍​ផ្នែក​សាសនា​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មូលដ្ឋាន​ធំ​របស់​រាជរដ្ឋាភិបាល គឺ​ការធ្វើ​បុណ្យ​។ ធ្វើបុណ្យ​ធំ​បំផុត​ដំបូង​គេ គឺ​ការរំដោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍ និង​ការជួយ​ដល់​ប្រជាពលរដ្ឋ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ គឺជា​ការធ្វើ​បុណ្យ​ដ៏​ធំ​។ នយោបាយ​ឈ្នះ ឈ្នះ ជា​នយោបាយ​ផ្តល់​ក្តី​អនុគ្រោះ​ធំ​ឱ្យ​គ្នា​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​គ្មាន​ការធ្វើ​បុណ្យ​ដោយ​ការយោគយល់​គ្នា តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ​ទេនោះ គឺ​គ្មាន​សុខសន្តិភាព​ដូច​ពេលបច្ចុប្បន្ន​នោះឡើយ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​បុណ្យ​នេះ បាន​នាំមក​នូវ​សុខសន្តិភាព ហើយក៏​ជា​មូលដ្ឋាន​នៃ​ការការពារ​សុខសន្តិភាព​ផងដែរ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សហគមន៍​មួយ​បើ​គ្មាន​បុណ្យ​ទេនោះ នឹង​នាំឱ្យមាន​ការឈ្លោះប្រកែក ទាស់ទែង និង​ហិង្សា​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​បុណ្យ​មិនមែន​មានតែ​នៅក្នុង​វត្ត​នោះទេ ការចេះ​ជួយ​គ្នា ការមិនធ្វើ​អំពើអាក្រក់​ដាក់គ្នា ក៏​ជាការ​ធ្វើបុណ្យ​មួយ​ដ៏​ធំ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សូមកុំ​ប្រកួតប្រជែង​រឿង​កាប់​ដាវ​។ សម្តេច​បាន​បញ្ជាក់ថា ម្សិលមិញ​សម្តេច​បាន​បញ្ជា​ឱ្យ​តាមរក​ក្រុម​ក្មេង ដែល​ដេញ​កាប់​គ្នា​តាមផ្លូវ​ជាតិ​លេខ​៣​។ ពេលនេះ​រកឃើញ​មួយចំនួន​ហើយ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ទ ផ្តាំផ្ញើ​ទៅ​យុវវ័យ​ថា កុំ​ក្លាហាន​ជាមួយ​រឿង​ខុសច្បាប់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ត្រូវ​រួមគ្នា​ទប់ស្កាត់​អំពើ​ជ្រុលនិយម​ក្នុង​សាសនា ដើម្បី​បញ្ចៀស​ជម្លោះ​ផ្នែក​សាសនា​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សង្គ្រាម​ផ្តើមចេញពី​ពី​ផ្នត់គំនិត​របស់​មនុស្ស​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តាំ​យុវវ័យ​កំពង់ស្ពឺ ត្រូវធ្វើ​ខ្លួន​ឱ្យ​ខ្លាំង​ខាង​សិក្សា​រៀនសូត្រ កុំ​ខ្លាំង​ខាង​កាប់​ដាវ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហើប​ថា នឹងមាន​ការសាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​កំពង់ស្ពឺ ទៅកាន់​ខេត្តកោះកុង​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​អ្នក​ខេត្តកំពង់ស្ពឺ ដែល​បាន​គាំទ្រ​ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ព្រែកជីក​ហ្វូណន​តេ​ជោ ធ្វើ​លើទឹក​ដី​ខ្មែរ ធ្វើ​ដើម្បី​ប្រយោជន៍​ខ្មែរ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​បើក​ការដ្ឋាន​នៅ​ខែសីហា ឆ្នាំ​២០២៤​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ នឹងមាន​ការចូលរួម​ទុន​ភាគច្រើន​ពី​អ្នកវិនិយោគ​ខ្មែរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ ជា​គម្រោង​ដែលមាន​ស្មារតី​ជាតិ​ខ្លាំងក្លា​បំផុត​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ជួយ​គាំទ្រ​ផ្ដល់យោបល់​លើ​លក្ខណៈ​បច្ចេកទេស ទម្រង់ និង​រចនាបទ សម្រាប់​ការកសាង​សំណង់​នានា ព្រះ​ត្រៃបិដក​ចម្លាក់​ពី​ថ្ម​ម៉ាប និង​ព្រះ​បដិមា​ជាដើម ធ្វើយ៉ាងណា ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​សាសនា វប្បធម៌​ជាតិ ដើម្បី​បានជា​មរតក​ដ៏​ថ្លៃថ្លា និង​មានតម្លៃ​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​បរិស្ថាន​ធម្មជាតិ​នៅទីនេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ដូចជា​ការថែទាំ ការដាំ​ដើមឈើ​បន្ថែម និង​ការអភិរក្ស​សត្វព្រៃ​ជាដើម​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​រួមគ្នា​ប្រើប្រាស់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​ឱ្យបាន​ផលប្រយោជន៍ ច្រើន​បំផុត​សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ជាពិសេស​ស័ក្តិសម​បំផុត​សម្រាប់​ការអប់រំ​លើ​កម្ពស់​សីល​ធម៌​សង្គម និង​ការ​បដិបត្តិ​សមាធិ​អប់រំ​ចិត្ត​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែ​នាំឱ្យ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ត្រូវ​សហការ​ជាមួយ​គណៈសង្ឃ​នាយក ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ប្រើប្រាស់​ទីកន្លែង​នេះ ជា​កន្លែង​ពហុ​វិស័យ​ក្នុង​ការបម្រើ​ផលប្រយោជន៍​សម្រាប់ ពុទ្ធសាសនា បូជនីយដ្ឋាន​ទេសចរណ៍​សាសនា និង​ជា​កន្លែង​បណ្តុះ​នូវ​គុណធម៌ សីលធម៌ ចរិយា​ធម៌ និង​បដិបត្តិ​សមាធិ ដល់​យុវជន និង​ពុទ្ធបរិស័ទ ទាំង​ជាតិ និង​អន្តរជាតិ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​យកចិត្តទុកដាក់ លើកកម្ពស់​គុណ​តម្លៃ​ប្រពៃណី​ព្រះពុទ្ធសាសនា និង​ការអប់រំ​សីលធម៌ គុណធម៌ ចរិយា​ធម៌ ដែលជា​គុណ​តម្លៃ​សម្រាប់​ការរស់នៅ​ក្នុងសង្គម​ប្រកបដោយ​សុខដុមរមនា តាមរយៈ​ការផលិត និង​ចាក់ផ្សាយ​នូវ វីដេអូ​ខ្លីៗ នៅតាម​បណ្តាញ​សង្គម និង​ផ្ទាំង​ទូរទស្សន៍​សាធារណៈ ហើយ​សូមឱ្យ​បន្តសកម្មភាព​នេះ ឱ្យបាន​ខ្ជាប់ខ្ជួន និង​ឱ្យ​កាន់តែ​ផុលផុស​ថែមទៀត ដើម្បី​ចូលរួមចំណែក​កសាង​នូវ​មូលធន​មនុស្ស​ក្នុងសង្គម ប្រកបដោយ​គុណភាព និង​សមត្ថភាព​ខ្ពស់​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា​សំណេះសំណាល​នៅវេលា​ម៉ោង ៨៖៤៥​នាទី​, a manet pagoda1 a manet pagoda2 a manet pagoda3 a manet pagoda5 

​