» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5484 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695655 នាក់

ដករាជអាជ្ញា​រតនៈគីរី​ជា​ពេជ្រ​រឿង​ឯក​ពន្ធភាព​ដាក់​លោក​ងិន​ពេជ្រ​ជំនួស​វិញ​!

 

​ភ្នំពេញ ៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ បានចេញ​ប្រកាស​សម្រេច​ផ្អាក​មុខងារ លោក ជា ពេជ្រ​ពី​តួនាទី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ជា​បណ្តោះអាសន្ន ក្រោយ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ "​ផិត​"​។​a court roit4 

​យោងតាម​លិខិត​លេខ​១៤០២ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងយុត្តិធម៌ បានទទួល​លិខិត​ជូនដំណឹង​លេខ​៦៥១ អយ​ប របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្តីពី​ការចោទប្រកាន់ លើ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ពីបទ "​ផិត​" ប្រព្រឹត្ត​នៅ​ខេត្តរតនគិរី និង​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ រហូតដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា​១០ នៃ​ច្បាប់​ស្តីពី ឯក​ព័ន្ធ​ភាព​។​

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់កាសែតថា កាលណា​លោក ជា ពេជ្រ ជាប់​បណ្តឹង​នៅ​តុលាការ គឺ ក្រសួងយុត្តិធម៌ ត្រូវ​ផ្អាក​ការងារ​លោក​ជា​បណ្តោះអាសន្ន សិន ដើម្បី​ដំណើរ​នីតិវិធីតុលាការ ។ ប៉ុន្តែ​ប្រសិនបើ​រកឃើញថា លោក ជា ពេជ្រ មានទោស​ដូច​ការចោទប្រកាន់​មែន គឺ លោក ជា ពេជ្រ អាច​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ។ ផ្ទុយទៅវិញ ប្រសិនបើ​រកឃើញថា លោក ជា ពេជ្រ មិនមាន​កំហុស​ទេ គឺ លោក​អាច​ចូល​បំពេញការងារ​ជាធម្មតា វិញ ។​

​លោកស្រី ហ៊ាន លក្ខិណា ជា​ភរិយា​ដើម របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ប្តឹង​លោក ជា ពេជ្រ ចូល​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ "​ផិត​" បន្ទាប់ពី​លោកស្រី​រកឃើញថា លោក ជា ពេជ្រ បាន​លួចលាក់​មាន​ប្រពន្ធចុង​រហូត​មានកូន​ប្រុស​ម្នាក់​ក្នុងពេលដែល​បានដាក់​ពាក្យ​លះលែង​ប្រពន្ធដើម​!​។​

លោក​ងិន​ពេជ្រ​រាជអាជ្ញា​រង​តុលាការ​រាជធានី​ទទួលបាន​វាសនា​តម្លើង​តួនាទី​ជំ​នួន​កន្លែង​លោក​ជា​ពេជ្រ​!​។​សូម​បញ្ជាក់ដែរថា​លោក​រាជអាជ្ញា​រង​តុលារ​ការ​ខេត្តកោះកុង​ឈ្មោះ​អ៊​ង​រី​ក៏​ទើប​ត្រូវបាន​ដក​បញ្ឈរជើង​ផងដែរ​ព្រោះតែ​រឿង​ប្រពន្ធ​តាម​ទាន់​ពេលដេក​ជាមួយ​ស្រី​នៅផ្ទះ​សំណាក់​៕a court roit2 a court roit3 a court roit a court roit6 a court roit7 a court roit5 

​