» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7469 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697640 នាក់

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា និង​ថៃ​ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ចុង​ខែ​តុលា ឆ្នាំ២០២៥​ក្រោមអធិបតីភាពលោកត្រាំមាន១០ចំណុច

 

ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាលោកប្រាក់សុខុនបានឱ្យដឹងថា តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមានឯកឧត្ដម ដូណាល់ ត្រាំ និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ធ្វើជាសាក្សីផងដែរ។a brak kola 

កម្ពុជា-ថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលានេះ។ នេះបើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។

លោកប្រមុខការទូតកម្ពុជាបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនេះ ក៏មានវត្តមានឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងឯកឧត្ដម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានអញ្ជើញធ្វើជាសាក្សីផងដែរ។

តាមរយៈការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ប្រមុខការទូតកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន ក្នុងនាមកម្ពុជាបានថ្លែងអំណរគុណដល់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក, ភាគីចិន ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះ។ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីទាំងអស់ ដែលបានចូលរួមសម្របសម្រួល ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនេះត្រូវបានគេឲ្យដឹងថាមាន១០​ចំណុច​នោះ​រួម​មាន៖

១. ការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរ ក្នុងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់២. ការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យរបស់ប្រទេសនីមួយៗ

៣. ការតាំងចិត្តសម្រាប់ការស្តារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមក (ការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសារកន្លងទៅយើង​បានទម្លាក់​កម្រិត​ការទូត​មក​ត្រឹម​ថ្នាក់​លេខាធិការរបស់ស្ថានទូត)

៤. ការរួមគ្នា និងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា (Online Scam)។៥. ការបោសសម្អាតមីននៅតាមព្រំដែន (ក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុន តំបន់ណាត្រូវដោះក្រោយ)

៦. ការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែន ហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ។៧. ភាគីថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនរង់ចាំទៀតទេ ។

៨. ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។៩. ការគោរពនូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ

១០. ការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈ​ជាប្រទេស​ជិតខាង​អចិន្ត្រៃយ៍ ក្នុងការស្តារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ នាំមកវិញនូវសុខសន្តិភាព វិបុលភាព សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ”។a brack kola