» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6390 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696561 នាក់

ឈ្មួញ​ដឹកស្រូវ​ចេញទៅ​វៀតណាម​តាម​ច្រក​បន្ទាយ​ចក្រី​រិះគន់​សម​ត្ត​កិច្ច​ទារលុយ​


​ព្រៃវែង ÷ សេចក្តីរាយការណ៍ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ព្រមទាំង ប្រជាពលរដ្ឋ ដែល​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង
​បាន​ឲ្យ​ដឹងថា ទាល់តែ​បង់​សេវា​ទៅ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​នេះ ទើប​អ្វីៗ ប្រព្រឹត្តទៅ​យ៉ាង​រលូន ។​​រីឯ​ខាង​ភាគី​យួន​វិញ​បាន​តម្រូវ​ឲ្យ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​ខ្មែរ ខ្មែរ​យើង​ដឹកជញ្ជូន​ស្រូវ​ឡើង​ស្ពាន​ទៅ​ទម្លាក់​ស្រូវ​លក់​នៅ​ទឹកដី​យួន តាម​ព្រំដែន​ដែល​ធ្វើ​ឲ្យ ខាត​ពេលវេលា​យ៉ាងច្រើន ហើយ​ត្រូវ​បង់លុយ សម្រាប់​ខាង​សមត្ថកិច្ច​ភាគី​ខ្មែរ​ទៀតផង​។​a gate chakrey3 

​ប្រភពពី​ក្រុម​ឈ្មួញ ដឹក​ជ​ញ្ជួ​ន​ស្រូវ បាន​ឲ្យ​ដឹង​ទៀតថា​ពួកគាត់​ចំណាយ​ក្នុង​មួយ​ជេ​ី​ងៗ អស់​ចាប់ពី​៣០០០០​រៀល ទៅ ៣៥០០០​រៀល ទៅ​លេ​ី​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​នេះ​។​តាម​ធម្មតា​រដ្ឋ​មិនបាន​តម្រូវ​ឲ្យ​បងពន្ធ​អ្វី​ទេ​ចំពោះ​ការនាំ​ស្រូវ​ចេញទៅ​លក់​ស្រុក​យួន​។​​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ ដែល​ដឹកជញ្ជូន​ស្រូវ​ទៅ​លក់ សុំ​ឲ្យ​លោក សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ជាបន្ទាន់​។​

​ប្រភពពី​ក្រុម​ឈ្មួញ និង​អាជីវករ ព្រមទាំង ប្រជាពលរដ្ឋ​​បាន និយាយថា ថ្មីៗ​នេះ​មន្ត្រី​គយ តម្រូវ​ឲ្យ​ឈ្មួញ​ខ្មែរ បង់លុយ​ក្នុង​ស្រូវ​មួយ រថយន្ត ១៥០០០​រៀល ទើប​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រកព្រំដែន​ទៅ​ស្រុក​យួន ដែល​មន្ត្រី​គយ​មិនបាន​ធ្វើ​អ្វី​សោះ ។​បើ​សរុប​ទាំង​ស្ថាប័ន​ផ្សេងៗ​នៅ​ច្រក​នេះ គឺ​ស្រូវ​មួយ​រថយន្ត​ចំណាយ​អស់​៣​ម៉ឺន​៥​ពាន់​រៀល​។​មិនអាច​ទាក់ទង​មេ​ច្រកទ្វារ​បន្ទាយ​ចក្រី​ដើម្បី​សុំ​ការបំភ្លឺ​បានទេ​ដោយសារ​គ្មាន​លេខ​ទំនាក់ទំនង​។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពន្យល់​លើ​ករណី​យ៍​ចោទប្រកាន់​នេះ​។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៨ ៤៩១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាងជាង១៧០លានដុល្លារ។ការនាំចេញអង្ករជាង២៤ម៉ឺនតោន ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១០៥,៧៩៩ តោន គិតជាទឹកប្រាក់ចំនួន ៨១.៦២ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន គិតជាទឹកប្រាក់ ៤២.២៨ លាន ដុល្លារសហរដ្ឋ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេសបានបរិមាណចំនួន ៥៣,៧៦៦ តោន គិតជាទឹកប្រាក់ ២៧.៧៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ២៤ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២១,៤៦៩ តោន គិតជាទឹកប្រាក់ចំនួន ១៨.៥៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះអង្ករក្រអូបចំនួន៧៣.០៧ % ប្រភេទអង្ករស ធម្មតា ២៣.១៨% អង្ករចំហ៊ុយ ២.២១ % អង្ករសរីរាង្គចំនួន ១.៣២% និងអង្ករផ្សេងៗចំនួន ០.២២% ។ទន្ទឹមគ្នានេះ ក្នុងរយៈពេល៤ខែនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤១៩,៣១៧តោន(ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ជាង ៦៩៣.៣៩ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។a gate chakrey a gate chakrey2 

​