» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9476 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699647 នាក់

រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដកតំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តរតនៈគិរី​បន្ទាប់ពី​មានការ​រិះគន់​ពី​តំណាងរាស្ត្រ​!

 

​ខេត្តរតនគិរី​៖​លោក​ស៊ុន​ប៉ូ​លីន​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី​ត្រូវបាន​លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រី​ដក​ចេញពី​តំណែង​ដោយ​តម្លើង​លោក​សាយ​សា​មាន​ពី​អនុប្រធាន​ជា​ស្តីទី​សិន​កាលពី​ថ្ងៃទី​១៤​តុលា​ឆ្នាំ​២០១៩​ក្រោយពី​មានការ​រិះគន់​ពី​លោក​ប៊ូ​ឡាំ​តំណាងរាស្ត្រ​រតនៈគិរី​ថា​ជា​មន្ត្រី​គ្រាប់​ល្ពៅ​!​។​a bou lama 

​សូមបញ្ជាក់ថា​លោក ប៊ូ​ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល រតនគិរី​កាលពី​ថ្ងៃទី​១២​តុលា​បាន​ចុះមក​មើលផ្លូវ មួយ​ខ្សែ ស្ថិតនៅ​ក្នុងភូមិ ចា​អ៊ុង កៅ ឃុំ​ចា​ឣុ​ង ស្រុក​អូរ​ជុំ​ខេត្តរតនគិរី តាម​សំណូមពរ របស់​ប្រជាពលរដ្ឋ ឱ្យជួយ​ត្រួតពិនិត្យ​មើលផ្លូវ​ឲ្យ​ពួកគាត់​បានធ្វើ​ដំណើរ ដឹក​កសិផល​ឲ្យ​ស្រួល​ផង​ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅដល់​ផ្ទះ​។ នៅ​ទីនោះ​លោក​ប៊ូ​ឡាំ​បាន​និយាយ​ឌឺ​ថា​៖​លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តរតនគិរី​លោក​ស៊ុន​ប៉ូ​លីន​ថា​ល្អ​ណាស់ ល្អ ត្រង់​អត់​ចេះ​ធ្វើការ នៅពេលនោះ​ផងដែរ​គាត់​សូម​សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​យក​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោ មិន​ធ្វើការ​នៅ​ខេត្តរតនគិរី​ទៅ វិញ​ទៅ ។លោកប៊ូឡាំ​បាន​មាន​ប្រសា​ន៌​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​គាត់​មិន​ទទួលយកបាន​នោះទេ​ដែល​មន្ត្រី​មិន​ធ្វើការ​ទេ​។​

លោក​ប៊ូ​ឡាំ​ឲ្យ​កាសែត​ដឹងថា​លុយ​គេ​បាន​ទម្លាក់​មក​តាំងពី​ខែកក្កដា​មក​ម្លេះ​តែ​ហេតុ​អី​លោក​ស៊ុន​ប៉ូ​លីន​មិន​ធ្វើការ​?​។ ប្រជាពលរដ្ឋ នៅ​ស្រុក​តា​វែង និង​ស្រុក​វ៉ឺ​ន​សៃ បាន​ម​ធ្វើការ​រិះគន់ ទៅដល់​លោក​ស៊ុន​ប៉ូ​លីន ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត រតនគិរី ថា​ផ្លូវ​ពីរ​ខ្សែ កំពុងតែ​មានការ​ទ្រុឌទ្រោម បែក​ជា​លោក​ស៊ុន​ប៉ូ​លីន​វិញ ពុំមាន​ការយកចិត្តទុកដាក់ ទៅលើ​ផ្លូវ​ពីរ​ខ្សែ ដែល​ប្រជាពលរដ្ឋ ត្រូវការ​នោះទេ ។ សូម្បីតែ​មន្ត្រីរាជការ នៅក្នុង​ខេត្តរតនគិរី ក៏​មិនមាន​ការពេញចិត្ត ទៅដល់​លោក​ស៊ុន​ប៉ូ​លីន ជា​ប្រធាន​មន្ទីរ​សាធារណការ ខេត្តរតនគិរី​នោះដែរ ។​

ប្រភពពី​មន្ត្រី​នៅក្នុង មន្ទីរ​សាធារណការ​ដឹកជញ្ជូន ខេត្តរតនគិរី បាន​បង្ហើប​ឲ្យ​ដឹងថា ផ្លូវ​ចេញពី​ស្រុក​តា​វែង និង​ស្រុក​វ៉ឺ​ន​សៃ ទាំង​២ ខ្សែ​នេះ គឺ​នៅក្រោម​ការថែទាំ របស់​ប្រធាន​មន្ទីរ សាធារណការ ។​លោក​អភិបាលស្រុក​វើ​ន​សៃ ក៏ បាន បញ្ជាក់ ប្រាប់ថា រាល់​ការ​ផ្លូវ ចេញពី​ស្រុក​វើ​ន​សៃ​នេះ និង​ស្រុក​តា​វែង គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​មន្ទីរ​សាធារណៈការ ដឹកជញ្ជូន​ខេត្តរតនគិរី ធ្វើការ​ថែទាំ ផ្ទុយទៅវិញ មន្ទីរ​សាធារណការ​ខេត្តរតនគិរី ពុំ​យកចិត្តទុកដាក់ ជួសជុល​ផ្លូវ និង​ថែទាំ​ផ្លូវ​នោះទេ ។​a bou lam a bou lama1 a bou lama2 

​