» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5181 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695352 នាក់

មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ!

 

 

ភ្នំពេញ៖មហាជននៅលើបណ្ដាញសង្គម រួមជាមួយកងកម្លាំងប្រដាប់អាវុធ បានសម្ដែងការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំង ចំពោះម្ចាស់ហាងលក់ទូរស័ព្ទដៃមួយកន្លែង ដែលបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថធ្ងន់ៗ និង ប៉ះពាល់ដល់កិត្តិយសរបស់យោធិនជួរមុខ ដោយផ្ដើមចេញពីរឿងរ៉ាវទិញលក់ទូរស័ព្ទតាមប្រព័ន្ធអនឡាញ។ម្ចាស់ហាងទូរស័ព្ទ «Mr.8 gaming»និងជាម្ចស់ផេក បានមកដោះស្រាយជាមួយវីរៈកងទ័ពម្នាក់ ដែលកំពុងឈរជើងនៅទិសប្រាសាទតាមាន់ ដោយផ្តល់ទូរស័ព្ទមួយគ្រឿងម៉ាក OPPO និងបានផ្តល់ថវិកាចំនួន ២០ម៉ឺនរៀលជូនគាត់បន្ថែម ។a army phon 

 

យោងតាមវីដេអូបំភ្លឺរបស់យោធិនម្នាក់ដែលឈរជើងការពារទឹកដីនៅតំបន់ប្រាសាទតាមាន់ឈ្មោះ រឹត ធ្លាប់បានរងរបួសធ្ងន់ក្នុងការប្រយុទ្ធជាមួយទ័ពថៃ ពេលផ្ទុះសង្គ្រាមកាលពីឆ្នាំ២០២៥ បានរៀបរាប់ថា លោកបានកុម្ម៉ង់ទិញទូរស័ព្ទមួយគ្រឿងពីផេកហ្វេសប៊ុកឈ្មោះ «MR.8 Gaming» ប៉ុន្តែពេលទទួលបាន បែរជាទូរស័ព្ទនោះប្រើប្រាស់មិនកើត។ ក្រោយមក ខាងហាងបានឱ្យលោកផ្ញើទំនិញត្រឡប់ទៅវិញដើម្បីពិនិត្យ និងទទួលទិញវិញ។ ពេលផ្ញើដល់ យោធិនរូបនោះបានផ្ញើ QR Code ទុកឱ្យម្ចាស់ហាងដើម្បីងាយស្រួលផ្ទេរប្រាក់ត្រឡប់មកវិញ ប៉ុន្តែស្រ្តីជាម្ចាស់ហាងបែរជាខឹងសម្បារ ចោទថាលោកប្រញាប់ប្រញាល់ជ្រុល និងបានប្រើពាក្យសម្តីជេរដៀល មើលងាយយ៉ាងធ្ងន់ធ្ងររហូតដល់ក្រុមគ្រួសារ និងអាយុជីវិតរបស់កងទ័ព។

ក្រោយកើតមានការរិះគន់ គេបានស្គាល់អត្តសញ្ញាណស្រ្តីជាម្ចាស់ហាងមានឈ្មោះ ចិន្តា សុវណ្ណារី បានដំណើរការអាជីវកម្មលើទំព័រហ្វេសប៊ុកឈ្មោះ «MR.8 Gaming» ដែលមានទីតាំងស្ថិតនៅក្បែរផ្សារព្រែកជ្រៃ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្ត្រីនេះមានប្តីឈ្មោះ ងួន សុគន្ធី (Ngoun Sokunthy) ធ្លាប់ជាបេក្ខជនម្នាក់ចូលប្រឡងក្នុងកម្មវិធី MasterChef Khmer រដូវកាលទី ២ ។ ប្រភពីបណ្តាញសង្គមឲ្យដឹងថាគូស្វាមីទាំងពីរបានរៀបការតាំងពីថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ នៅផ្ទះដែលពួកគេកំពុងរស់នៅរាល់ថ្ងៃនៅច្បារអំពៅទី១ នៅជិតសាលាបឋមសិក្សាច្បារអំពៅទី១(ខ្ញុំមានទីតាំងផ្ទះរបស់ពួកគេ) លេខទូរស័ព្ទប្តី085 555 580 លេខទូរស័ព្ទប្រពន្ធដែលពូកែជេរ 0963839734 ។

តាំងពីរៀបការជាមួយគ្នាមក ពួកគេចាប់ដៃគ្នារកស៊ីលក់ទូរស័ព្ទ(ជាពិសេសទូរស័ព្ទមួយទឹកនិងទូរស័ព្ទកូពីនាំចូលពីចិន) ដោយលក់នៅទីតាំងនិងផេកឈ្មោះMr.8 gaming មានទីតាំងជិតផ្សារព្រែកជ្រៃ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពួកគេមានប្រវត្តិលក់ឥវ៉ាន់គ្មានគុណភាព ទូរស័ព្ទនាំចូលពីចិនប្រើមិនកើត និងបង្ហោះជេរប្រមាថតាមPage Mr.8 gaming អតិថិជនណាដែលបានឆ្លើយឆ្លងកម្មង់ហើយ តែមិនយកឥវ៉ាន់របស់ពួកគេវិញ(ដូច្នេះ ការជេរប្រមាថដល់បងវីរៈកងទ័ព មិនមែនជាសកម្មភាពជេរប្រមាថលើកទីមួយទេ គឺពួកគេធ្លាប់ឆាតទៅជេរនិងបង្ហោះជេរអតិថិជនជាច្រើនមកហើយ នៅពេលដែលទូរស័ព្ទរបស់ពួកគេដែលផ្ញើរទៅ អតិថិជនសម្រេចចិត្តថាមិនយកវិញ អាចដោយសារមានបញ្ហាប្រើមិនកើត) ។

 ស្រ្តីរូបនោះក៏បានចេញវីដេអូធ្វើការសុំទោសជាសាធារណៈចំពោះយោធិនរងគ្រោះ ថ្នាក់ដឹកនាំ កងទ័ពទូទាំងប្រទេស និងមហាជន ព្រមទាំងសន្យាមិនឱ្យមានទង្វើបែបនេះកើតឡើងទៀតយ៉ាងណាក៏ដោយ ក៏មហាជននៅតែទទូចឱ្យមានការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់។សូមបញ្ជាក់ថាក្រោយកើតព្រិត្តិការណ៍នេះតាមបណ្តាញសង្គមលោកឧកញ៉ាចាងហ្វាងកាសែតផែងវណ្ណៈក៏បានចេញមុខឧបត្ដម្ភទូរសព្ទ័ថ្មី១គ្រឿងនិងថវិកា១លានរៀលផងដែរ។

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំបានចាត់ទៅលោកឧត្តមសេនិយ៌ ស្នងការរង ប៊ុន សត្យ៉ា ឱ្យអញ្ជើញអ្នកលក់ទូរស័ព្ទ បានប្រពាក្យលើកងទ័ពជួរមុខ(អ្នកផ្ទះគាត់ប្រាប់ថាបានចេញទៅព្រំដែនដើម្បីជួបកងទ័ព) ពេលនេះមិនទាន់វិលត្រឡប់មកដល់ផ្ទះវិញទេ។ដោយឡែក ប្រភពខ្លះបានឱ្យដឹងថា ៖ ស្អែកស្រ្តីម្ចាស់ហាងទូរសព្ទដែលជេរទាហាន ចូលទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា! ។

សូមជម្រាបជូនថា ៖ ម្ចាស់ ផេកលក់ទូរស័ព្ទ Mr.8 Gaming ដែល ជេរប្រមាថ វីរៈ កងទ័ព ជួរមុខ កប់ៗមាត់ៗ ជេរប្រមាថម្តាយវីរកងទ័ព និងដាក់ទំនាយវីរកងទ័ពឱ្យត្រូវ «គ្រាប់ផ្លោង» បានលើកម្រាមដៃដប់ សំពះ គោរពដល់ប្រជាជនខ្មែរឱ្យ «អាណិត» និង «អធ្យាស្រ័យ» មកដល់រូបនាងវិញខ្លះផង ។ ប៉ុន្តែលើបណ្តាញសង្គម ឃើញថា មជ្ឈដ្ឋានទូទៅរបស់ប្រជាជាពលរដ្ឋ មានទាំងកម្លាំងវីរកងទ័ពជួរមុខផង មិនអាចទទួលយកនូវការសូមទោសនេះឡើយ ។a army phon1 a army phon2 a army phon4 a army phon5 a phon army1