» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5544 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695715 នាក់

វង់ល្បែង​ស៊ីសង​ជល​មាន់​លោក​ឆៃប៉ូវ​បើក​លេង​ឌឺ​អធិការនគរបាល​និង​ប៉េអឹម​ស្រុក​អង្គរជុំ​!

​សៀមរាប​៖​ទីលាន​ប្រជល់មាន់ និង​អាប៉ោង​កំពុងតែ​ដំណើរការ ក្នុង​ដែន​សម​ត្ត​កិច្ច​របស់ លោក​ម៉ាន់​សុខា​ត់ អធិការ​ស្រុក​អង្គរជុំ និង​លោក មាន​រិ​ទ្ធ​មេបញ្ជាការ​កង​រាជ​អាវុធ​ហេ​ត្ថ​ស្រុក​អង្គរជុំ​ខេត្តសៀមរាប ។a game sim1

ល្បែងស៊ីសង​នេះ​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ឃុំ​តា​សោម​ស្រុក​អង្គរជុំ មាន​កាង​ល្បែង​ឈ្មោះ​ឆៃប៉ូវ អាយុ​ជាង​៤០​ឆ្នាំ បាននិងកំពុង​លេង​យ៉ាង​គគ្រឹកគគ្រេង​ស្រែក​ហោ​កញ្ជ្រៀវ​គ្មាន​ខ្លាចញញើត​អាជ្ញាធរ​ឡើយ ​។​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​វង់ល្បែង​ឲ្យ​ដឹងថា ពួកគេ​ដំណើរការ​មួយឆ្នាំ​មកហើយ​។

​ល្បែងស៊ីសង​មាន​ពីរ​ប្រភេទ​៖ ទី​១ ប្រជល់មាន់​មាន​ពីរ​វង់​។ ពួកគេ​លេង​មាន់​ខ្នាយ​ធម្មតា​របៀប​បុរាណ គេ​មិន​លេង​ខ្នាយ​ដែក​ទេ​។ មួយ​វង់ៗ​មាន​គ្នា​ជាង​២០​នាក់ ពួកគេ​ស្រែក​ហ៊ោរ​ដេញ​លុយ​ចុះឡើង​តាម​ស​ចំណង់​ចិត្ត​របស់គេ​។

​ទី ២ ល្បែង​អាប៉ោង​មាន​ពីរ​វង់​ដែរ​មួយ​វង់ៗ​មាន​គ្នា​ជាង​២០​នាក់ ពួកគេ​ចាក់​ក្រាស​ស្ដើង ហើយ​អ៊ុត​មេ​ស៊ីសង​ប្រាក់​យ៉ាង​ស្ងាត់ របៀប​សម្មាធិ​។​ខុសពី​ល្បែង​ជល់​មាន​អ្នកលេង​អាប៉ោង​គេ​តាំងស្មារតី​និង​នរ ដើម្បី​ស្ដាប់​គ្រាប់​អាប៉ោង​ដួល​ដើម្បី​ទាយ​ក្រាស​ស្ដើង​។ មើលទៅ​មេអាប៉ោង​លុយ​ស៊ីសង​សេរី​មិន​ខ្វះ​ទេ ប្រាក់​ខ្មែរ​ប្រាក់​បាត និង​ប្រាក់​ដុល្លារ​អាមេរិក ។ សូមបញ្ជាក់ថា​៖​ទីតាំង​របស់គេ​លេង​បើកឡាន​ចូល​មិន​បានទេ​ព្រោះ​ផ្លូវ​ចូ​លវាតូច មានតែ​ម៉ូតូ​ជាង​៣០​គ្រឿង ចំណែក​ឡាន​ចត​ទុក​ខាងក្រៅ ។

អ្នកស្រុក​ឲ្យ​ដឹងថា​គេ​លេង​ជា​អាជីពជា​អចិ​ន្ត្រៃយ៍មួយអាទិត្យ លេង​ធំ​ថ្ងៃ​អង្គារ៍ ។ថៅកែល្បែង​លោក​ឆៃប៉ូវ​ពេល​ជួប​មាតុភូមិ​ថ្ងៃទី​២៨ កន្លែង​ល្បែង គ្មានអ្វី​ក្រៅពី​យកប្រាក់​មក​ហុច​ឲ្យ តែ​មាតុភូមិ​មិន​ទួល​យក ។

​ព្រីក​ថ្ងៃទី​២៩​ពេល​សួរ​តាម​ទូរស័ព្ទ​ថា ល្បែង​លេង​រាប់​ឆ្នាំ​មកហើយ​ហេតុអ្វី​ប៉ូលិស​ប៉េអឹម​មិន​ចាប់ ? លោក​ឆៃប៉ូវ​ឆ្លើយថា​៖ ពេល​សម​ត្ត​កិច្ច​មក​គឺ​នាំគ្នា​រត់​?​។
​មិនដឹងថា​លោក​ឆៃប៉ូវ​ប្រាប់​នេះ​កុហក​ឫ​ត្រង់​នោះទេ​?​។ តែបើ​ប៉ូលិស​ប៉េអឹម​មិនដឹងថា​ភូមិ​ថ្នល់​លេងល្បែង​ជល់មាន់​និង​ចាក់អាប៉ោង​នោះ ទេ គឺ​សម​ត្ត​កិច្ច​ស្រុក​អង្គរជុំ​មិនមាន​សម​ត្តភាព​ការពារ​ភូមិ​ឃុំ​ឲ្យ​មាន​សេចក្ដីសុខ​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បានឡើយ​។​ថ្នាក់លើ​គួរតែ​ដក​បញ្ឈរជើង​ដាក់​អ្នកមាន​សម​ត្តភាព​ធ្វើការវិញ​ទៅ ។

​តែបើ​ដឹងឮ​ហើយ​មិន​ប​ង្រា​ប​ទេ ជា​រឿង​អំពើរ​ពុករលួយ យ៉ាង​ធ្ងន់​ធ្ងូ​គួរតែមាន​វិធានការ​ឲ្យធ្ងន់តាមច្បាប់ប្រឆាំងអំពើរពុករលួយដែរ​។ ​ថ្ងៃទី​២៨​ពេល​ទូរ​សព្ទ័​សួរ​លោក​ម៉ាន់​សុខា​ត់ អធិការ​ស្រុក​អង្គរជុំ​តាម​ទូរស័ព្ទ តេ​ចូល​ពីរដង​តែ​អត់​មាន​អ្នកទទួល​។ ថ្ងៃទី​២៩​តេ​ចូល​ពីរដង​គ្មាន​អ្នកទទួល​ទៀត​។ ចំណែក​លោក​មាន​រិ​ទ្ធ​មេ​បញ្ជា​កង​រាជ​អាវុធ​ហេ​ត្ថ​ស្រុក​អង្គរជុំ​ថ្ងៃទី​២៨​តេ​ចូល​ហើយ​មិនមាន​អ្នកទទួល ព្រឹក​ថ្ងៃទី​២៩​តេ​ចូល​ហើយ​តែ​មនុស្ស​ស្រី​លើ​កថា​ច្រឡំ​លេខ ?!!​។​a angkor chum2 a angkor chum3 a angkor chum4 
​