» ម្លៃប្រេងនឹងធ្លាក់ថ្លៃបន្តទៀត បន្ទាប់ពីប្រធានាធិបតី Trump ចាត់វិធានការដោះស្រាយក្នុងពេលបារាំងបានចេញមកការពារច្រកសមុទ្ទ! » ខេត្តកណ្ដាលមានស្ថានីយ និងដេប៉ូ ប្រេងឥន្ធនៈ បិទបណ្តោះអាសន្ន ចំនួន ៥៨ទីតាំង ដោយមូលហេតុ អស់ប្រេងក្នុងស្តុកក្រសួងព្រមាន! » ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃស្រុកគងពិសី កូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 61 នាក់

ម្សិលមិញ 5592 នាក់

សរុប 18750592 នាក់

អធិការកិច្ច​នឹង​ចុះ​ស្រាវជ្រាវ​ការបង្ក្រាប​ហាង​ម៉ូដ​ស្ទ​រ័​ដោយ​ឧ​ត្ត​ម​សេនីយ៍​តេង​ប៊ុនថន​

 

​ភ្នំពេញ​៖​ឧ​ត្ត​ម​សេនីយ៍​ទោ​នគរបាល ដែល​ចុះបង្ក្រាប​ហាង លក់​គ្រឿងសំអាង​និង​សម្ភា​រះ​ប្រើប្រាស់​កាលីៗ​ឈ្មោះ​Mode Store នឹងត្រូវ​ស៊ើបអង្កេត ក្រោម​ពាក្យបណ្ដឹង​ថា​ចាប់​បង្ខាំង និង​ជំ​-​រិត​ទារប្រាក់​!​។​a po store2 

​ករណីនេះ​កើតឡើង​បន្ទាប់ពី​សម្តេច​ក្រ​ឡ្រា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចារ​ឯកភាព​លើ​សំណើ​របស់​អគ្គាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ គឺ នៅ​សប្តាហ៍​ក្រោយនេះ ក្រុមការងារ​ជំនាញ​នឹង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​លើ​ប​ណ្ដឹ​-​ង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ដែល​បាន​ប្ដឹ​-​ង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ តេង ប៊ុន​ថុ​ន អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រ​-​យុទ្ធ​ប្រ​ឆាំ​-​ង​ផលិតផល​ក្លែ​-​ង​ក្លា​-​យ ពាក់ព័ន្ធ​អំពើ​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​។​​នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួង មហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែ កុម្ភៈ​។

​លោក​អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន ក្រសួង មហាផ្ទៃ បាន​ឲ្យ​ដឹងថា​សប្តាហ៍​ក្រោយ​ក្រុមការងារ​នឹង​ចុះ​ធ្វើការ​ស្រាវជ្រាវ​។​​លោក តេង ប៊ុន​ថុ​ន មាន​អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ទោ តួនាទី អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។​
​បណ្តឹង​ឲ្យ​ដឹងថា​​ករណី​ចាប់​ប​-​ង្ខាំ​ង​រូបនាង​ខ្ញុំ ខេង ពិ​ទូ​ពុធ​ធីតា ដោយ​ខុសច្បាប់ ជំ​-​រិ​-​ត​ទារប្រាក់ និង​ផ្ដល់ព័ត៌មាន​បំភ្លៃ​ដល់​បក្ខពួក​របស់ខ្លួន ដែលជា​អ្នកសារព័ត៌មាន ដើម្បី​ផ្សព្វផ្សាយ​ប​-​ង្ខូ​ច​កេរ្ដិ៍ឈ្មោះ និង​សុចរិត​ភាព​របស់​ហាង​ម៉ូ​ដ៏​ស្ទ័​រ និង​ម្ចាស់​ហាង​។ ពាក្យបណ្តឹង​របស់​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ចុះ​ថ្ងៃទី​១០ ខែ​វិ​ច្ឆិ​ភា ឆ្នាំ​២០២១​។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា ហាង​ម៉ូដ​ស្ទ័​រ បាន​ចុះបញ្ជី​ការ​នៅ​ក្រសួងពាណិជ្ជកម្ម និង មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ថែមទាំង​បាន​លក់​តែ​ផលិតផល​សុទ្ធ ១០០% អស់​រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មកហើយ ដោយមាន​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា និង​ឈ្មោះ សឿ​ម ណារិន ជា​ម្ចាស់​ហាង​ម៉ូដ​ស្វ័​រ​។​

​សូម​បញ្ជាកដែរថា​កាលពី​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែល ០៩​និង​០០​នាទី​ព្រឹក មាន​សមត្ថកិច្ច​ចម្រុះ​មួយក្រុម ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង លោក ចែ សុង និង​លោក តេង ប៊ុន​ថុ​ន បាន​ចុះមក​ហាង​ម៉ូដ​ស្ទ័​រ ធ្វើការ​ឆែកឆេរ​ទំនិញ​នៅក្នុង​ហាង ដោយ​អះអាង​ផ្ទាល់មាត់​ថា​៖​មាន​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការលក់ទំនិញ​ជាន់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អ្នកដទៃ ហើយ​បាន​ចា​ប់ប​-​ង្ខាំ​ង​ទុក​ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា ក្នុង​បន្ទប់​មួយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​តម្រូវ​ឱ្យឈ្មោះ សឿ​ម ណារិន ជួបចរចា​ជាមួយ​លោក តេង ប៊ុន​ថុ​ន នៅក្នុង​ភោជនីយដ្ឋាន ឌឺ​ដ្រា​ម និង​ផាប់ ដែលមាន​ទីតាំង​នៅមុខ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​លោក តេង ប៊ុន​ថុ​ន បាន​តម្រូវឱ្យ​ផ្ដល់​កញ្ចប់​ថវិកា​មួយចំនួន​។​

​លោក តេង ប៊ុន​ថុ​ន យកទៅ​ចែកចាយ​ឱ្យ​ក្រុមការងារ​ចុះ​ឆែកឆេរ និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​គាត់​បាន ទាមទារ​យក​បន្ថែមទៀត​នូវ​កាបូប ប្រែ​ន​សុទ្ធ នាឡិកាដៃ​មួយគ្រឿង កាបូប​ដាក់​ឯកសារ​មួយ​ម៉ាក​ម៉ុង​ម្ល៉​ង់ ជា​ថ្នូរ​នឹង​ការសន្យា​កែប្រែ​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​នគរ​បោល​ឡើងវិញ និង​ព្រម​ដោះលែង ឈ្មោះ ខេង ពិ​ទូ​ពុធ​ធីតា ឱ្យ​ចេញពី​បន្ទប់​ឃុំ​ខ្លួ​-​ន​ទាំងយប់​។​

​អគ្គាធិការដ្ឋាន​បាន​ឲ្យ​ដឹង​បន្តថា ក្រោយពី​បាន​ពិនិត្យ​ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​ខាងលើ​ឃើញថា ករណីនេះ​មានការ​ចោទប្រកាន់ មកលើ​មន្ត្រីនគរបាល បម្រើ​ការងារ​នៅ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិត ផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះ ថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​) ក្រសួងមហាផ្ទៃ​​ដូច្នេះ​ដើម្បី​មាន មូលដ្ឋាន​ច្បាស់លាស់​ក្នុងការ​វាយតម្លៃ រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូម​គោរព ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់​មន្ត្រីនគរបាល​ជំនាញ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​៕a po store a po store1