» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2506 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846237 នាក់

​វៀតណាម​១២​នាក់​ដែល​ឃុ​ប​ឃឹ​ត​ជាមួយ​អាជ្ញាធរ​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដីព្រៃ​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​ត្រូវបាន​តុលាការខេត្ត​រតនគិរី ដោះលែង​ ចេញពី​គុកទាំងយប់​!!

 

​ភ្នំពេញ​៖​ជនជាតិ​វៀតណាម​ចំនួន​១២​នាក់​ដែល​ឃុ​ប​ឃឹ​ត​ជាមួយ​អាជ្ញាធរ​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដីព្រៃ​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ ដោយ​ខុសច្បាប់ ត្រូវបាន​តុលាការខេត្ត​រតនៈគីរី​ចេញ​ដីការ​ដោះលែង​ប្រញិប​ប្រ​ញ៉ាប់​ទាំងយប់​បាត់​ហើយ​កាលពី​ថ្ងៃទី​៣០​ឧសភា​ឆ្នាំ​២០១៩​។​នេះ​បើតាម​ប្រភពពី​មន្ត្រី​ពន្ធនាគារ​ខេត្តរតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៩​។​a track vn roitt 

​លោក អ៊ុក គឹម​ជុន ប្រធាន​ពន្ធនាគារ​ខេត្តរតនគិរី បាន​ឲ្យ​កាសែត​ដឹង ថា លោក​រ៉ា​បូរ៉ាន់​ឌី​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​បានចេញ​ដីកា​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​១២​នាក់​នេះ​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ដោយមាន​ជនជាតិ​វៀតណាម​បើកឡាន​មក​ទទួល​ដល់​ពន្ធនាគា​រ​តែម្តង​?​។​
​ការដោះលែង​ក៏មាន​ការឯកភាព​ព្រះរាជអាជ្ញា​ផងដែរ​។​

​សូមបញ្ជាក់ថា​កម្មករ​ជនជាតិ​វៀតណាម​១២​នាក់​ដែល​បាន​យក​គ្រឿងចក្រ​ចូល​ឈូសឆាយ​ដីព្រៃ​ឧទ្យាន​ជាតិ​វិ​រៈ​ជ័យ​ដោយ​ខុសច្បាប់ ត្រូវបាន​លោក ឡេង វណ្ណ​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តរតនគិរី សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩​បន្ទាប់ពី​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ ជាមួយ​គ្រឿងចក្រ​ចំនួន​៦​គ្រឿង​នៅ​តំបន់​ព្រំដែន ក្នុង​ដី​ក្រុមហ៊ុន​នុ​ភា សុភាព ក្នុងភូមិ​សាស្ត្រ ស្រុក​តា​វែង ពេល​ឈូសឆាយ​ដីព្រៃ​ខ្មែរ​ដោយ​ខុសច្បាប់​យក​ប្រគល់​ឲ្យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។​

ក្រុម​ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ បាន​ឆ្លង​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​តាម​ច្រក​ក្នុងព្រៃ ចំណុច​បង្គោល​ការពារ​ព្រំដែន​លេខ​១៤ ក្នុងភូមិ​សាស្ត្រ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៥០៥(​ប៉ុស្តិ៍​ភូមិ​ចង​) ខេត្តរតនគិរី​ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧១១ ស្រុក​ម៉​រៃ ខេត្ត​ក​ន្ទូ​ម​ប្រទេស​វៀតណាម​។​

 

​ប្រភពពី​សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ ជនជាតិ​វៀតណាម​ទាំង​១២​នាក់​បាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា តាមរយៈ​ឈ្មោះ សេក វិ​រៈ ជា​តំណាង​ក្រុមហ៊ុន នុ​ភាព សុ​ភី និង​ឈ្មោះ VO NGU YEVSA​ជា​ជនជាតិ​វៀតណាម (​មាន​អត្តសញ្ញាណប័ណ្ណ​ជនជាតិខ្មែរ​)​។​

​បើ​គិត​មកដល់ពេលនេះ ការឃុំខ្លួន​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​នេះ មិនបាន​មួយខែ​ផង ត្រូវបាន​គេ​រត់ការ​ប្រញិប​ប្រ​ញ៉ាប់​ដោះលែង​ទាំងយប់ រួច​ដឹក​តាម​រថយន្ត​ចេញទៅ​ប្រទេស​វៀតណាម​ទាំ​យប់នោះ​តែម្តង តាម​ច្រករបៀង​ព្រំដែន​មួយ ក្នុងស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

​ប្រជាជន និង​មន្ត្រីរាជការ នៅ​ខេត្តរតនគិរី ដែល​បានដឹង​រឿងរ៉ាវ​ពុករលួយ​ឃុ​ប​ឃឹ​ត​គ្នា​ក្បត់ជាតិ​មួយ​នេះ បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការសម្រេច​របស់​ស្ថាប័ន​តុលាការ​ខេត្តរតនៈគិរី ។​ព្រោះ​ការដោះលែង​នេះ​ចង់​ឬ​មិន​ចង់​ឬ​គេ​ឃុ​ប​ឃឹ​ត​គ្នា​បំបិទរឿង​ក្បត់ជាតិ​ជា​ថ្នូរ​និង​លាភសក្ការៈ​យ៉ាងពិត​ប្រាកដ​ដែល​ទាមទារ​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ពី​អង្គភាព​ប្រឆាំង​អំ​ពោះ​ពើ​ពុករលួយ​ប្រសិនបើ​ចង់​ឲ្យ​សង្គម​មាន​តម្លាភាព​។​

​លោក រ៉ា បូរ៉ាន់​ឌី ចៅក្រម​ស៊ើបសួរដែលចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ និង​លោក​ព្រះរាជអាជ្ញា ជា ពេជ្រ​អ្នក​សារ​ព​តិ​មាន មិនអាច​សុំ​ការបញ្ជាក់​បានទេ ៕a track vn roita3 a track vn roita a track vn roita2 a tracter vn roit2