» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4575 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131456 នាក់

ស្ងាត់ៗ​បែកធ្លាយ​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​នៅ​ខេត្តកំពង់ឆ្នាំង​យក​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ពុះ​ឡូត៍​លក់​អោយ​ឈ្មួញ​ប្រាប់ថា​ដោះដូរ​!

 

 កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ​តំណាងអោយ ៦១ គ្រួសារ​ដែល​ធ្លា​ប់រង​ការបណ្ដេញ​ចេញពី​ទីតាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គិរី ក្នុងអំឡុង​ឆ្នាំ​១៩៩០- ១៩៩១ បានចេញ​មុខ​តវ៉ា បន្ទាប់ពី​លេច​ធ្លាយ​ព័ត៌មាន​ថា​៖​ទីតាំង​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី ត្រូវបាន​គេ​ពុះ​ឡូត៍​លក់ ទៅឱ្យ​អ្នកដទៃ និង​អ្នកមាន​លុយ ដោយ​មិនបាន​គិតគូ​ពួកគាត់​ដែល​ធ្លាប់​រស់នៅ​លើដី​នោះ​តាំង ពី​ឆ្នាំ​១៩៧៩ មក​នោះឡើយ ។​a land chul 

​ប្រជាពលរដ្ឋ​ទាំង​នោះបាន​លើកឡើងថា​៖ ពួកគាត់​បាន​ចូលមក​រស់នៅក្នុង​ទីតាំង​ដី​ខាងលើ នោះ តាំងពី​ឆ្នាំ​១៩៧៩ មក​ម្លេះ​គឺ​មិនទាន់មាន​អង្គភាព​អធិការដ្ឋាន​នគរបាល តាំងនៅ​ទីនោះ​ឡើយ ។​​ប៉ុន្តែ​ក្រោយមក​ក៏បាន​បង្កើត​ឲ្យ​មាន​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ជល​គិរី នៅ​ទីនោះ ហើយ​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​អោយ​ទៅតាម​ជើងភ្នំ​ដែល​ជាទី​កប់ខ្មោច​ដូចជា​ទៅ​នៅ​ចំណុច​វត្ត​លោកតា​ពេជ្រ ខាងលិច​ភ្នំ​ស្ដេច​ស៊ី​ដោះ និង​ប្រជាពលរដ្ឋ​ខ្លះទៀត​ត្រូវគេ​ជម្លៀស​អោយទៅ​នៅ​ចំណុច​អ្នកតា​ច្រក​ខាងកើត​ភ្នំ​ស្ដេច​ស៊ី​ដោះ​ជាដើម​។​

​ក្រោយពី​រៀបចំ​អោយ​កើតមាន​ជា​អគារ​អធិការដ្ឋាន​គរ ស្រុក​ជល​គី​រី​ហើយ ពួកគាត់​ត្រូវបាន​បណ្តេញចេញ​នៅ​អំឡុង​ឆ្នាំ​១៩៩០ និង​១៩៩១ ក្នុងសម័យ​រដ្ឋ​កម្ពុជា ។​​ការបណ្តេញ​ចេញពី​ក្នុង​ទីតាំង​បរិវេណ​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី នា​សម័យ​នោះ មិនមែន​ដេញ​ដោយ​សន្តិវិធី​នោះទេ គឺ​ប្រើ​អំពើ​ហឹ​ង្សា​រុះរើ និង​សែង​ផ្ទះ​ពួកគាត់​ចេញ​ទៀតផង​។ ប្រជាពលរដ្ឋ​ក៏​ព្រម​ចាកចេញ ដោយ​ខ្លះ​បាន​ទៅ​រស់​នៅតាម​ជើងភ្នំ​និង​ខ្លះ​ក៏​ទៅ​កាយ​ដី​ក្បែរ​ផ្នូរ​សព​ដើម្បី​យក​ទីតាំង​ធ្វើ​ផ្ទះ​រស់នៅ រហូតដល់​សព្វថ្ងៃ ។

-​ប៉ុន្តែ​នៅ​ចុងឆ្នាំ​២០១៨ ក្រោយពី​ទីតាំង​អធិការដ្ឋាន​នគរបាល​ត្រូវបាន​ព័ទ្ធរបង​ជុំវិញរ​រួចហើយ ក៍បាន​លេច​ធ្លាយ​ព័ត៌មាន​ឮថា​៖​ដី​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី នោះ​ត្រូវបាន​គេ​ពុះ​ឡូត៍​លក់​អស់ហើយ ដោយ​ក្នុង​មួយ​ឡូ ត៍​មាន​ទំហំ​៥​ម​គុណ​និង​២០​ម៉ែត្រ​ក្នុងតម្លៃ ចាប់ពី​៨៥០០​ដុល្លារ ទៅ​ជាង​១​ម៉ឺន​៥​ពាន់​ដុល្លា​ឯណោះ​។​

ការលក់​ទីតាំង​អធិការដ្ឋាន នេះ​គឺ​លក់​ជាសម្ងាត់​នោះគេ​មិន​បើកទូលាយ​នោះទេ បើ​អ្នកណា​ចង់​ទិញ​ដី​នៅក្នុង​បរិវេណ​អធិការ​ស្រុក​ជល​គី​រី​នោះ​ត្រូវ​ទៅ​បង់លុយ អោយទៅ​ក្នុង​កុង ធនា គារ​អេស៊ីលីដា ដែល​គេ​បើក​លេខ​គណនី ក្នុង ធនាគារ​នោះ​ស្រាប់ ។

-​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ពួកគាត់​បានលើកឡើង​ថា​៖​បើ​គេ​យក​ទីតាំង​នេះ បន្តធ្វើ​អធិការដ្ឋាន​នគរបាល​បន្តទៀត ពួកគាត់​នឹងមិន​តវ៉ា​នោះទេ​។
​ប៉ុន្តែ​បើសិនជា​យក​ទីតាំង​នេះ​ពុះ​ឡូត៍ លក់​ពិតមែន ពួកគាត់​នឹងមិន​សុខចិត្ត​ឡើយ ។​ ពួកគាត់​សូម​សំណូមពរ​សុំ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ពិសេស សម្ដេច ហ៊ុនសែន សូមមេត្តា​ជួយ​អន្តរាគមន៍​យក​ដី​នោះមក​ឱ្យ ពួកគាត់​វិញ​ផង ។​​ឬ​បើ​គេ​លក់​ដី​របស់​ពួកគាត់​ហើយ​គួរ​យកលុយ​មកអោយ​គាត់​វិញ​ក្នុងតម្លៃ​សមស្រប​ណាមួយ ។

​ជុំវិញ​ការលើកឡើង​ខាងលើនេះ លោក ហ៊ឹម យ៉ង់​នាយ​អធិការដ្ឋាន​នគ​បាល​ស្រុក​ជល​គី​រី​បាន​ប្រាប់អោយដឹង​ថា​លោក​មិនបាន​ដឹង​អ្វី​នោះទេ​។ ចំពោះ​លោក​គឺ​ដូច​ជាទី​មោង​ដែល​គេ​អោយ​ចាំ​ដី​អញ្ចឹង បើ​ចង់ដឹង​សូម​សួរ​ទៅ​លោ​កមេ​មេៗ​ទៅ​គឺ​អោយ​សួរ​ទៅ​លោក​ហៃ មនោ​រម្យ អភិបាល​ស្រុ​ជល​គី​រី និ​សួរ​ទៅ​លោក​ឡុ​ច វណ្ណ​រា​ស្នងការ​នគ​បាល​ខេត្ត​ទៅ​។​ប៉ុន្តែ​លោក​ហៃ មនោ​រម្យ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។​

​ចំណែក​លោក​ឡុ​ច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា​៖​គ្មាន​ការលក់ដូរ ដី​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ជល​គី​រី​នោះទេ ប្រយ័ត្ន​ចាញ់បោក​គេ ។ ព្រោះ​ការទិញ​លក់​ដរាបណា​មាន​លិខិត​ទិញ​លក់ និង​លិខិត ទទួល​ប្រាក់​ត្រឹមត្រូវ រឿង​អី​ត្រូវ​យកលុយ​ទៅ​បង់​នៅ​ធនាគារ ដោយ គ្មាន​ឯកសារ​អ្នក​ប្រគល់ អ្នកទទួល​បែបនេះ ប្រយ័ត្ន​ចាញ់បោក​គេ​។

​បី​ទោះ​យ៉ាងនេះ​ក្តី លោក ហៃ មនោ​រម្យ អភិបាលស្រុក​ជល​គី​រី បាន​និយាយ​ខុសពី​ស្នងការ​នគរបាល​ខេត្ត ដោយ​លោក​បាន​បញ្ជាក់ថា​៖ អាគារ​ដែល​កំពុង​សាងសង់​នៅមុខ​គណបក្ស​ប្រជាជន​ស្រុក​ជល​គី​រី គឺជា​អាគារ អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​ថ្មី ពិតណាស់​មិនមាន​ការលក់ដូរ ទីតាំង​អធិការដ្ឋាន នគរបាល​ចាស់​នោះទេ ប៉ុន្តែ ធ្វើ​នេះ​ដូច​នៅ​ស្នងការដ្ឋាន​នគរបាល​ចាស់​យ៉ាង​ដូច្នេះ​ដែរ គឺ​កិច្ចការ​នេះ​ឯកឧត្តម​អភិបាលខេត្ត អោយ​បង្កើត​គណៈកម្មការ វាយ តម្លៃ មានការ​ចូលរួម​ពី​ថ្នាក់ជាតិ ។​

-​ចំណែក​រឿង អោយ​ប្រជាពលរដ្ឋ ចេញពី​កន្លែងធ្វើការ​រដ្ឋ កាលពី​ជំនាន់​សម័យ​សាធារណៈរដ្ឋ ប្រជាមានិត​កម្ពុជា គឺ​បាន​ដោះស្រាយ​គោលនយោបាយ​អស់ហើយ ដោយ​ពួកគាត់​មាន​ដី និង​សង់ផ្ទះ​បាន​សមរម្យ​អស់ហើយ ។

-​សូម​បញ្ជាក់ដែរថា ជាការ​ពិតណាស់​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ទិញ​ដី​ក្នុង​អធិការដ្ឋាន​នគរបាល ហើយ​បាន​យកលុយ​ទៅ​បង់​នៅ​អេស៊ីលីដា​បានបញ្ជាក់​ថា​៖​ពួកគាត់​បាន​បង់​តាម​លេខ​កូដ​គណនី​បញ្ញើរ​សន្សំសំចៃ ដែល​ឈ្មោះ ហឹម យ៉ុង អធិការនគរបាល​ស្រុក​ជល​គី​រី​នោះ អោយ​នោះ​មែន ប៉ុន្តែ​មកដល់ពេលនេះ ពួកគាត់​ទៅជា​ព្រួយ​បារ​ម្មណ៍ ទៅវិញ ព្រោះ​លុយ​អោយគេ​អស់ហើយ តែ​មិនទាន់បាន​ដី​នៅឡើយ ។

-​ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលមាន​ដី​ផ្ទះ ជាប់​របង​ពី​ខាងត្បូង​អធិការដ្ឋាន​នគរបាល មាន​១១​គ្រួសារ បានបញ្ជាក់​ថាៈ កាលពី​របង​អធិការ​ដ្ឋា​ន​មិនទាន់​ធ្វើ លោក​អធិការ​បានមក​ប្រាប់​ប្រជាពលរដ្ឋ​ថាៈ បើ​ចង់​សល់​ដី​ក្រោយ​ផ្ទះ​បន្ថែមទៀត ត្រូវអោយ​លុយ ដោយ​ខ្លះ​២​ពាន់​ទៅ​៣​ពាន់​ដុល្លា ទើប​គេ​ធ្វើ​របង​អធិការ​បង្រួម​ចូលក្នុង ដើម្បីអោយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ សល់​ដី​ក្រោយ​ផ្ទះ​ចាប់ពី​៣​ទៅ​៤​ម៉ែត្រ ។

​ជុំវិញ​ករណី​ដី​អធិការដ្ឋាន​នគរបាល​ស្រុក​ជល​គី​រី​នេះដែរ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពិសេស​ក្រសួងមហាផ្ទៃ​សូម​ចុះមក​ធ្វើ​អធិការកិច្ច នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ជល​គី​រី​នេះ​ផង ថា​តើ​ការដោះដូរ​បែបនេះ​ជា​រឿង​ត្រឹមត្រូវ​ដែរឬទេ​? ៕a kya3 a land chul1 a land chul2 a land chul3 a land chul4