» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8740 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698911 នាក់

យោធាថៃស្នើឲ្យកម្ពុជាដោះមីនរួមគ្នានៅតំបន់ជម្លោះនាថ្ងៃទី១០ ខែតុលាក្នុងពេលក្រុមការងារសម្របសម្រួលដោះមីនJCTFប្រជុំអ្នកនាំពាក្យថាកម្ពុជាប្រកាន់ភាពថ្លៃថ្នូតាមច្បាប់ដដែល

 

ភ្នំពេញ៖នៅ​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ ​មេទ័ព​ទាហ៊ានភូមិ​ភាគ​ទី​១​របស់​ថៃ​បាន​ផ្ញើ​លិខិត​បន្ទាន់​មួយ​ទៅ​កាន់​មេ​បញ្ជាការ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៥១​ របស់​កម្ពុជា​។​ នៅ​ក្នុង​លិខិត​នោះ ​យោធា​ថៃ​ស្នើឲ្យ​កម្ពុជា​ចូល​រួម​ដោះគ្រាប់​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ ថៃ​ក្នុង​ខេត្ត​ស្រះកែវ ​និង​ខេត្ត​បន្ទាយមាន​ជ័យ​។​ សំណើ​របស់​យោ​ធាថៃ​នេះ​ធ្វើ​ឡើង​ ចំ​ពេល​ដែល​ក្រុម​ការ​ងារ​សម្រប​សម្រួល​ចម្រុះ ​(JCTF)​ កម្ពុជា-ថៃ ​លើ​កិច្ច​ការ​ងារ​ដោះ​មីន​មនុស្ស​ធម៌​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​ប្រជុំ​លើក​ទី​២​ តាម​ប្រព័ន្ធ​វីដេ​អូ​នា​ថ្ងៃ​ទី​៩ ខែ​តុលា​នេះ​។a keo obey 

បើតាមលិខិតរបស់មេទ័ពភូមិភាគទី១ ថៃ ការដាក់សំណើជាបន្ទាន់មួយទៅកាន់យោធាកម្ពុជាដើម្បីដោះមីនមនុស្សធម៌នៅថ្ងៃទី១០ ខែតុលា គឺដោយយោងតាមកិច្ចព្រមព្រៀងដែលបានឯកភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង។

ក្រុមការងារ ប៊ូរ៉ាផា របស់ថៃបានបញ្ជាក់នៅក្នុងលិខិតដដែលថា ប្រតិបត្តិការបោសសំអាតគ្រាប់មីននឹងធ្វើឡើងនៅភូមិណងចាន់ និងភូមិបានណងយ៉ាកែវ ក្នុងខេត្តស្រះកែវ ដែលនៅជាប់នឹងភូមិព្រៃចាន់ និងភូមិជោគជ័យរបស់កម្ពុជាក្នុងខេត្តបន្ទាយមានជ័យ។

 សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃលើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរបានជួបប្រជុំលើកទី២ តាមប្រព័ន្ធវីដេអូដើម្បីបន្តពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារនេះ។

ក្រសួងការពារជាតិកម្ពុជាថា ការរៀបចំឲ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) នេះ គឺដើម្បីធានាឲ្យបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាឲ្យបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត កិច្ចការងារនេះក៏នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពី សង្គ្រាមដែរ។

គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងកិច្ចប្រជុំកាលនោះ កម្ពុជា និងថៃបានឯកភាពគ្នាលើការងារ «ដោះមីនមនុស្សធម៌»នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក្រោយពីសង្គ្រាម៥ថ្ងៃ។

សូមបញ្ជាក់ដែរថាលោកអភិបាលខេត្តបន្ទាយមានជ័យអ៊ុំរាត្រីនៅថ្ងៃទី៩តុលាក៏បានចេញលិខិតផ្ញើទៅអភិបាលខេត្តស្រះកែវឲ្យនិយាយគ្នាសិនដេនមុននឹងធ្វើសកម្មភាពអ្វី។បន្ទាប់មកនៅរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយលើកឡើងថា៖ ដោយបានសង្កេតឃើញថា ម្តងហើយម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីថៃគ្រប់ លំដាប់ថ្នាក់តែងតែនិយាយបំផ្លើសបំភ្លៃកាឡៃការពិតអំពី បញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយបាន ចោទកម្ពុជាថា ជាអ្នកបាញ់មុន ជាអ្នករំលោភបទឈប់បាញ់ ជាអ្នកឈ្លានពានទឹកដីថៃ ជាអ្នកគំរាមកំហែងដល់ សន្តិសុខជាតិថៃ ជាអាទិ៍ ហើយបានដើរតួជាជនរងគ្រោះទៅវិញ ខណៈដែលកម្ពុជាទៅវិញទេដែលជាអ្នករងគ្រោះ ពិតប្រាកដ។

ជាក់ស្តែង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ប្រមុខរាជរដ្ឋាភិបាលថៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ជាច្រើនក្នុងប្រទេសថៃថា «ថៃជាភាគីដែលរងការរំលោភបំពាននិងរងគ្រោះ» ហើយបានដាក់លក្ខខណ្ឌឱ្យកម្ពុជា ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋាន ដែលពួកគេបានរស់នៅកាន់កាប់ និងអាស្រ័យផលជាយូរមកហើយ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ មេត្តាជ្រាបថា ក្នុងនាមជា ប្រទេសដែលស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេស ជិតខាង រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាង សូម្បីត មួយមីល្លីម៉ែត្រឡើយ និងរក្សាសិទ្ធិត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។

ឯកឧត្ដម ប៉ែន បូណា បានបញ្ជាក់ជូនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាល កម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថ បាន និងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវសារជាថ្មីដល់ភាគីថៃ សូមបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ ដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន JBC-GBC-RBC និងអនុលោមតាមអនុសញ្ញ សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ មានតែវិធីនេះតែមួយគត់ដែលអាច ឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយនិរន្តរភាព និងភាពសុខសាន្ដយូរអង្វែង៕a itf mine a itf mine1 a jtf mean jey a jtf mean jey1