» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6880 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666790 នាក់

ក្រសួងការបរទេស​ប្រតិកម្ម​រឿង​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​កម្ពុជា

​

​ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅ​រសៀល​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ បា​ចាត់ទុក​ការសម្រេច​របស់​សហរ​ដ្ឋ​អាម៉េរិក​លើ​មន្ត្រី​យោធា​ពីររូប​ថា​ជាការ​ប្រើ​អំណាច​យុត្តាធិការ​ហួស​ព្រំដែន និង​ជាការ​ចោទ ប្រកាន់​គ្មាន​មូលដ្ឋាន​ដែល​ធ្វើឡើង​ដោយ ហេតុផល​ភូមិសាស្ត្រ​នយោបាយ​។​a army ream5 

​សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​ផ្សព្វផ្សាយ​ដល់​បណ្តាញសារព័ត៌មាន​និង​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​នេះ​បាន​បញ្ជាក់ថា​៖១. ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំណាច យុត្តាធិការ​ហួស​ព្រំដែន​របស់​សហរដ្ឋ​អាម៉េរិក​មកលើ​មន្ត្រី​កម្ពុជា​ក្រោម​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ដែល​ធ្វើឡើង​ដោយ​ហេតុផល ភូមិសាស្ត្រ​នយោបាយ​។​

២.​យុទ្ធនាការ​លាប​ពណ៌​និង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​របស់​សហរ​ដ្ឋ​អាមេរិក​ប្រឆាំងនឹង​បុគ្គល​សាធារណៈ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​មិន​ត្រឹមតែ​បំពាន​លើ​ច្បាប់​អន្តរជាតិ​និង​បទដ្ឋាន​មូលដ្ឋាន​នៃ​ទំនាក់ទំនង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បានបង្ហាញ​ពី​ការ​មាក់ងាយ ទាំងស្រុង​ដល់​ឯករាជ្យភាព​និង​ជាការ​ជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ផ្សេងទៀត​ផងដែរ​។​

៣.​ការដាក់ទណ្ឌកម្ម​នេះ គឺជា​ការអនុវត្ត​ផ្ទុយទៅនឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស (៤៦/៥)​ដែល​ត្រូវបាន អនុម័ត​ក្នុង​ខែមីនា​ឆ្នាំ​២០២១​ហើយ​ដែល​បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការបន្ត​ប្រើប្រាស់​វិធានការ​ដោយ​បង្ខិតបង្ខំ​ជា ឯកតោភាគី​របស់​មហា​អំណាច​មួយចំនួន ជា​ឧបករណ៍ ដាក់​សម្ពាធ​លើ​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុងអភិវឌ្ឍន៍ សំដៅ​រារាំង​ប្រទេស​ទាំងនោះ​មិនឱ្យ​អនុវត្ត​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុងការ​ជ្រើសរើស​ប្រព័ន្ធ​នយោបាយ​សេដ្ឋកិច្ច​និង​សង្គម​របស់ខ្លួន​។​

៤. កម្ពុជា​តែងតែ​បង្ហាញ​នូវ​បំណងប្រាថ្នា​ចង់ឱ្យមាន​ទំនាក់ទំនង​កាន់តែ​រឹងមាំ​និង​ជិតស្និទ្ធ​ជាង​នេះ ទោះបី​ជាមាន​អតីតកាល ដ៏​ឈឺចាប់​ជាមួយ​សហរដ្ឋអាមេរិក​យ៉ាងណាក៏ដោយ​។​ក្នុង​សប្តាហ៍​នេះ​ក្រសួងការបរទេស​សហ​រដ្ឋ​អាម៉េរិក​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ ” ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ក្នុងនាម ជា​ប្រធាន​អាស៊ាន​បន្ទាប់ ។

ក៏ប៉ុន្តែ​ទណ្ឌកម្ម​ដែល​ដាក់ចេញ ដោយ​មិន​ស្របច្បាប់​នេះ គឺជា​ការបោះ ជំហាន​ខុស​ទិសដៅ​មួយទៀត​ដែល​ងាក​ចេញ​ទាំងស្រុង​ពី​ស្មារតី​មិត្តភាព​និង​កិច្ចខិតខំ ប្រឹងប្រែង​ជាថ្មី ក្នុង ការជំរុញ​ភាពជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ពាណិជ្ជកម្ម​និង ការវិនិយោគ ការប្រយុទ្ធប្រឆាំង​ភេរវកម្ម បេសកកម្ម​រក្សា​សន្តិភាព ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់ ខ្លួន​(POW/MIA) ការធ្វើ​មាតុភូមិនិវត្តន៍​ពលរ​ដ្ឋ​ខ្មែរ អ្នកស្ម័គ្រចិត្ត Peace Corps ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​និង​បញ្ហាសំខាន់ៗ​ក្នុង​តំបន់​នៃ ផលប្រយោជន៍​រួម​៕a koy k1 a koy kuong 

​