» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8143 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698314 នាក់

ចំណុចពិសេសរបស់ ព្រះ​បរម​រតន​កោដ្ឋ​គឺការកសាងរបរបរាជនិយមឡើងវិញក្រោយពីបាត់បង់នាឆ្នាំ១៩៧០

 

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ​ក្នុងឱកាស​គម្រប់​ខួប ៧​ឆ្នាំ នៃ​ការ​សោយ​ទិវង្គត របស់ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ សម្តេច​ក្រឡាហោម​សខេង​នាយករដ្ឋមន្ត្រី​ស្តីទី​និង​មេដឹកនាំ ក្រសួង​ស្ថាប័នរដ្ឋ បាន​ដឹកនាំ​សមាជិក សមាជិកា ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ព្រះ​បរម​រូប ខាងកើត​វិមានឯករាជ្យ​។​a king kheng 

​សូម​រម្លឹកថា ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ បាន​យាង​ចូល​ព្រះ​ទិវង្គត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា នៅ​មន្ទីរពេទ្យ​នាទី​ក្រុង​ប៉េកាំង ប្រទេស​ចិន​។​រាជរដ្ឋាភិបាល បានកំណត់​យក​ថ្ងៃទី​១៥ តុលា រៀងរាល់ឆ្នាំ ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាវីរក្សត្រ​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង មន្ទីរ ខេត្ត ក្រុង មន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់​ស្រទាប់វណ្ណៈ បាន​អញ្ជើញ​នាំគ្នា​យក​កម្រងផ្កា ថ្វាយ​គោរព​សក្ការៈ ចំពោះ​ព្រះ​បរម​រូប​។​

ស្នា​ព្រះ​ហ​ស្ថ​ធំៗ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ចងចាំ​ជាប់​មិនអាច​បំភ្លេចបាន​នោះ គឺ​ការយាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច យ៉ាង​អង់អាច​ក្លាហាន​ក្នុងការ​ទាមទារ និង​ដណ្តើម​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពី​នឹម​អនាគម​បារាំង​រហូត​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។ ក្រោយ​ការទាមទារ​ឯករាជ្យ​ពី​បារាំង​បាន​ជោគជ័យ​ហើយ​នោះ ការបំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស ក្នុងសម័យ​សង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ញប់ស្ញែង និង​ចងចាំ​មិនអាច​បំភ្លេច​បានឡើយ​ចំពោះ​ភាព​រីកចម្រើន និង​លិចធ្លោរ​របស់​ជាតិ​កម្ពុជា​។​

​ក្រោម​ការដឹកនាំ​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រនិយម កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា «​គុជ​អាស៊ី​» ដោយសារ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ សម្តេចព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល ចាត់ទុកជា​អង្គ​ព្រះមហាក្សត្រ និង​ជា​មហាវីរក្សត្រ​ខ្មែរ ដែល​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។​ប្រការដែលពិសេសបំផុតគឺព្រះអង្គអាចកសាងរបរបរាជនិយមឡើងិវញនាឆ្នាំ១៩៩៣បន្ទាប់ពីបានបាត់បង់ដោយរដ្ឋប្រហារ១៨មិនាឆ្នាំ១៩៧០។

​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ទ្រង់​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥​ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១៖២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ ក្នុង​ជន្មាយុ ៩០​ព្រះវស្សា​។ ព្រះ​សព​របស់​អតីតព្រះមហាក្សត្រ ត្រូវបាន​ដឹក​តាម​ជើងយន្តហោះ​ពិសេស​ពី​ប្រទេស​ចិន​មក​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១២ នៅវេលា​ម៉ោង​៣​រសៀល​។​

​នៅ​ឆ្នាំ​២០១៩​នេះ គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវដាក់​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ប្រើ​ព្រះ​បរម​ឆាយាល័ក្ខណ៍​ថ្មី​មិន​ស្លក់​ពណ៌ បំភ្លឺ​ភ្លើងពណ៌ និង​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ ទង់​ក្អែប បដា ពាក្យស្លោក ឱ្យបាន​សមរម្យ​និង​ចាត់តាំង​រៀបចំ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ទ្រង់​។​a king die a king die1 a king kheng1 a kingkheng 

​