» នាយករដ្ឋមន្ត្រី​ថៃ​រួចខ្លួន​ពិការ​ដេញដោល​ទម្លាក់​តំណែង​ » តុលាការ​ទុ​ដាក​ឱ​សា​នុ​វាទ​៧​ថ្ងៃ​ឲ្យ​លោក ឌួង ឆាយ ប្រគល់​កូនស្រី​ទៅ​អតីត​ភរិយា​! » អភិបាលខេត្ត​កំពង់ចាម​បញ្ជា​ឲ្យ​ដក​លោ​កក ហែម គឹម​សាធ ពី​ប្រធានការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ មកជា​មន្ត្រី​ដោយសារ​ពុករលួយ​រឿង​កែ​សំបុត្រកំណើត​! » អ្នកនាង​កុ​សុ​ម៉ា​និង​សាច់ញាតិ​ចូល​ពេទ្យ​ដោយសារ​ហាង​មួយ​នៅ​ខេត្ត​សីហនុ​! » ចាប់​ស៊ុតមាន់​វៀតណាម​ជាង ២៥ ០០០​គ្រាប់​ដែល នាំចូល​ខុសច្បាប់​ » បុរស​ជា​ប្តី ខឹង​ប្រពន្ធ​ទៅ​ដេក​ផ្ទះ​អ្នកជិតខាង បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ហ្មត់ » បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​, ក្នុងពេល​ក្រុមហ៊ុន​បរទេស​នៅ​កម្ពុជា​រកបាន​មាស​ខ្ទង់​តោន​! » ឱនភាព​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​ក្នុង​រយះពេល​២​ខែ​ដំបូង​ឆ្នាំ​២០២៥ » មន្ត្រី​សាលាស្រុក​កងមាស ហែម គីម​សាទ កែ​សំបុត្រកំណើត អោយ​ប្រជាពលរដ្ឋ យកលុយ​ចំនួន ៣៦០​ដុល្លារ​! » ជប៉ុន ផ្តល់ជំនួយ​ជិត ២០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ទឹកស្អាត​ » ស្ពាន​អាកាស «​មរតក​តេ​ជោ​» នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៧ ខែមេសា » បុរស​ម្នាក់​បង្កើត Facebook Page ក្លែងក្លាយ​ក្រោមរូបភាព​ផ្គត់ផ្គង់​សាច់​តាម​ហាង បោកប្រាស់​អ្នកដទៃ​ត្រូវបាន​ចាប់ខ្លួន​ » អ្ន​កកាសែត ៣​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន​ករណី​កំហែង​យក ថ្នូរ​នឹង​ការមិន​ចុះផ្សាយ​ព័ត៌មាន​ » តើ​លោក​ឧបនាយក​រដ្ឋ​ម​ន្ក្រី​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​គិត​យ៉ាងណារ​ករណីយ៍អតីតប្តីប្រពន្ធឧកញ៉ាឌួងឆាយ? » សាលក្រម​តុលាការ​ធម្មនុញ្ញ​ស្តារនីតិសម្បទា​ប្រមុខរដ្ឋស្តីទី​កូរ៉េខាងត្បូង​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2178 នាក់

ម្សិលមិញ 4250 នាក់

សរុប 16289053 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ត្រូវតែ​ទប់ស្កាត់​ការដណ្តើម​អំណាច​តាម​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ ដែលជា​ឫស្សគល់​បំផ្លាញ​សន្តិភាព និង​នាំឱ្យមាន​អំពើ​ប្រល័យពូជសាសន៍


​ភ្នំពេញ​៖ ស្រដៀង​ស​ម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រីដែរ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​ការដណ្តើម​អំណាច​តាម​មធ្យោបាយ​ដែល​ប្រាសចាក​ប្រជាធិបតេយ្យ គឺជា​ឫស្សគល់​បំផ្លាញ​សន្តិភាព និង​នាំឱ្យមាន​អំពើ​ប្រល័យពូជសាសន៍​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុងឱកាស​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​បិទ​សន្និសីទ​លើក​ទី​១ ស្តីពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យពូជសាសន៍ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៤ នៅ​សាល​យុ​ត្តិ​តេ​ជោ ឬ​ជា​អតីត​សាលាជំនុំ​ជម្រះក្ដី​អតីត​មេដឹកនាំ​ខ្មែរក្រហម​។​a hun kr2 

​សម្តេច​ប្រធានព្រឹទ្ធសភា​បញ្ជាក់ថា​៖​ត្រូវតែ​ទប់ស្កាត់​និង​កម្ចាត់​ឱ្យបាន​នូវ​ចលនា​ទាំងឡាយ​ដែល​ប្រាសចាក​លទ្ធិប្រជាធិបតេយ្យ ដូចជា​ការធ្វើ​រដ្ឋប្រហា​រ​ផ្ដួលរំលំ​រដ្ឋាភិបាល ការធ្វើបដិវត្ត​ពណ៌​ជាដើម​។​
សម្ដេច​តេ​ជោ​បាន​លើក​ជា​វិធី​ថា មធ្យោបាយ​ដើម្បី​ការពារ​កុំឱ្យ​មាន​របប​ប្រល័យពូជសាសន៍ ដំបូង​បំផុត​គឺ​ត្រូវការពារ​សន្តិភាព​ឱ្យបាន បើ​ការពារ​សន្តិភាព​បាន​ហើយ មិនចាំបាច់​ព្រួយបារម្ភ​ពី​រឿង​មាន​អំពើ​ប្រល័យពូជសាសន៍​ទេ ហើយក៏​ត្រូវការពារ​ដូចគ្នា​ដែរ​នូវ​ការដណ្ដើម​អំណាច​ដោ​យម​ធ្យោ​បាយ​មិន​ប្រជាធិបតេយ្យ​។​

​សម្ដេច​តេ​ជោ «​សូមកុំ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ សូមកុំ​ដណ្ដើម​អំណាច​ដោយ​មធ្យោបាយ​មិន​ប្រជាធិបតេយ្យ ដែលជា​ឫសគល់​នៃ​សង្គ្រាម ហើយក៏​ជា​ឫសគល់​នៃ​អំពើ​ប្រល័យពូជសាសន៍​ដែរ​» សម្ដេច​តេ​ជោ​បាន​បន្តថា មុននេះ​មាន​ប្រទេស​មហាអំណាច​បាន​លើកទ័ព​ចូលទៅ​ប្រទេស​ក្បែរ​ខាង​ខ្លួន នោះ​គឺជា​គ្រោះថ្នាក់​មួយបែប ប៉ុន្តែ​អ្វីដែល​គ្រោះថ្នាក់​ទៀត គឺ​ដូច​ករណី​ប្រទេស​កម្ពុជា​អីចឹង គឺមាន​ការធ្វើ​រដ្ឋប្រហា​រ​ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហនុ​។ សូម​កុំភ្លេចថា ប្រសិនបើ​គ្មាន​រដ្ឋប្រហារ​១៨ មីនា ១៩៧០ ទេនោះ ក៏​គ្មាន​អំពើ​ប្រល័យពូជសាសន៍​កល​ត​ឡើង​នោះដែរ​។​

​សម្ដេច​តេ​ជោ​បន្តទៀតថា ពីមុន​មាន​បរទេស​ញុះញង់​ឱ្យធ្វើ​រដ្ឋប្រហារ ឥឡូវនេះ​គេ​មិន​ធ្វើ​រដ្ឋប្រហារ​ទៀត​ទេ គឺ​គេ​ធ្វើ​បដិវត្ត​ពណ៌​តែម្ដង អីចឹង​គួរតែ​កម្ចាត់​ចលនា​បដិវត្ត​ពណ៌​នេះ​ឱ្យបាន​មុន ជៀសវាង​ការបំផ្លាញ​សង្គម និង​សន្តិភាព ឬ​អាច​នាំ​ដល់​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ សម្ដេច​រំឭក​ទៀតថា នៅ​កម្ពុជា​កាលពី​២០១៣ ក៏​ធ្លាប់​កើតមាន​បដិវត្ត​នេះដែរ តែ​សម្ដេច​តេ​ជោ ហ៊ុន សែន រកឃើញ​គន្លឹះ​របស់​វា គឺ​អ​ព្យា​ក្រឹត្យ​កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ដែរ​ថា កម្លាំងប្រដាប់អាវុធ​អ​ព្យា​ក្រឹត្យ​បានតែ​ជាមួយ​គណបក្សនយោបាយ​និង​គណបក្សនយោបាយ​ទេ ប៉ុន្តែ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​គណបក្សនយោបាយ ឬ​ជាមួយ​ក្រុម​ធ្វើ​បដិវត្ត មិនអាច​អ​ព្យា​ក្រឹត្យ​បានឡើយ គឺ​ត្រូវតែ​ការពារ​រាជរដ្ឋាភិបាល កម្ចាត់​ក្រុម​បដិវត្ត​ផ្ដួលរំលំ​។ ដើម្បី​ការពារ​ប្រជាជន​១៧​លាន​នាក់ សូមកុំ​ខ្លា​ចនឹង​ការ​កម្ចាត់​ចលនា​បដិវត្ត​ពណ៌ ឬ​អនុវត្ត​ច្បាប់​ជាមួយ​អ្នកធ្វើ​ខុស​ច្បាស់​មួយ​ក្ដាប់​តូច​៕a hun kr a hun kr1