» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7491 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697662 នាក់

អតីត​នាយករដ្ឋមន្ត្រី​ថៃ និង កម្ពុជា​ក្លាយ​ទីប្រឹក្សា​ផ្ទាល់ខ្លួន​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី


​ប្រទេស​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក​ម៉ូ​ហា​មាដ​ហាសាន​( Mohamad Hasan) កាលពីដើម​សប្ដាហ៍​កន្លងទៅនេះ បាន​ទទួលស្គាល់ថា លោកនាយក​រដ្ឋមន្ត្រី​អាន់​វ៉ា​អ៊ីប្រាហ៊ីម​( Anwar Ibrahim )​នឹង​ពិគ្រោះ​យោបល់ ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ជាទី​ប្រឹក្សា​ផ្ទាល់ខ្លួន​របស់លោក​ស្ដីពី​អាស៊ាន​។​​នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន South China Morning Post ។​a anva hun 

​ដោយ​លើកឡើង​ពី​ការតែងតាំង​លោក Thaksin និង​សម្ដេច​តេ​ជោ ហ៊ុន សែន លោក Mohamad Hasan បាន​គូសបញ្ជាក់ ដូច្នេះ​ថា «​ទីប្រឹក្សា​ទាំង​២​រូប​គឺ​លើសពី​មិត្ត​ជិតស្និទ្ធ​របស់លោក​នាយក​រដ្ឋមន្ត្រី ដែល​អាច​ចែករំលែក​ទស្សន​យល់ឃើញ​នៅពេល​ចាំបាច់​»​។​​គួរ​បញ្ជាក់ថា បើតាម​លោក Mohamad Hasan លោក​ថាក់ស៊ីន​( Thaksin )​និង​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ក្លាយជា​ទីប្រឹក្សា​ផ្ទាល់ខ្លួន​របស់លោក​អាន​វ៉ា​( Anwar )​ហើយនឹង​មិនមាន​តួនាទី​ផ្លូវការ​ណាមួយ នៅក្រោម​អាស៊ាន​នោះទេ​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែធ្នូ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​អាន​វ៉ា​អ៊ីប្រាហ៊ីម​( Anwar Ibrahim) បានប្រកាស​អំពី​ការតែងតាំង អតីត​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ គឺ​លោក Thaksin Shinawatra ជាទី​ប្រឹក្សា​ផ្ទាល់ខ្លួន​របស់លោក សម្រាប់​ពេលដែល ម៉ា​ឡេ​ស៉ី​ក្លាយជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន នៅ​ឆ្នាំក្រោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​លោក Anwar បាន​និយាយថា តួនាទី​របស់លោក Thaksin អំឡុង​អាណត្តិ​ជា​ប្រធាន​អាស៊ាន​របស់លោក គឺ​នឹងមាន​លក្ខណៈ​ក្រៅផ្លូវការ រួមជាមួយ​ទីប្រឹក្សា​ដទៃទៀត មកពី​បណ្តា​ប្រទេស​មួយចំនួន ដែលជា​សមាជិក​អាស៊ាន​។

លោក Anwar បានចេញ​សេចក្តីប្រកាស​បែប​នោះ អំឡុង​ការបំពេញ​ទស្សនកិច្ច​មកកាន់​ប្រទេស​ម៉ា​ឡេ​ស៉ី ដោយ​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី Paetongtarn Shinawatra ដែល​ត្រូវជា​កូនស្រី​ពៅ​របស់លោក Thaksin​។​​លោក Thaksin អាយុ​៧៥​ឆ្នាំ គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយរូប នៅក្នុង​ឆាកនយោបាយ​របស់​ប្រទេស​ថៃ អំឡុង​រយៈពេល​ប្រមាណ​ទសវត្សរ៍​កន្លងមក​នេះ​។ រូបលោក​បាន​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញ កាលពី​ខែសីហា ឆ្នាំ​២០២៣ ក្រោយ​រស់នៅ​និរទេស​ខ្លួន អស់​រយៈពេល​១៥​ឆ្នាំ​។​a anva thak1 

​