» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4240 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668880 នាក់

ចូលឆ្នាំ​ខ្មែរ​ចូល​ចុះ​តែ​ហាម​ច្រើនយ៉ាង​ព្រោះ​កូ​វីត​មិន​ថយ​ទេ​!

 

​ភ្នំពេញ​៖ យោងតាម​សារាចរ​ណែនាំ​លេខ​០១ សរ​ណន ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ថ្ងៃទី​១៤ ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០២១ និង ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការចម្លង​នៃ​វីរុស​កូ​វីដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មិនទាន់​ថមថយ​នៅឡើយ ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ថា​៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន និង​គ្រប់ៗ​គ្នា​នូវ​វិធានការ ៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​) និង​៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់ ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​) ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ទៅតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។a new year2
​

នៅក្នុង​វត្ត​អា​រ៉ា​ម​ត្រូវ​ពាក់​ម៉ាស់ រក្សា​អនាម័យ​ដៃ និងរ​ក្សាគ​ម្លា​ក​សុ​វត្ថ​ភាព​បុគ្គល ៖​អាជ្ញាធរ​រាជធានី -​ខេត្ត គណៈបញ្ជាការ​ឯកភាព​ឃុំ​/​សង្កាត់​/​ខ័​ណ្ឌ គណៈកម្មាធិការ​ថែរក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុង​ទី​វត្ត​អារាម និង​គណៈកម្មការ​វត្ត ត្រូវ​ចាត់ចែង​ណែនាំ​ឱ្យមាន​ការអនុវត្ត​ន៍​វិធានការ​សុខាភិបាល ដោយ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ តាមដាន លើ​ពុទ្ធបរិស័ទ ដែល​ចេញ​-​ចូលក្នុង​ទីវ​ត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ នីមួយៗ ឱ្យបាន​ហ្មត់ចត់ និង​ខ្ជាប់​ខ្លួន ហើយ​បុគ្គល​គ្រប់រូប ត្រូវ​ចូលរួម​អនុវត្តន៍​កិច្ចការពារ​ខ្លួន​កុំឱ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​អនុវត្តន៍​វិធានការ​ដូចជា អ្នក​ដែល​អនុញ្ញាតឱ្យ​ចូលទៅ​ទី​វត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ នីមួយៗ​ត្រូវ​ពាក់​ម៉ាស់​ជា​ចាំបាច់​និង​ជាប្រចាំ​។ តាម​វត្ត​អា​រ៉ា​ម​រៀបចំ​ឱ្យមាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ​-​ចូល និង​រក្សា​ការលាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​។ ធ្វើការ​វាស់​កំដៅ និង​បាញ់​ទឹក​អាល់កុល​លាងដៃ ឬ​ទឹក​ជែ​ល​លាងដៃ សម្រាប់​រាល់​ពុទ្ធបរិស័ទ​ទាំងអស់​កុំឱ្យ​មានការ​ធ្វើ​និង​កុំ​ប្រហែស​នៅមុខ​ច្រកចេញ​-​ចូល​ក្លោងទ្វារ​នីមួយៗ​។​

​កំណត់​នូវ​ចំនួន​ពុទ្ធបរិស័ទ​ដែល​ត្រូវ​អនុញ្ញាតឱ្យ​ចូលក្នុង​ទីវ​ត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ នីមួយៗ ទៅតាម​ទំហំ​នៃ​វត្ត អារាម វិហារ សាលាឆាន់ និង​កុដិ ដោយ​លៃ​យ៉ាងណា​កុំឱ្យ​មាន​មនុស្ស​ច្រើន និង ចាត់ចែង​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ រក្សា​គម្លាត​ពីគ្នា លើស​ពីមួយ​ម៉ែត្រ​កន្លះ (១.៥​ម៉ែត្រ ) ទោះ​ដើរ អង្គុយ ឈរ​ឬ​វេរចង្ហាន់ និង​ទេយ្យទាន ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ដោយ​បែងចែក​ដាក់​វេន​នៅក្នុង​ការចេញ​-​ចូលក្នុង​ទីវ​ត្ត​អារាម វិហារ សាលាឆាន់ និង​កុដិ នីមួយៗ​។​ព័ត៌មាន​លំអិត​សូម​អាន​បន្ថែម​នូវ​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ដូច​ក្រោម​។​a monk bo2 a co year a co year1 a co year2 a co year3 

​