» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 52 នាក់

ម្សិលមិញ 7143 នាក់

សរុប 19260005 នាក់

រដ្ឋបាល​លោក​ប្រ​ធានា​ធឹ​ប​តី​ទួ​គី​មាន​ផែនការ​តាម​ចាប់​មនុស្ស​ដែល​សង្ស័យថា​ជាប់​ពា​កព​ន្ធ័​រដ្ឋប្រហារ​ឆ្ន​២០១៦​ចំនួន​ជាង​៤​ពាន់​នាក់​ពី​ប្រទេស​ចំនួន​១១០

បរទេសទួគី៖ ​មនុស្ស​ជាង ៤,៦០០​នាក់ ដែលជា​អ្នកដើរ​តាម​ការ​ប្រៀនប្រដៅ​របស់លោក ហ្គូ​លែ​ន​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៦ កំពុងស្នាក់នៅ​ជាង ១១០ ប្រទេស គឺជា​មុខសញ្ញា​តាម​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​តួ​ក​គី​របសលោកប្រធានាថិបតី អេ​ដូ​ហ្គា​ន់ (Erdoğan) ។ a turky1 

សារព័ត៌មាន Sabah Daily នៅ​រសៀល​ថ្ងៃ​សុក្រ​ទី ២០ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា «​រហូតមកដល់​ពេលនេះ មនុស្ស​ជាង ៨០​នាក់ ហើយ​ដែល​រង​ការចោទប្រកាន់ថា ជា​អ្នករៀបចំ​ផែនការ​រដ្ឋប្រហារ​មក​ពី ១៨​ប្រទេស ត្រូវបាន​នាំ​ត្រឡប់​ទៅ​តួ​ក​គី​វិញ នៅក្នុង​ការចាប់ខ្លួន​ជាស​កល​»​។​​លោក អេ​ដូ​ហ្គា​ន់ (Erdoğan) ប្រធានាធិបតី​តួ​ក​គី​បាន​ចោទប្រកាន់​ចលនា Gülen ថា​ជា​ក្រុម​ដែល​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​បាន​បរាជ័យ​នៅក្នុង​ប្រទេស​តួ​ក​គី​កាលពី​ឆ្នាំ​២០១៦ ទោះជា​មានការ​បដិសេធ​ពី​ការចូលរួម​នេះ​យ៉ាងណាក៏ដោយ​។​

​មនុស្ស​ជាង ១៥០,០០០​នាក់​ត្រូវបាន​ចាប់ខ្លួន និង ៩០,០០០​នាក់ ត្រូវបាន​គេ​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ​ក្នុងប្រទេស​តួ​ក​គី ចាប់តាំងពី​រដូវក្តៅ​ឆ្នាំ​២០១៦​មក​។​ថ្មីៗ​នេះ​ទៀត​មានការ​បណ្តេញចេញ​មន្ត្រី​ពី​ស្ថាប​ន័​រដ្ឋ​ជា​១​ម៉ឺន​នាក់​ផងដែរ​។ ទន្ទឹមនឹងនេះ​លោក Erdogan ដែល​ទើប​ជាប់ឆ្នោត​ជាថ្មី​និង​មានអំណាច​កាន់តែខ្លាំង​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ហ្គូ​លែ​ន និយម​នៅមាន​ក្នុងប្រទេស​របស់​ពួកគេ​ផងដែរ​។​

​ប្រទេសមួយ​ចំនួន​ដូចជា អារ៉ាប៊ីសាអ៊ូឌីត ម៉ាឡេស៊ី ហ្ស​ក​ហ្សី និង​មី​យ៉ាន​ម៉ា​បានប្រគល់​គ្រូបង្រៀន ពាណិជ្ជករ និង​នាយក​សាលា តាម​សំណើ​របស់​រដ្ឋាភិបាល​តួ​ក​គី ថ្វីបើ​មាន​ជនរងគ្រោះ​មួយចំនួន​ដែលមាន​ឋានៈ​ជា​ជនភៀសខ្លួន ជាមួយ​អង្គការសហប្រជាជាតិ​ក៏ដោយ​។ ក្នុងករណី​មួយចំនួន​ទីភ្នាក់ងារ​ស៊ើបអង្កេត​តួ​ក​គី​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែល​នៅក្រៅ​ប្រទេស បើទោះបីជា​តុលាការ​បាន​បដិសេធ​សំណើ​របស់​ប្រទេស​តួ​ក​គី​សម្រាប់​ការ​និរទេស​ក៏ដោយ​។​a turky