» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7125 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697296 នាក់

​មេដឹកនាំ​ហេស​បូ​ឡា​ថ្មី ថា​កិច្ចចរចា​អាចទៅរួច លុះត្រាតែ​អ៉ី​ស្រា​អែល បញ្ឈប់​ការវាយប្រហារ​លើ​លី​បង់ បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ជាង​ពីរម៉ឺន​នាក់​


​លី​បង់​៖ មេដឹកនាំ​ក្រុម​ហេស​បូ​ឡា លោក Naim Qassem បាន​និយាយថា មានតែ​ការវិវត្ត​នៅ​សមរភូមិ​ប៉ុណ្ណោះ ដែល​អាច​បញ្ចប់​អរិភាព​រវាង​ក្រុម​ប្រដាប់អាវុធ​លី​បង់ និង​យោធា​អ៉ី​ស្រា​អែល មិនមែន​សកម្មភាព​ន​យោ​បាយ​នោះទេ​។ ប៉ុន្តែ​ការចរចា​គ្នា​ដោយ​ប្រយោល​អាចទៅរួច ប្រសិនបើ​អ៉ី​ស្រា​អែល​បញ្ឈប់​ការវាយប្រហារ​នៅ​លី​បង់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ ២០២៤​។​a hesboula 

​លោក Qassem ដែល​ទើប​មក​ដឹកនាំ​ក្រុម​ហេស​បូ​ឡា បាន​គូស​ថា «​ខ្ញុំ​សូម​ប្រាប់​ឱ្យ​ច្បាស់ ជំនឿ​ចិត្ត​របស់​យើង គឺមាន​តែ​រឿង​មួយគត់ ដែល​អាច​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​នេះ​បាន ហើយ​នោះ​គឺ​ការប្រើ​សមរភូមិ​»​។ លោក Qassem ថា​លោក​មិន​ជឿ​ទេ​ថា សកម្មភាព​នយោបាយ អាច​នឹង​នាំទៅរក​ការបិទ​បញ្ចប់​ជម្លោះ​ជាង ១​ឆ្នាំ​មកនេះ​ឡើយ​។ លោក​ថា មាន​ផ្លូវ​ទៅកាន់​ការចរចា ដោយ​ប្រយោល​ដែរ តាមរយៈ​រដ្ឋ​លី​បង់ ប៉ុន្តែ​លុះត្រាតែ​អ៉ី​ស្រា​អែល បញ្ឈប់​ការវាយប្រហារ​នៅ​លី​បង់ ជាមុនសិន​។​

​គួរ​បញ្ជាក់ថា អ៉ី​ស្រា​អែល មានបំណង​បញ្ជូន​អ្នកស្រុក​ដែល​បាន​ផ្លាស់​ទីលំនៅ ពី​ភាគ​ខាងជើង​ប្រទេស​ទៅកាន់​ផ្ទះ​របស់​ពួកគេ​វិញ និង​ធានាថា​ក្រុម​ហេស​បូ​ឡា​គាំទ្រ​ដោយ​អ៉ី​រ៉ង់ មិន​បង្ក​ការគំរាមកំហែង​ដល់​សន្តិសុខ​អ៉ី​ស្រា​អែល​ទៀត​។ កាលពី​សប្តាហ៍​មុន បណ្តាញ​ផ្សព្វផ្សាយ​អ៉ី​ស្រា​អែល Kan អ៉ី​ស្រា​អែល បានចេញ​ផ្សាយ​ផែនការ​បទ​ឈប់​បាញ់​រយៈពេល ៦០​ថ្ងៃ របស់​សហរដ្ឋអាមេរិក ដែល​រួមបញ្ចូល​ផងដែរ នូវ​លិខិតផ្លូវការ​អា​មេ​រិ​ក​-​អ៉ី​ស្រា​អែល ដែល​ផ្តល់​សិទ្ធិ​ឱ្យ​អ៉ី​ស្រា​អែល ចាត់វិធានការ​ប្រឆាំង​ការគំរាមកំហែង​សន្តិសុខ នៅក្នុង​ប្រទេស​លី​បង់​។​
​

ក្រសួងសុខាភិបាល​លី​បង់ បានបញ្ជាក់​ពី​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​តួលេខ​អ្នកស្លាប់​នៅក្នុង​ប្រទេស (​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ​) ដោយ​អះអាងថា ការវាយប្រហារ​សងសឹក​ដោយ​ទាហាន​អ៊ីស្រាអែល បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ២,៩៦៨ នាក់​បាត់បង់​អាយុជីវិត ខណៈ​អ្នករងរបួស​មាន​ចំនួន​កើនឡើង​ដល់ ១៣,៣១៩​នាក់ ។

​តាមរយៈ​ការវាយប្រហារ​សងសឹក​ជា​បន្តបន្ទាប់​ទៅកាន់​ប្រទេស​លី​បង់ ចាប់តាំងពី​ថ្ងៃទី​៨ ខែតុលា ដោយ​កាលពី​ថ្ងៃ​សៅរ៍ កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) និយាយថា ទាហាន​របស់ខ្លួន បានសម្លាប់​លោក ចា​ហ្វារ ខា​ឌ័​រ ហ្វា​អ័​រ (Jaafar Khader Faour) ដែលជា​មេបញ្ជាការ​ទទួលបន្ទុក​កិច្ចការ​ត្រួតពិនិត្យ​ប្រតិបត្តិការ​កាំជ្រួច និង​រ៉ុក្កែត​របស់​ក្រុម​ហេស​បូ​ឡា​ហ៍ (Hezbollah) នៅក្នុង​អង្គភាព​ណា​ស័​រ (Nasser) ។

​កងកម្លាំង IDF រាយការណ៍​ជា​បន្តថា លោក​ហ្វា​អ័​រ (Faour) ត្រូវបាន​កំណត់​គោលដៅ និង​សម្លាប់​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​អ៊ីស្រាអែល លើ​ភូមិ​ជូ​អាយ​យ៉ា (Jouaiyya) ភាគខាងត្បូង​ប្រទេស​លី​បង់​។ ការរៀបរាប់​ខាងលើនេះ IDF មិនបាន​បង្ហាញ​ពី​ពេលវេលា​នៃ​ប្រតិបត្តិការ​នោះទេ ។

​លើសពីនេះ កងកម្លាំង IDF បាន​រាយការណ៍​បន្ថែម​ទៀតថា មេបញ្ជាការ​មួយរូប​ទៀត​ដែល​ទទួលបន្ទុក​លើ​ប្រតិបត្តិការ​យន្តហោះ​គ្មាន​មនុស្ស​បើក នៅក្នុង​អង្គភាព​ណា​ស័​រ (Nasser) របស់​ក្រុម​ហេស​បូ​ឡា​ហ៍ (Hezbollah) ក៏ត្រូវ​បានសម្លាប់​ផងដែរ នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​ទាហាន​អ៊ីស្រាអែល ។


​កាលពី​ថ្ងៃ​សៅរ៍​ដដែល​នេះ ក្រុម​ហេស​បូ​ឡា​ហ៍ និយាយថា ក្រុម​របស់ខ្លួន បាន​បាញ់​កាំជ្រួច​ជាច្រើន​គ្រាប់ ដោយ​សំដៅ​ទៅកាន់​គោលដៅ​របស់​អ៊ីស្រាអែល ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ រួមទាំង​តំបន់​ខ្ពង់រាប​ហ្គោ​ឡាន​ហេច (Golan Heights) ដែល​កាន់កាប់​ដោយ​អ៊ីស្រាអែល និង​និគម​ដ្ឋា​ន​ជាច្រើន​ទៀត​នៅឯ​ភាគ​ខាងជើង​ប្រទេស​អ៊ីស្រាអែល ។

​ទោះជា​បី​បែបណា​ក្តី យោធា​អ៊ីស្រាអែល រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​គ្រាប់​កាំជ្រួច​ប្រហែល ៣០ គ្រាប់ ដែល​ត្រូវបាន​បាញ់​ចេញពី​ប្រទេស​លី​បង់ ដោយ​ភាគច្រើន បាន​ស្ទាក់ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​អ៊ីស្រាអែល ៕​ប្រភព​៖ Reuters Connecta israel for1 a libanon 

​