» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3334 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142516 នាក់

បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​ហុងកុង​លទ្ធ​បឋម​អ្នកប្រជាធិបតេយ្យ​ឈ្នះ​

 

​ចិន​៖​សារព័ត៌មាន​ហុងកុង​បាន​រាយការណ៍​ថា​លទ្ធផល​ជាប​ថម​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤​វិច្ឆិកា​បានបង្ហាញ​ថា ក្រុម​បេក្ខជន​មកពី​ចលនា​ប្រជាធិបតេយ្យ​ទទួលបាន​អ​សនៈ​ដល់​ទៅ ៣៨៨ អ​សនៈ​ក្នុង​ចំនួន​អ​សនៈ​សរុប​ទាំង ៤៥២​អ​សនៈ​ឬ​ស្មើនឹង​ជិត ៩០%​ឯណោះ​(​ពត៍​មាន​ខ្លះ​ថា​តែ​២៨៣​អ​សនៈ​)​។a china hong2

បើ​ធៀប​នឹង​ការបោះឆ្នោត​ឃុំ សង្កាត់​ក្នុង​ឆ្នាំ ២០១៥ ក្រុម​អ្នកប្រជាធិបតេយ្យ​ទទួលបាន​អ​សនៈ​បន្ថែមចំនួន ២៦៣​អ​សនៈ​នៅក្នុង​ការបោះឆ្នោត​លើក​នេះ​ដែល​បង្ហាញថា​ប្រជាពលរដ្ឋ​ហុងកុង​គាំទ្រ​អ្នកប្រជាធិបតេយ្យ​។ ចំណែក​អត្រា​អ្នកចូលរួម​បោះឆ្នោត​មាន​ដល់​ទៅ​ជាង ៧១% នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ៤ ១០០ ៣០០​នាក់​(២.៩៤​លាន​នាក់​បាន​ចូលរួម​បោះឆ្នោត លើស​ឆ្នាំ​២០១៥ រហូតដល់​ទៅជា​ង​ពាក់កណ្តាល ដែល​កាលនោះ​មាន​ត្រឹម ១.៤៧​លាន​នាក់​ប៉ុណ្ណោះ​បាន​ទៅ​បោះឆ្នោត​) ។​

​អភិបាលក្រុង​ហុងកុង​លោកស្រី ខា​រី ឡាំ (Carrie Lam) បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋបាល​ទីក្រុង​ស្វយ័ត​ចិន​មួយ​នេះ «​នឹង​ស្តាប់​មតិសាធារណៈ​ដោយ​ប្រុងប្រយ័ត្ន​ជាង​មុន​» ក្រោយ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​សង្កាត់ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​បង្ហាញថា ក្រុម​គណបក្ស​គាំទ្រ​លទ្ធិ​ល​ប្រជាធិបតេយ្យ​ហុងកុង ដណ្តើមបាន​អ​សនៈ​រហូតដល់ ៣៩០ ក្នុងចំណោម​អ​សនៈ ៤៥២ ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ CNA នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ក្រុមអ្នកវិភាគ​មួយចំនួន​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ថា លទ្ធផល​ក្រោយ​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​ហុងកុង​គឺជា​សញ្ញា​បង្ហាញថា ប្រជាជន​ភាគច្រើន​ក្នុង​ទីក្រុង​មួយ​នេះ នៅតែ​បន្ត​គាំទ្រ​ការធ្វើ​បាតុកម្ម​បន្ថែមទៀត ដែល​ត្រូវបាន​អូសបន្លាយ​ជាង​កន្លះ​ឆ្នាំ​ទៅហើយនោះ​។ ជុំវិញ​បញ្ហា​នេះ​លោក វ៉ាង យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា «​វា​មិនទាន់​ក្លាយជា​លទ្ធផល​ចុងក្រោយ (​ផ្លូវការ​) នោះឡើយ​។ ចាំ​លទ្ធផល​ផ្លូវការ​ចេញមក​សិន​, តើ​បានទេ​? យ៉ាងណាក៏ដោយ អ្វី​ដែលជា​ភាពច្បាស់លាស់​នោះ គឺ​ទោះបីជា​មានរឿង​អ្វី​កើតឡើង​ក៏ដោយ ក៏​ទីក្រុង​ហុងកុង​នៅតែ​ជា​ផ្នែក​មួយ​របស់​ចិន និង​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​ជានិច្ច​...»​។​​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​សង្កត់ធ្ងន់​ផងដែរ​ថា «​ចេតណា​ណាមួយ​ដែល​ចង់ បង្ក​ឲ្យ​ហុងកុង​រញ៉េរញ៉ៃ ឬក៏​បំផ្លាញ​វិបុលភាព និង​ស្ថិរភាព​នៃ​ទីក្រុង​នេះ នឹង​មិនអាច​ទទួលជោគជ័យ​ឡើយ​...»​។​

​ការបោះឆ្នោត​លើក​នេះ​មាន​បេក្ខជន​ឈរឈ្មោះ​ដល់​ទៅ​ជាង ១ ១០០​នាក់​ដែល​ពលរដ្ឋ​ហុងកុង​ត្រូវ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​តែ​ចំនួន ៤៥២​នាក់​សម្រាប់ ១៨​ឃុំ សង្កាត់​។ ក្រុមប្រឹក្សាឃុំ សង្កាត់​មាន​តួនាទី​ទទួលបន្ទុក​កិច្ចការ​ក្នុង​ឃុំ សង្កាត់​របស់ខ្លួន​ដោយ​គ្រប់គ្រង​លើ​ការចំណាយ​មួយចំនួន និង​មាន​សិទ្ធិ​សម្រេច​លើ​ការងារ​ទាក់ទង​នឹង​សុខភាព​សាធារណៈ ឬមួយ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ជាដើម​។​​ក្រុមប្រឹក្សា​សង្កា​ត់នៃ​ទីក្រុង​ហុងកុង មាន​តួនាទី​ចាត់ចែង​លើ​ការចំណាយ​ខ្លះៗ ហើយ​មាន​សិទ្ធិ​សម្រេច​លើ​បញ្ហា​មួយចំនួន ប៉ុន្តែ​ក៏​អាច​បម្រើ​ជា​វេទិកា​មួយ ដើម្បី​បន្សាយ​ឥទ្ធិពល​នយោបាយ​នៅក្នុង​ទីក្រុង​ផងដែរ​។​។​

​គួរ​ជម្រាប​ថា បើតាម​ការយល់ឃើញរ​បស់​ក្រុម​បេក្ខជន​គាំទ្រ​ប្រជាធិបតេយ្យ ការបោះឆ្នោត​អាណត្តិ​នេះ​មាន​លក្ខណៈពិសេស​ត្រង់​ថា វា​គឺ​ជាការ​តតាំង​ផ្លូវការ ជាមួយ​ក្រុម​អ្នក​ដែល​គាំទ្រ​រដ្ឋបាល​ហុងកុង ក៏ដូចជា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នៅ​ចំពោះមុខ​ចលនា​បាតុកម្ម ដែល​បានចាប់ផ្តើម​ឡើង​កាលពី​ខែមិថុនា ឆ្នាំ​២០១៩ និង​បន្ត​មកទល់​បច្ចុប្បន្ន ហើយ​មាន​អំពើហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ រហូត​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ថា ប្រទេស​ចិន​អាច​ចូលធ្វើ​អន្តរាគមន៍​៕a china hong a china hong1 a china hong3 a hong lam1