» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10426 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700597 នាក់

ភាពមិនច្បាស់លាស់​នៃ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​ម៉ាឡេស៊ី​ដោយសារអំពើរបស់មហាធា


​ប្រទេស​ម៉ាឡេស៊ី​៖​លោក មហា​ធៀ មហាម៉ាត់​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​របស់​ប្រទេស​ម៉ាឡេស៊ី បានប្រកាសថា នៅ​ថ្ងៃទី​២ ខែមីនា សភា​ម៉ាឡេស៊ី​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ដឹកនាំ​ម៉ាឡេស៊ី​ជា​បន្តទៀត​។​នេះ​បើតាម​សារព័ត៌មាន CNA​។​a anva4 

​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៧​ខែកុម្ភៈ លោក មហា​ធៀ បាន​បញ្ជាក់ថា ការបោះឆ្នោត​មុន​អាណត្តិ​អាច​នឹងត្រូវ​រៀបចំឡើង ប្រសិនបើ សភា​មិនអាច​ឈានដល់​ការសម្រេចចិត្ត​មួយ​បានទេ​នោះ នៅ​កំឡុង​ការបើក​អង្គប្រជុំ​ពិសេស​។​​បើតាម​លោក មហា​ធៀ ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ដែល​ត្រូវបាន​មហាក្សត្រ​កោះហៅ​ឲ្យ​ចូលគាល់​នា​ថ្ងៃ​ព្រហស្បតិ៍​មុននឹង​ថ្វើ​ស​ន្និ​សី​ទ្ធ​កាសែត​បាន​និយាយថា​៖​បើ​សភា​មិនអាច​កំណត់​បេក្ខជន​ដែលមាន​សំឡេងគាំទ្រ​ភាគច្រើន​នៅក្នុង​សភា​បានទេ ក្រោយ​ចំណាយពេល​២​ថ្ងៃ​កន្លងមកនេះ ដើម្បី​សាកសួរ​សមាជិកសភា​ទាំងអស់ ដូច្នេះ​ទ្រង់​យល់ថា កន្លែង​ដែល​ត្រឹមត្រូវ​ដើម្បី​កំណ​ត់រក បេក្ខជន​នាយករដ្ឋមន្ត្រី គឺ​នៅក្នុង​សភា​។

ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ទី​២៨​កុម្ភៈ​ប្រធានសភា​ម៉ាឡេស៊ី​បាន​និយាយថា លោក​ជំទាស់​នឹង​សំណើ​របស់​មេដឹកនាំ​បណ្តោះអាសន្ន​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត អោយ​សភា​បើក​កិច្ចប្រជុំ​ពិសេស​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។​​ប្រធានសភា​បាន​និយាយថា លោក​បានទទួល​លិខិត​មួយ​មកពី​មហា​ធៀ សុំអោយ​បើក​សម័យប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​ចន្ទ​ទី​០២​មីនា តែ​វា​មិនអាច​ធ្វើបាន​ទេ​បើ​មិនមាន​បញ្ជា​ពី​ស្តេច ដូច្នេះ​កាលបរិច្ឆេទ​សំរាប់​កិច្ចប្រជុំ​ដូច្នេះ​នឹងត្រូវ​ប្រកាសជូន​នៅពេល​ក្រោយ​។​

​គួរ​ជម្រាប​ថា លោក មហា​ធៀ ដែលមាន​វ័យ​៩៤​ឆ្នាំ បានសម្រេច​ចិត្ត​លាលែង ចេញពី​តំណែង​ជា​ប្រធាន​គណបក្ស Bersatu និង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កុម្ភៈ​កន្លងទៅ​។ ប៉ុន្តែ ទោះ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បាន​យល់ព្រម​ក៏ដោយ ទ្រង់​បាន តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ ហើយ​កាលពី​ថ្ងៃ​ពុធ លោក មហា​ធៀ បាន​បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី ដោយ​ប្រកាសថា លោក​នឹង​ត្រឡប់មក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ពេញលេញ​វិញ បើ​សមាជិកសភា​ភាគច្រើន​គាំទ្រ​រូបលោក​។

​ចំំ​ណែ​កលោក អាន់​វ៉ា អ៉ី​ប្រា​ហ៊ីម (Anwar Ibrahim) ប្រធាន​គណបក្ស ផា​ទី គា​ឌី​ឡាន រ៉ា​ក់​យ៉ា​ត (PKR) បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​ថា សមាជិក​ទាំង​អស់នៃរ​ណ​សិរ្ស​ក្តីសង្ឃឹម​ដេ​ល​មាន​គណបក្ស​ចំរុះ​ហៅថា ផា​កា​តាន់ ហា​រ៉ា​ផាន់ (PH) នៅក្នុង​សភាជាតិ​ម៉ាឡេស៊ី គាំទ្រ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Straits Times ។​

​ការលើកឡើង​របស់លោក Anwar បាន​កើតមានឡើង​បន្ទាប់ពី​លោក មហា​ធៀ បានធ្វើ​សេចក្តីថ្លែងការណ៍​តាម​កញ្ចក់​ទូរទស្សន៍ នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​អះអាងថា ពេលវេលា​ដែល​លោក ត្រូវ​ចុះចេញ​នោះ គឺ​មិនទាន់​មកដល់​នោះឡើយ ហើយ​បើ​លោក​នៅតែមាន​ការគាំទ្រ​ពី​សមាជិកសភា​ភាគច្រើន នោះ​លោក​នឹង​ឡើងកាន់តំណែង ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ឡើងវិញ​។​

​ការលើកឡើង​របស់លោក Anwar គឺ​ដូច​ទៅនឹង​សេចក្តីរាយការណ៍ កាលពីមុន​ផងដែរ​ថា សមាជិកសភា​ចំនួន ៩២​រូប មកពី​គណបក្ស​ចំនួន ០៣ ដែល​ស្ថិតនៅក្នុង​គណបក្ស​ចំរុះ PH មានដូចជា គណបក្ស PKR, គណបក្ស​សកម្មភាព​នៃ​ប្រជាធិបតេយ្យ (DAP) និង​គណបក្ស ផា​ទី អា​ម៉ា​ណា​ហ៍ ណេ​ហ្គា​រ៉ា (PAN) ត្រូវបាន​ប្រធាន​គណបក្ស​របស់​ពួកគេ ណែនាំ​ឲ្យ​គាំទ្រ​លោក Anwar Ibrahim ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​។​ប៉ុន្តែ​ដើម្បី​គ្រប់​សម្លេង លោក​អាន​វ៉ា​ត្រូវ​ការរក​សម្លេងគាំទ្រ​ពី​តំណាងរាស្ត្រ​ចំនួន​២២​នាក់​ទៀត​។​

​គួរ​បញ្ជាក់ថា សមាជិក​សភាជាតិ​ម៉ាឡេស៊ី​មាន​សរុប ២២២​រូប ហើយ​បើតាម​ច្បាប់ បេក្ខភាព​ដែល​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិកសភា​ចាប់ពី ៥០+1 ឡើងទៅ​នោះ នឹង​អាច​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​ដូច្នោះ​បង្ហាញថា​ប្រទេស​ម៉ាឡេស៊ី​អាច​នឹង​ជាប់គាំង​ក្នុង​វិ​ប​ត្ត​នយោបាយ​៕a anva2 a anva 


...

​