» សម​ត្ត​កិច្ច​បង្វែងដាន​ករណី​យ៍​លោក បេ គឹម​ហេង និង​ភរិយា​ឈ្មោះ សុខ លី​ឆេង ម្ចាស់​សំណង់​អគារ​ចំនួន ១០ កំពស់​៣​ជាន់ ចាប់​សង់​លើ​អតីត​ដីព្រៃ​លើ​ភ្នំ​ដងរែក ជាង​៥​ហិកតា​ក្នុង​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ !!! » បុគ្គ​លឹក​អង្គការ​ស៊ីម៉ាក់​ចំនួន​២​រូប​បាន​បាត់បង់​ជីវិត ខណៈពេល​ចុះ បោសសំអាត​គ្រាប់មីន » តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន​លោក លី រតន​រស្មី និង​ចោទប្រកាន់ថា​ជា​អ្នកបញ្ជា​ឱ្យ​ខ្មាន់ កាំភ្លើង​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​ » ស្ត្រី​ម្នាក់​ដេក​ក្នុង​អង្រឹង​សុខៗ ត្រូវ​ហ្វូង​ឃ្មុំ​ទិច​ស្លាប់​ភ្លាមៗ » នាយករដ្ឋមន្ត្រីរុស្ស៊ីហោះមកវៀតណាម​ចុះកិច្ចសហប្រតិបត្តិការ​នុយ​ក្លែ​អែ​ជាមួយគ្នា​ » បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ » រុស្ស៊ី​ចាប់ខ្លួន​អតីត​ឧកញ៉ាហេង​សិទ្ធី​ដែល​ឡូឡា​ចោទ​ ​ឧកញ៉ា​ហ៊ុន​តូ​រឿង​ស៊ីដាច់​លុយ​តែ​មិនដឹង​បញ្ជូនមក​ខ្មែរ​កាល​ » រដ្ឋ​ទម្លាក់​លុយ​៣០​លាន​ដុល្លារ​ទិញស្រូវ​កុំ​ឲ្យ​ថោក​ពេក​ទប់​ចល្លាចល​! » កសិករ​នៅ​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា មេត្តាជួយ​អន្តរាគមន៍​អោយ​ស្រូវប្រាំង​មានតម្លៃ​ខ្ពស់ជាង ១០០០​រៀល ក្នុង​០១ គីឡូក្រាម » តំបន់​ស្វយ័ត Greenland បង្ហាញ​ជំហរ​សហការ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ លើ​វិស័យ​ការពារជាតិ​និង​រុករក​រ៉ែ​ » ដំណោះស្រាយ​ពេល​ស្រូវ​ថោក​!​ក្រសួងកសិកម្ម​ដាក់ទុន​ឱ្យ​សហគមន៍​ខ្ចី ក្នុង​រង្វង់​៥​លាន​ដុល្លារ ដោយ​មិនចាំបាច់​ឱ្យ​កសិករ​សមាជិក​ពិបាក​ជាប់បំណុលគេ ?! » បង្ក្រាប​ជន​កាប់​ម៉ូតូ​នៅ​ច្បារអំពៅ​និង​ប្លន់​ម៉ូតូ​នៅ​ចោមចៅ​ » ចូល​ព្រៃ​ដាក់​អន្ទាក់​មាន់ព្រៃ នៅ​ខេត្តមណ្ឌលគិរី​ត្រូវ​ដំរីព្រៃ​ព្រេច​ស្លាប់​! » នៅ​ឆ្នាំ ២០២៤ កម្ពុជា អនុម័ត​លើ​គម្រោង​វិនិយោគ​មានតម្លៃ​ទុន​សរុប ៦,៩​ពាន់​លាន​ដុល្លារ ដែល​អាចបង្កើត​ការងារ​បាន​ជាង​៣០​កន្លែង​ » បើ​សេចក្តីព្រាងច្បាប់ អនុញ្ញាតឱ្យ​បើក​កា​ស៉ី​ណូ​និង​ល្បែង​ស៉ី​សង ស្របច្បាប់​នៅ​ថៃ​អនុ​ម​ត័​វា​នឹង​សម្លាប់​កាស៊ីណូ​ខ្មែរ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2118 នាក់

ម្សិលមិញ 6046 នាក់

សរុប 15870914 នាក់

ចិន​ចោទ​នាវាចរ​អង់គ្លេស​ដែល​ចូល​ច្រក​សមុទ្រ​តៃវ៉ាន់​ថា បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​និង​ថា​ការប៉ុនប៉ង​រារាំង​ចិន​មិន​ទទួលជោគជ័យ​ទេ​

 

​ប្រទេស​ចិន​៖​កងទ័ព​ចិន​បាន​ថ្កោលទោស​នាវា​ជើង​ទឹក​អង់គ្លេស​បន្ទាប់ពី​នាវា​នេះ​បាន បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​ចោទថា​បាន​បំផ្លាញ​នូវ​សន្តិភាព និង​ស្ថិរភាព​របស់ខ្លួន​។​​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​កញ្ញា​ក្រុម​នាវាចម្បាំង​ចក្រភព​អង់គ្លេស ដែលមាន​នាវា​ផ្ទុក​យន្តហោះ HMS ‘Queen Elizabeth’ បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ខណៈដំណើរ​ជា​បន្ទាប់​គឺ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ដែល​នេះ​គឺជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១៩ ដែល​នាវា​អង់គ្លេស​មួយ​នេះ បានធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវទឹក​មួយ​នេះ​។​​a china gb 

ក្រុម​នាវាចម្បាំង Richmond បាន​ហៅ​សមយុទ្ធ​យោធា​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី ពួកគេ​បានធ្វើការ​យ៉ាង​មមាញឹក​ជាមួយ​ដៃគូ​និង​សម្ព័ន្ធមិត្ត​នៅ​សមុទ្រ​ចិន​ខាងកើត​អស់​មួយ​រយៈពេល ខណៈដែល​ចក្រភព​អង់គ្លេស​ព្យាយាម​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការបើកចំហរ និង​សេរី​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​សម្រាប់​ប្រទេស​ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​របស់ខ្លួន​បាន​ថ្កោលទោស​សកម្មភាព​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​យោធា​ប៉េកាំង បាន​ហៅ​អាកប្បកិរិយា​របស់​កង​ទ័ពជើងទឹក​អង់គ្លេស​ថា គឺជា​ការ​ព្យាបាទ ហើយ​បាន​បន្ថែមថា​ការបើក​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ បាន​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ទាំងមូល ។​​នាវា​របស់​ម្ចាស់​ក្ស​ត្រី​អេ​លីហ្សា​បែ​ត កំពុងធ្វើដំណើរ​ជា​លើកដំបូង​របស់ខ្លួន​ទៅកាន់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ជា​កន្លែង​ដែល​ឧ​ត្ត​មនា​វី​ឯក​ទ័ពជើងទឹក​លោក តូ​នី​រ៉ា​ដា​គីន បាន​បញ្ជាក់ថា ចក្រភព​អង់គ្លេស​នឹងដាក់​នាវា​​រយៈពេល​យ៉ាងតិច ៥ ឆ្នាំ​ខាងមុខ​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ច្រក​សមុទ្រ​តៃវ៉ាន់ គឺជា​ដែនទឹក​អន្តរជាតិ​។​

​ពេលវេលា​ចុងក្រោយ​ដែល​នាវា​កងទ័ពជើងទឹក​អង់គ្លេស​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ គឺ​នៅ​ឆ្នាំ ២០១៩ នៅពេលដែល​ខ្លួន​បាន​ស្ទង់​មតិ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះ​។ សហរដ្ឋអាមេរិក​វិញ​មាន​សកម្មភាព​កាន់តែច្រើន​នៅក្នុង​តំបន់ ដោយ​កងទ័ពជើងទឹក​អាមេរិក​បានធ្វើ​ដំណើរ​ផ្លូវ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​រហូតដល់​៩​ដង​មួយ​១​ឆ្នាំ​តែម្នាក់ឯង បើ​ប្រៀបធៀប​ទៅនឹង​ចំនួន ១៣ ក្នុង​កំឡុង​ឆ្នាំ ២០២០​។ បន្ថែម​ពីនេះ សម្ព័ន្ធមិត្ត​នៃ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក រួមទាំង​អូស្ត្រាលី កាណាដា​និង​បារាំង​ក៏បាន​បញ្ជូន​នាវា​របស់​ពួកគេ​បើក​ឆ្លងកាត់​តំបន់​ខាងដើម​នេះ​ផងដែរ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​។​

​តំបន់​នេះ​បាន​ក្លាយជា​ផ្នែក​ទឹក​ដែលមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង ខណៈដែល​ប្រទេស​ជប៉ុន​និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ព្យាយាម​ប្រឆាំងនឹង​អ្វីដែល​ពួកគេ​មើលឃើញថា ជា​សកម្មភាព​ពង្រីក​អំណាច​របស់​ចិន​នៅក្នុង​តំបន់​ដែល​ទីក្រុង​ប៉េកាំង​បានទាមទារ​យក​សមុទ្រ​ចិន​ខាងកើត​និង​ខាងត្បូង​ជា​របស់ខ្លួន​។​
​ប្រទេស​ចិន​បាន អះអាងថា ខ្លួន​មាន​សិទ្ធិ​ទៅលើ​បូរណភាព​ទឹកដី​នៅ​តំបន់​នោះ និង​បាន​ព្រមាន​ថា ប្រទេស​លោកខាងលិច​មិនគួរ លេង​ជាមួយ​ភ្លើង​ឬ​ប្រថុយ​ដល់ សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ដោយ​ចូលរួម​សកម្មភាព​យោធា​នៅក្នុង​តំបន់​នោះទេ​។​

​ដោយឡែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស លោក ចេង ហ្សេ​ក្វាង (Zheng Zeguang) បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រ៍​ទី​២៨​កញ្ញា​ដែរ​ថ​ថា ការប៉ុនប៉ង​របស់​ប​រទេស ដើម្បី​រារាំង​អំណាច និង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន «​តែងតែ​បរាជ័យ​» ដូច្នេះ​មហាអំណាច​ធំៗ គួរតែ​ចៀសវាង​គំនិត​ចង់​ធ្វើ​អាណានិគម​លើ​គេ ដែល​អាច​នាំឱ្យ​មានការ​ប្រឈមមុខ​ដាក់គ្នា ជាមួយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ទី ២ របស់​ពិភពលោក​មួយ​នេះ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​។​

​លោក Zheng Zeguang បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​មួយ ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៧២ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ថា បក្សកុម្មុយនិស្ត​ចិន​បាន​បណ្តេញ​អ្នកជិះ​ជាន់​បរទេស និង​កសាង​ប្រទេស​ចិន​ឡើងវិញ ដោយបាន​ជួយសង្គ្រោះ​ប្រជាជន​ជាង ៧៧០​លាន​នាក់​ចេញពី​ភាពក្រីក្រ ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​ចុងក្រោយ​នេះ​។​

​លោក Zheng Zeguang បាន​និយាយថា «​ការប៉ុនប៉ង​ដើម្បី​រារាំង​ចិន មិនដែល​ទទួលបាន​ជោគជ័យ​ទេ ហើយ​តែងតែ​ជា​ក្តី​សុបិន ដែល​ទទួល​បានតែ​ភាព​ទទេ​ប៉ុណ្ណោះ នាពេល​អនាគត​។ គ្មាន​នរណាម្នាក់​អាច​បញ្ឈប់​ប្រជាជន​ចិន​ពី​ការរីកចម្រើន​ទៅមុខ​បន្ថែមទៀត​បានទេ​»​។ ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ ក៏បាន​អំពាវនាវ​ឱ្យ​មហាអំណាច​ធំៗ ច្រានចោល «​ចិត្តគំនិត​ចង់​ធ្វើ​អាណានិគម​លើ​គេ​» និង «​ចលនា​ផ្សេងៗ​ទៀត ដែលនាំឱ្យ​មានការ​បែកបាក់ ឬ​ប្រឈមមុខ​ដាក់គ្នា​»​។​

ការលើកឡើង​ដោយ​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ចក្រភព​អង់គ្លេស​ខាងលើនេះ បាន​កើតមានឡើង​បន្ទាប់ពី កិច្ចព្រមព្រៀង​សន្តិសុខ​ត្រីភាគី (A-UK-US )ត្រូវបាន​បង្កើតឡើងរ​វាង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី​។ កិច្ចព្រមព្រៀង​ដែល​ស្ថិតក្នុង​គោលដៅ​រាំងខ្ទប់​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ចិន​ថ្កោលទោស​ប៉ុណ្ណោះ​ទេ តែ​បណ្តា​សម្ពន្ធមិត្ត​អាមេរិក​ទាំង​នៅ​អឺរ៉ុប និង​អាស៊ី​មួយចំនួន ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​ជាខ្លាំង​ផងដែរ​៕a army ship a army ship1 a aus ship