
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10272 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700443 នាក់
អាមេរិក៖ទីភ្នាក់ងារសេវាកម្មទូទៅ (GSA) បានជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោត Joe Bidenថា រដ្ឋបាល Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការផ្លាស់ប្តូរអំណាចជាផ្លូវការ។
សារព័ត៌មានCNN នៅថ្ងៃទី២៤ខែវិច្ឆិកា បានដកស្រង់សម្តីលោកស្រីEmily Murphy ប្រធាន(GSA)ដែលបានឲ្យដឹងថា ក្រុមការងារGSAបានបញ្ជូនលិខិតទៅកាន់ក្រុមការងារផ្ទេរអំណាចរបស់ប្រធានាធិបតីបៃឌិន ស្តីពី ការផ្ទេរអំណាច។ការសម្រេចខាងលើបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោកត្រាំបានយល់ព្រមទទួលស្គាល់ការបរាជ័យរបស់ខ្លួនហើយ ហើយយល់ព្រមផ្ទេរអំណាចឲ្យប្រធានាធិបតីជាប់ឆ្នោតថ្មី។
ការយល់ព្រមផ្ទេរអំណាចនេះកើតឡើងរយៈពេលជាង២០ថ្ងៃចាប់តាំងពីការបោះឆ្នោតមកទល់ពេលនេះ ដោយលោកត្រាំមិនព្រម ទទួលស្គាល់លទ្ធផល ដោយបន្តប្តឹងតវ៉ា តែមិនបានសម្រេច។នៅក្នុងលិខិត លោកស្រី Emily Murphy ប្រធាន(GSA)បានឲ្យដឹងថា GSAនឹងចាប់ផ្តើមជួយដល់ លោកបៃឌិន ក្នុងការផ្ទេរអំណាច។ លោកស្រីបញ្ជាក់ថា«ខ្ញុំសូមបញ្ចាក់ថាការសម្រេចខាងលើ គឺជាការធ្វើឡើងដោយឯករាជ្យ តាមច្បាប់ និងស្ថានភាពជាក់ស្តែង។ ខ្ញុំមិនដែលរងគំនាបពីភាគីនយោបាយណាមួយឡើយ»។
ស្របពេលដែលលោកប្រធានាធិបតីផុតអាណត្តប្រកាសទទួលឲ្យមានការត្រៀមផ្ទេរអំណាចនៅថ្ងៃទី២២វិច្ឆិកា លោកចូបៃឌិន បេក្ខភាពជាប់ឆ្នោតប្រធានាធិបតីថ្មីរបស់អាមេរិក បានប្រកាសឲ្យដឹងថា នឹងជ្រើសរើស ស្ត្រីជាច្រើនរូបក្នុងរដ្ឋាភិបាលរបស់លោក។ ពេលបោះឆ្នោត លោកចូបៃឌិនក៏បានជ្រើសរើស លោកស្រីខាមីឡាហាម៉ារិស( Kamala Harris) ជាស្ត្រីជនជាតិស្បែកខ្មៅ ធ្វើជាអនុប្រធានាធិបតីផងដែរ។
លោកបៃឌិន ក៏បានជ្រើសរើសស្ត្រីធ្វើជាទីប្រឹក្សាសេតវិមាន និងអនុប្រធានការិយាល័យរដ្ឋាភិបាលថ្មី ។ តាមតួលេខរបស់ក្រុមផ្ទេរអំណាចរបស់អាមេរិក បានឲ្យដឹងថា មានស្ត្រីដល់ទៅ៥៣ភាគរយស្ថិតនៅក្នុងក្រុមការងារបោះឆ្នោតរបស់លោកបៃឌិន និងលោកស្រីKamala Harris ។ក្នុងសុន្ទរកថាស្តីពីជ័យជម្នះរបស់ខ្លួនលោកបៃឌិនបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងជ្រើសរើសមន្ត្រីជាច្រើនរូបជាស្ត្រីកាន់តំណែងសំខាន់ៗ ដូចជាក្រុមការងាររៀបឃោសនាបោះឆ្នោតរបស់លោក។ជាមួយគ្នានោះមន្ត្រីដែលធ្លាប់បម្រើការនៅក្នុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអូបាម៉ា ក៏ត្រូវជ្រើសរើសឲ្យមកបម្រើការជាថ្មីក្នុងរដ្ឋាភិបាលថ្មី។ មិនតែប៉ុណ្ណោះមន្ត្រីដែលលោកត្រាំដកតំណែងក៏បានហៅចូលរួមរដ្ឋាភិបាលថ្មីផងដែរ ។ ក្នុងរដ្ឋាភិបាលរបស់ លោកត្រាំ មានស្ត្រីតែ២៦ភាគរយប៉ុណ្ណោះក្នុងរដ្ឋាភិបាល៕