» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1655 នាក់

ម្សិលមិញ 10668 នាក់

សរុប 20283670 នាក់

ឥណ្ឌា បដិសេធ​ការអញ្ជើញ​ពី​ប្រទេស​ចិន​ឲ្យ​ចូលរួម​វេទិកា​«​ខ្សែ​វ៉ា​ត់ និង​ផ្លូវ​» នៅ​ទីក្រុង​ប៉េកាំង​ចុងខែ​មេសា​នេះ​ព្រោះជាប់បោះឆ្នោត!


​ឥណ្ឌា​៖​នេះ​ជាការ​បដិសេធ​ជា​លើក​ទី​២​ហើយ​របស់​ឥណ្ឌា​ក្នុង​ការមិន​ចូលរួម​វេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
​សារព័ត៌មាន The Times of India បាន​ឲ្យ​ដឹងថា​៖​មូល​ហេតុដែល​ប្រទេស​ឥណ្ឌា​ច្រានចោល​ការអញ្ជើញ​របស់​ចិន ដោយសារតែ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន​បានធ្វើ​ឲ្យ​ប៉ះពាល់​អធិបតេយ្យភាពរ​បស់​ប្រទេស​ខ្លួន​តាមរយៈ​ច្រក​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា China-Pakistan Economic Corridor (CPEC)​។​a china india - Copy 

​ច្រក​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន គឺ​ដំណើរការឡើង​ក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​នូវ​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន តាមរយៈ​ការសាងសង់​បណ្ដាញ​ដឹកជញ្ជូន​ទំនើបៗ គម្រោង​ថាមពល​អគ្គិសនី ក៏ដូចជា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្នុង​ប្រទេស​នេះ​ជាដើម​។ គម្រោង​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ចិន និង​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​នឹង​ផ្ដល់​ផល​វិជ្ជមាន​ទៅដល់​ប្រទេស​ដទៃ​ដូចជា អ៊ីរ៉ង អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ប្រទេស​នៅ​អាស៊ី​កណ្តាល និង​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​ជាដើម​។​

​ភាគី​ឥណ្ឌា ថា​ច្រក​សេដ្ឋកិច្ច​ចិន​-​ប៉ា​គី​ស្ថាន​ដែលជា​គម្រោង​មួយ​ក្នុង​គំនិត​ផ្ដួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ចិន បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លងកាត់​តំបន់ Gilgit-Baltistan ដែលជា​តំបន់​ប្រទាញប្រទង់​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។​​ឥណ្ឌា​មិនដែល​ជំទាស់​ក្នុងការ​ធ្វើការ​ជាមួយ​សម​ភាគី​ចិន​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ម្តងណា​ឡើយ ប្រសិនបើ​ភាគី​ចិន​គោរព​តាម​អ្វីដែល​ឥណ្ឌា​ហៅថា​ជា​បទដ្ឋាន​អន្តរជាតិ​។ បទដ្ឋាន​អន្តរជាតិ​ទាំងនោះ​រួមមាន តម្លាភាព និង​ការគោរព​គ្នា​ទៅវិញទៅមក​លើ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី ជាដើម​។​

​សូមបញ្ជាក់ថា​៖​ទោះបីជា​មានការ​បដិសេធ​មិន​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៧ តែ​ចិន​នៅតែ​បន្ត​ផ្ញើលិខិត​អញ្ជើញ​ឲ្យ​ឥណ្ឌា ដោយសារតែ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ នៅតែមាន​សុទិដ្ឋិនិយម​ថា ឥណ្ឌា​នឹង​ពិចារណា​ឡើងវិញ​ក្នុងការ​ចូលរួម​វេទិកា​នេះ​។​
​ការរៀបចំ​វេទិកា​«​ខ្សែក្រវ៉ាត់ និង​ផ្លូវ​» របស់​ក្រុង​ប៉េកាំង​នាពេលនេះ ធ្វើឡើង​ស្រប​ពេលដែល​គម្រោង​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​នៅ​ប្រទេស​មួយចំនួន​ដែល​នៅ​ភូមិ​ផង​របង​ជាមួយ​ឥណ្ឌា ដូចជា​ស្រីលង្កា ម៉ា​ល់​ឌី​វ និង​ប៉ា​គី​ស្ថាន ជាដើម កំពុងមាន​ភាពចម្រូងចម្រាស​។​

​ខ្សែក្រវ៉ាត់ និង​ផ្លូវ ជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ក្នុង​ឆ្នាំ​២០១៣​។ គម្រោង​នេះ មាន​ប្រទេស​ជា​ដៃគូ​ជាង ១០០ ដែល​មកពី​ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក​ឡាទីន រួមទាំង​ប្រទេស​រុស្ស៊ី ព័រ​ទុយ​ហ្គា​ល់ និង​ក្រិច ក៏​ចូលរួម​ផងដែរ​។ តាមរយៈ​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និង​ផ្លូវ ចិន​បានផ្ដល់​ជា​កម្ចី​ដល់​ប្រទេស​ទាំងនោះ​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូចជា ផ្លូវដែក​កំពង់ផែ ផ្លូវ​ល្បឿន​លឿន និង​បង្កើត​ច្រក​សេដ្ឋកិច្ច​សម្រាប់​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​ពិភពលោក​ទាំងមូល​ទៀតផង​។​

​សូមបញ្ជាក់ថា ប្រជាជន​រាប់លាន​នាក់​ទូទាំង ២០​រដ្ឋ​ក្នុងប្រទេស​ឥណ្ឌា និង​តំបន់​ដែល​ត្រួតត្រា​ដោយ​ឥណ្ឌា​ផ្សេងៗ​ទៀត នឹងធ្វើ​ការបោះឆ្នោត​នៅក្នុង​មណ្ឌល​ចំនួន ៩១​។​ដែលជា​ការបោះឆ្នោត​ក្នុងដំណាក់កាល​ដំបូង ដើម្បី​ជ្រើ​រើស​សមាជិក​រដ្ឋសភា​។​


​ការបោះឆ្នោត​នោះ​មាន​ចំនួន ៧​ដំណាក់កាល ហើយ​នឹងធ្វើ​រហូតដល់​ថ្ងៃទី ១៩ ខែឧសភា ចំណែក​ថ្ងៃ​រាប់​សន្លឹកឆ្នោត​វិញ​គឺ​នៅ​ថ្ងៃទី ២៣ ខែឧសភា​ដដែល​។​
​វា​គឺជា​ការបោះឆ្នោត​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​ដែល​មិន​ធ្លាប់មាន ដោយសារ​មាន​ប្រជាជន​ចំនួន ៩០០​លាន​នាក់​ទូទាំងប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត​នេះ​គឺជា​ការបោះឆ្នោត​ស្ទង់​មតិ​លើ​ប្រជាប្រិយភាព​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ក្រោយពេល​លោក​បាន​ដឹកនាំ​គណបក្ស Bharatiya Janata Party ឲ្យ​ទទួលបាន​ជ័យជម្នះ​ដ៏​លើសលុប​កាលពី​ឆ្នាំ ២០១៤​។​ក្នុងពេល​ដំណើការ​បោះឆ្នោត​នេះ​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ឥណ្ឌា​ណា​រី​ន​ដ្រា​មូ​ឌី​បានប្រកាស​ពី​ការត្រៀម​ធ្វើ​ស​ង្ក្រា​ម​ជាមួយ​ប្រទេស​ប៉ា​គិ​ស្ថាន​ផងដែរ​ដែល​ការប្រកាស​នេះ​ត្រូវបាន​អ្នកវិភាគ​វាយតម្លៃថា​ជាំ​យុទ្ធនាការ​ជាតិនិយម​ដើម្បី​រក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្រា​ប់​ការបោះឆ្នោត​៕a india china - Copy a india china1