» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3633 នាក់

ម្សិលមិញ 8227 នាក់

សរុប 14130514 នាក់

អង់គ្លេស​ដោះលែង​កប៉ាល​អ៊ីរ៉ង់​តែ​អ៊ីរ៉ង​នៅ​មិនទាន់​ដោះលែង​កប៉ាល់​អង់គ្លេស​វិញ​ទេ​!


​អង់គ្លេស ៖ អា​ជ្ញ​ធរ​ដែន​ដីជី​ប្រ៉ា​ល់តា​( Gibraltar )​បានសម្រេច​ចិត្ត​ដោះលែង​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​វិញ​ហើយ​តាម​ដិ​ការ​តុលាការ​ដែនដី Gibraltar ទោះបី​មានការ​ទទូច​សុំ​ពី​អាជ្ញាធរ​អាមេរិក​ឲ្យ​ឃាត់ទុក​ក៏ដោយ​។​a ship iran2 

ទីភ្នាក់ងារសារព័ត៌មាន BBC បាន​រាយការណ៍​ថា​ការសម្រេចចិត្ត​ដោះលែង​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​វិញ បាន​ធ្វើឡើង​បន្ទាប់ពី​ចក្រភព​អង់គ្លេស​បានទទួល​លិខិតធានា​ជា​លាយលក្ខណ៍អក្សរ​ពី​អ៊ីរ៉ង់ ដោយ​អះអាងថា​កប៉ាល់​នេះ​នឹងមិន​ដឹកជញ្ជូន​ប្រេង​ទៅកាន់ ប្រទេស​ស៊ី រី​ដែល​កំពុង​រង​ការដាក់ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​ទៀតឡើយ​។​

លោក ហ្វា​បៀ​ន ពី​កាដូ នាយករដ្ឋមន្ត្រី​ជី​ប្រា​ល់តា បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ ដោយនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​ដកហូត​ប្រេង​ឆៅ​តម្លៃ​ជាង ១៤០ លាន​ដុល្លារ​ពី​របប​អាសាដ​នៅក្នុង​ប្រទេស​ស៊ី​រី​”​។​ទោះជា​ហាមឃាត់​មិន​បានតែ​សហរដ្ឋអាមេរិក​បាន​ព្រមាន​លុបចោល​ទិដ្ឋាការ​របស់​ក្រុម​នាវិក​ទាំងអស់ នៃ​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ Grace 1 ដែល​ត្រូវបាន​អាជ្ញាធរ Gibraltar ដោះលែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។

សារព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា ឆ្នាំ​២០១៩​បាន​ផ្សាយ​ថា​៖​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី ម័​រ​ហ្គែ​ន អ័​រ​តា​ហ្គឹ​ស (Morgan Ortagus) បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​កប៉ាល់​ដឹក​ប្រេង Grace 1 បាន​ជួយ​ដល់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ តាមរយៈ​ការដឹកជញ្ជូន​ប្រេង​ពី​អ៊ីរ៉ង់ ទៅកាន់​ប្រទេស​ស៊ី​រី​... ហើយ​ការធ្វើ​បែបនេះ​នឹង​បង្ក​ផលវិបាក ធ្ងន់ធ្ងរ​ដល់​ក្រុម​នាវិក​ទាំងអស់​នៃ​កប៉ាល់​មួយ​នេះ ដោយ​ពួកគេ​អាច​នឹង​ប្រឈមមុខ នឹង​ការលុបចោល​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក​»​។​

​គួរ​បញ្ជាក់ថា កប៉ាល់​ដឹង​ប្រេង Grace 1 របស់​អ៊ីរ៉ង់ ត្រូវបាន​កង​ម៉ា​រី​ន​អង់គ្លេស​រឹបអូស នៅក្នុង ដែនទឹក​នៃ​តំបន់ Gibraltar កាលពី​ថ្ងៃទី​៤ ខែកក្កដា​កន្លងទៅ តាម​សំណើ​របស់​សហរដ្ឋអាមេរិក ដែល​ចោទថា​កប៉ាល់​នេះ​រំលោភ​លើ​ទណ្ឌកម្ម​សហភាព​អឺរ៉ុប ក្នុង​ការដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​.​។​ក្រោយមក​ប្រទេស​អ៊ីរ៉ង​បាន​ចាប់​កប៉ាល់​ដឹក​ប្រេង​របស់​អង់គ្លេស​វិញ​ជាការ​សងសឹក​ក្រោមលេស​ថា​កប៉ាល់​អង់គ្លេស​បំណង​បុក​កប៉ាល​នេសាទ​អ៊ីរ៉ង​។​កបាល់​របស់​អង់គ្លេស​នៅ​មិនទាន់​មានព​តិ​មាន​ថា​ដោះលែង​វិញ​នោះ​នៅឡើយ​ទេ​៕a ship iran