» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9434 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699605 នាក់

អង្គការ​សង្គម​ស៊ីវិល​ដាក់​ញ្ញា​ត្តិ​ទៅ​ស្ថានទូត​អាមេរិក​បារាំង​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ថៃ​ឈ្លានពាន​ខ្មែរ​!


​ភ្នំពេញ​៖​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា រួមទាំង​សមាគម សហជីព និង​បណ្តាញ​យុវជន​នៅ​ថ្ងៃទី​២០ ខែសីហា​នេះ បាន ដាក់​ញត្តិ​នៅតាម​បណ្តា​ស្ថានទូត​នៃ​ប្រទេស​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងនោះ​រក្សា​ការប្តេជ្ញាចិត្ត និង​មាន​ចំណាត់ការ​ជាបន្ទាន់​ក្នុងការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា​។​a comfrel 

​ការដាក់​ញត្តិ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន ការប៉ះទង្គិច​គ្នា​ដោយ​យោធា​នាពេល​ថ្មីៗ​នេះ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​បណ្តាលឱ្យមាន​មនុស្ស​ជាច្រើន​បាត់បង់​ជីវិត និង​រងរបួស និង​បណ្ដាល​ឲ្យ​មាន​ជនភៀសសឹក​រាប់ម៉ឺន​នាក់ បូក​រួមទាំង​ការខូចខាត​ទ្រព្យសម្បត្តិ និង​តំបន់​បេតិកភណ្ឌ​វប្បធម៌​។​ក្រុម​សង្គម​ស៊ីវិល​មើលឃើញថា​សកម្ម​ភាព​ទាំងនេះ​បំពាន​ច្បាប់​អន្តរជាតិ និង​គំរាម​កំ ហែង​ដល់​អស្ថិរភាព​សន្តិភាព​ក្នុង​តំបន់​។​

​ញត្តិ​របស់​សង្គម​ស៊ីវិល​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋ​ហត្ថលេខី​កោះប្រជុំ​ការពិគ្រោះ​យោបល់​ជាបន្ទាន់ តាម​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បង្កើត​បេសកកម្ម​ស្វែងរក​ការពិត​អន្តរជាតិ​មួយ ដើម្បី​ស៊ើបអង្កេត​ការរំលោភ​ដែល​ត្រូវបាន​ចោទប្រកាន់ និង​សម្របសម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌ និង​កសាង​សន្តិភាព​សម្រាប់​សហគម​ន៍​ដែល​រង​ផលប៉ះពាល់​។​​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​ថ្លែង​បន្ទាប់ពី​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត​បារាំង​ថា មន្ត្រី​ស្ថានទូត​បារាំង​បានទទួល​ស្វា​មគ​ន៍​អង្គការ​សង្គម​ស៊ីវិល និង​បាន​សួរនាំ​ពី​គោលបំណង​នៃ​ការដាក់​ញត្តិ​ទៅកាន់​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​ណូអែល ម៉ា​ក្រុង (Emmanuel Macron) ដែល​បារាំង គឺជា​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​។​

​លោក ចន្ទ​រឿន បន្តថា​៖ «​ការដាក់​នេះ ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត ក៏ដូចជា​កាតព្វកិច្ចរ​បស់​ខ្លួន​ក្នុងការ​ធានា​នូវ​បូរណភាព​ទឹកដី អធិបតេយ្យភាព ឯកភាព​ជាតិ និង​សន្តិភាព​នៅ​កម្ពុជា ជាពិសេស​នៅ​ចំពោះមុខ​ការរំលោភបំពាន​ពី​ប្រទេស​ថៃ​កន្លងមក រហូតដល់​មានការ​ប្រយុទ្ធ​មានប្រើ​យន្តហោះ F-16 ជាដើម និង​ទម្លាក់​គ្រាប់បែក ដែល​ធ្វើឱ្យប៉ះពាល់​ប្រជាពលរដ្ឋ​រងរបួស ស្លាប់បាត់​បង់ជីវិត ខូចខាត​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅឋាន​របស់ខ្លួន សាលារៀន​ជាច្រើន​ត្រូវបាន​បិទ សិស្ស​និង​គ្រូ បាត់បង់​ការងារ និង​ខកខាន​រៀនសូត្រ​ជាដើម​»៕a comfrel1 

​