» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12287 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702458 នាក់

សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក

 

ភ្នំពេញ៖សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា ថ្លែង​សម័យប្រជុំ​វិ​សាម​ញ្ញ​រដ្ឋសភា ថា សេចក្តី​ព្រាងច្បាប់កាតព្វកិច្ច​យោធា​ដែល​រាជរ​ដ្ឋាភិ​បាល​រៀបចំ​ឡើងជា​ថ្មី​នេះ​ ផ្អែក​លើ​ភាព​ចាំបាច់​នៃ​បរិការណ៍​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ ហើយនឹង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្តរឹង​មាំ​ ។a par army law 

នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា សន្តិភាព​កម្ពុជា​មិន​ត្រូវការ​សុំ​ក្តី​អង្វរ​ពី​គេ​នោះ​ទេ ព្រោះ​ជាក់ស្តែង​បទ​ពិសោធន​មួយ​ឆ្នាំ​មកនេះ កម្ពុជា​បាន​ជួប​ប្រទះ​ហើយ ។ ដូច្នេះ​គ្មាន​អ្នក​ណា​ម្នាក់​មក​ជួយ​កម្ពុជា​ទាំងស្រុង​ក្រៅពី​កម្ពុជា​ខ្លួនឯង​នោះ​ទេ ។ ហេតុនេះ ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​គឺជា​រឿង​សំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា​ទាំងមូល ។

សម្តេចនាយក​រដ្ឋមន្ត្រី​ អះអាង​ថា ច្បាប់​នេះ​មិន​ត្រឹមតែ​ជា​ឧបករណ៍​ចាំបាច់​ក្នុង​ការ​កសាង​កំលាំង​ទ័ព​សម្រាប់​ការពារ​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការ​កសាង​កំលាំង​ពលរដ្ឋ​ប្រកបដោយ​វិន័យ សមត្ថភាព​ឆន្ទៈ បម្រើ​សង្គម​ជាតិ​ដែល​ជា​ប្រភព​នៃ​កំលាំង​ត្រៀម​បំរុង និង​ជា​ធនធាន​ដ៏​រឹង​មាំ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​សង្គម​ជាតិ

ក្នុង​សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៧​លើ​របៀបវារៈ «​សេចក្តីព្រាងច្បាប់​ស្តី​ពី កាតព្វកិច្ច​យោធា​» នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​ធិ​បតី​មាន​ប្រសាសន៍​សេចក្តីព្រាង​ច្បាប់​នេះ​​មាន​៨​ជំពូក និង​២០​មាត្រា ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង ​ដើម្បី​អនុវត្ត​មាត្រា​៤៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ។

សម្តេច​ធិ​បតី​មាន​ប្រសាសន៍​បញ្ជាក់​ថា «រាជរដ្ឋាភិបាល​បាន​រៀបចំ​ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ថ្មី ដោយ​ផ្អែក​លើ​ភាព​ចាំបាច់​នៃ​បរិការណ៍​ជាក់ស្តែង និង​ឈរ​លើ​ច្បាប់​ដែល​កំពុង​មាន​ជា​ធរមាន​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០០៦ ដើម្បី​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្តរឹង​មាំ​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ហើយ​បាន​គោរ​ស្នើ​សុំ​ពី​រដ្ឋសភា​ដ៏​ឧត្តុ​ង​ឧត្តម​នា​ពេល​នេះ​» ។សម្តេច​ធិ​បតី​ រំលឹកពីមូលហេតុមិនអនុវត្តន៍​ថា ដោយសារ​កន្លង​មក​ កម្ពុជា​មិន​ទាន់​មាន​តម្រូវការ​ផ្នែក​កងទ័ព ហើយ​ត្រូវ​កាត់​រំសាយកងទ័ព ដើម្បី​បង្វែ​ថវិកា​មក​ពង្រឹង​សេដ្ឋកិច្ចជាតិ ទើប​នា​ពេល​នោះ​ច្បាប់​កាតព្វកិច្ច​យោធា​ត្រូវ​ផ្អាក​សិន ។

​សូមបញ្ជាក់ថាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងសេចក្តីព្រាងច្បាប់ ស្តីពីការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម ។