វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2050 នាក់
ម្សិលមិញ 1811 នាក់
សរុប 15649051 នាក់
កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី ១៦ ធ្នូ ២០១៨ នៅទីបញ្ជាការដ្នាន តំបន់ ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ មានរៀបចំពិធីប្រគល់ និង ទទួលអំណោយជាសុីម៉ង់ត៍ចំនួន១០តោន ពីក្រុមហ៊ុន អាល់ត្រា ផាវវ័រ ថេកណូឡូជី ( Ultra power techno logy co, ltd. ) ដែលមានលោក យ៉ង់ តារ៉ាវុធ ជាតំណាងក្រុមហ៊ុនបាន ដឹកនាំអំណោយយកទៅប្រគល់ជូនដល់ដៃផ្ទាល់ដល់លោក ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ ដើម្បីទុកចាត់ចែងប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធ ក្នុងអង្គភាព ។
ក្នុងឱកាសនោះ លោក ម៉ាន់ ម៉ាច មេបញ្ជាការ តំបន់ប្រតិបត្តិការរងខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់សប្បុុរសជន ពិសេសក្រុហ៊អាល់ត្រា ផាវវ័រ ថេកណូ ឡូជី ដែលមានលោក យ៉ង់ តារ៉ាវុធ ជាតំណាងក្នុងពេល នេះគឹជាសន្តានចិត្តដ៏ល្អ ក្នុងការរួមចំណែកក្នុងការកសាង អភិ វឌ្ឍន៍ជាតិក្រោមមាគា៌ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
លោកមេបញ្ជាការសឹករងខេត្តកំពង់ស្ពឺបន្តថានេះ ជាសណ្តានចិត្តដ៏ល្អកម្ររកបាននូវ សមាណចិត្តដែលលោកយ៉ង់ តារ៉ាវុធ តំណាងក្រុមហ៊ុនលោកចំណាយពេលវេលា និង ធនធានដ៏ច្រើនជួយដល់អង្គភាពសឹករងខេត្តកំពង់ស្ពឺ ។ លោក ម៉ាន់ ម៉ាច មេបញ្ជាការសឹករងខត្តកំពង់ស្ពឺ ក៏បានជូនពរជ៍យដល់លោក យ៉ង់ តាត៉វុធ ក៏ដូចជាក្រុមហ៊ុនអោយរកសី មានបាន ដំណើរការងារប្រកបដោយជោជ័យ ជានិច្ចនរន្តរ៍ ៕ ដោយ : សុផល