» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5903 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696074 នាក់

កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

​កម្ពុជា​៖​តាមរយៈ​សំណេរ​ខ្លី​មួយ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​អម​នឹង​រូបភាព​ម្តាយ​លោក កង សារ៉ន អតីត​និស្សិត​ផ្នែក​ប​ណ្ឌឹ​សភា​យោធា​អាមេរិក​លោក ម៉ូ​ន ពេជ្រ​អះអាងថា ការជួយ​របស់លោក​នា​ពេលនេះ មិនមែន​បង្ហាញ​ពី​ការគាំទ្រ ឬ​ប្រឆាំង​ទៅនឹង​សកម្មភាព​ណាមួយ​ឡើយ​។ ក៏ប៉ុន្តែ ការផ្តល់​ថវិកា​ប្រចាំខែ​បន្តិចបន្តួច​ទៅកាន់​ស្ត្រី​វ័យ​១០២​ឆ្នាំ​ដែល​ត្រូវជា​ម្តាយ​របស់លោក កង សារ៉ន គឺ​លោក​ខ្លួនឯង​ផ្ទាល់ ចង់ឃើញ​ស្ត្រី​វ័យ​ចំណាស់​រូបនេះ​ទទួល​បានការ​មើលថែ និង​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។​a phon phalla2 

​លោក ម៉ូ​ន ពេជ្រ អះអាង​តាម​ហ្វេ​ស​ប៊ុ​កថា លោក​ក៏​នឹង​ទូរស័ព្ទ​សួរសុខទុក្ខ​ម្តាយ​របស់លោក កង សារ៉ន​ជាប្រចាំ​ខែ​ផងដែរ ដើម្បី​តាមដាន​បញ្ហា​សុខភាព និង​ជីវភាព​រស់នៅ​បន្ត​។​​ក្រៅពី​លោក​ម៉ូ​ន​ពេជ្រ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កំពុង​ល្បី​តាម​បណ្តាញ​សង្គម​ដោយសារសម្លេងអំពាវនាវរបស់គាត់បន្ទាប់ពី​សម​ត្ត​កិច្ច​ចាប់ខ្លួន​កូនប្រុស​ក្រោម​បទ​ចោទថា​ញុះញង់​ឡូ​វ​និង​ប្រមាថ​ព្រះមហាក្សត្រ​មាន​អ្នក​ចេញមុខ​ម្នាក់ទៀត​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​រហូតដល់​ថ្ងៃ​ស្លាប់​ផងដែរ។​លោក​ផន​ផល្លា​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានប្រកាស​រឿងនេះ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា សមត្ថកិច្ច​បាន​ចុះមក​ចាប់ខ្លួន​លោក កង សារ៉ន​ដែលជា​កូនប្រុស​លោកយាយ​អាយុ​១០២​ឆ្នាំ​ដល់ផ្ទះ​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​តាម​អំណាច​សាលក្រម​របស់​តុលាការខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២២ វិច្ឆិកា​។ លោក កង សារ៉ន​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ ពីបទ​ជេរប្រមាថ ញុះញង់ និង​ប្រមាថ​ព្រះមហាក្សត្រ​។​​លោក កង សារ៉ន ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មួយរូប​ដែល​តែង​រិះគន់​មិន​សំចៃមាត់​មកលើ​រដ្ឋាភិបាល​កម្ពុជា ពិសេស​រិះគន់​ទៅលើ​រឿង​ពលរដ្ឋ​វៀតណាម​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា បូករួម​នឹង​ការ​ស្រែកសួរ​ទៅកាន់​ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាលពី​ខែកក្កដា​ថា បើ​ជាប់ឆ្នោត​ហ៊ាន​ដេញ​យួន​ចេញពី​ស្រុក​ខ្មែរ​ទេ​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បានជា​លោក​កង​សារ៉ន​បែ​ជា​ត្រូវ​តុលាការ​ចោទប្រកាន់​រឿង​ញុះញង់​និ​ប្រមាថ​ព្រះមហាក្សត្រ​ទៅ​វី​ញ​?៕a phon phalla a phon phalla1
​