» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11060 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701231 នាក់

លោក Trump បង្ហើប​ថា អនុ​ប្រធានាធិបតី JD Vance អាចជា​អ្នក​ស្នង​តំណែង​បន្ត ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៨


​អាមេរិក​៖​ប្រធានាធិបតី​អាមេរិក លោក Donald Trump កាលពី​ថ្ងៃ​អង្គារ (០៥ សីហា​) បាន​បង្ហើប​ពត៍​មាន មួយ​ថា លោក​អនុ​ប្រធានាធិបតី​ជេ​ឌី​វ៉ាន​( JD Vance ")​ទំនងជា​អ្នក​ស្នង​តំណែង​បន្ត​ពី​លោក​" ក្នុងនាម​ជា​បេក្ខភាព​តែងតាំង​មកពី​គណបក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២៨ ។​a trum jd van 

​ពេល​សួរថា​តើ​លោក Vance ជា​អ្នក​បន្ត​តំណែង​ចំពោះ​ចលនា​ធ្វើឱ្យ​អាមេរិក​អស្ចារ្យ​ម្ដងទៀត (MAGA) ដែល​លោក​បាន​បំផុសគំនិត​ឬទេ​?​។ លោក​ត្រាំ​( Trump) ប្រាប់​អ្នកយកព័ត៌មាន​ថា "​មែនហើយ ទំនងជា​បែប​នោះ​មែន ព្រោះ​លោក​គឺជា​អនុ​ប្រធានាធិបតី​ស្រាប់​ទៅហើយ​”​។ លោក Trump ក៏បាន​បង្ហើប​ថា លោក Vance និង​រដ្ឋមន្ត្រីការបរទេស លោក​ម៉ា​កូ​រូ​ប៊ី​យូ​( Marco Rubio) អាច​ចូលរួម​កម្លាំង​ជាមួយគ្នា​សម្រាប់​ការ​ប្រជែង​ដណ្ដើម​កៅអី​សេត​វិមាន​របស់​បក្ស​សាធារណរដ្ឋ​នាពេល​អនាគត​។​

​ក្នុងពេលដែល​ការបោះឆ្នោត​ឆ្នាំ​២០២៨ នៅសល់​ច្រើន​ឆ្នាំ​ទៀត លោក Trump ទទួលបាន​ឥទ្ធិពល​យ៉ាង​សន្ធឹកសន្ធាប់​ជាមួយនឹង​មូលដ្ឋាន​បក្ស​សាធារណៈរដ្ឋ​របស់លោក ហើយ​សញ្ញា​ណាមួយ​ដែល​បង្ហាញថា​លោក​កំពុង​គាំទ្រ​បេក្ខជន​រូប​ណា​ម្នាក់ គឺមាន​ផល​ជះ​យ៉ាងសំខាន់​។ កាលពីមុន លោក Trump តែង​បដិសេធ​មិន​ផ្តល់​ការយល់ព្រម​ណាមួយ​ឡើយ​សម្រាប់​អ្នក​ស្នង​តំណែង​បន្ត​នៅ​ឆ្នាំ​២០២៨​។ កាលពី​ខែកុម្ភៈ លោក​បាន​និយាយថា លោក Vance "​មាន​សមត្ថភាព​ខ្លាំងណាស់​" ប៉ុន្តែ​ក៏​និយាយថា លឿន​ពេក​ហើយ​ក្នុងការ​ដាក់ឈ្មោះ​លោក​ជា​បេក្ខជន​នាំមុខ​។​

​លោក Vance ដែល​ធ្លាប់ជា​ទាហាន​ម៉ា​រី​ន​វ័យ ៤០​ឆ្នាំ បាន​ដើរតួនាទី​ដ៏​ច្រើន​លើសលប់​ក្នុង​រដ្ឋបាល​លោក Trump ដោយ​បម្រើការ​ជា​អ្នកការទូត​ដ៏​សំខាន់ និង​ជា​អ្នកដឹកនាំ​ចម្បង​គេ​ក្នុង​ការជំរុញ​គោលនយោបាយ​ក្នុងស្រុក​របស់លោក Trump នៅ​សហរដ្ឋអាមេរិក និង​គោលនយោបាយ​បរទេស​នៅ​វេទិកា​អន្តរជាតិ​ផងដែរ​៕a trum jd van1 
​