» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11142 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701313 នាក់

ក្រុមហ៊ុន​ផលិត​ឱសថ​ភី​ហ្វៃ​ហ្សឺ​កំពុង​អភិ​វ​ឌ្ឈ​ន៍​វ៉ាក់សាំង​ប្រឆាំង​អូ​មី​ក្រុង​

 

អាមេរិក​៖ មន្ត្រី​ប្រតិបត្តិ​កំពូល​របស់​ក្រុមហ៊ុន​ភី​ហ្វៃ​ហ្សឺ​( Pfizer) និយាយថា​ក្រុមហ៊ុន​ផលិត​ឱសថ​នេះ​កំពុង​បង្កើត​វ៉ាក់សាំង​កូនកាត់​ដែល​រួមបញ្ចូល​គ្នា​នូវ​វ៉ាក់សាំង​ដើម​របស់ខ្លួន​ជាមួយនឹង​រូបមន្ត​ដែល​ការពារ​ប្រឆាំងនឹង​មេរោគ​អូ​មី​ក្រុង​។​a co Pfizer1 

​នាយក​ប្រតិបត្តិ​លោក អាល់​ប៊ឺ​ត ប៊ូ​ឡា (Albert Bourla) បាន​និយាយ​នៅក្នុង​សន្និសីទ JPMorgan Healthcare កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មករា​២០២២​ថា ខណៈ​ការស្រាវជ្រាវ​នៅតែ​បន្ត ក្រុមហ៊ុន​ភី​ហ្វៃ​ហ្សឺ​( Pfizer)​នឹង​វាយតម្លៃ​ការបង្កើត​រូបមន្ត​វ៉ាក់សាំង​កូនកាត់​ថ្មី​ប្រឆាំងនឹង​មេរោគ​អូ​មី​ក្រុង ហើយ​កំណត់ថា​តើ​រូបមន្ត​មួយណា​សមស្រប​បំផុត​ដើម្បី​ចាប់ផ្តើម​ផលិត​នៅត្រឹម​ខែមីនា​នេះ​។​

​លោក​វេជ្ជបណ្ឌិត​បួ​ឡា​បាន​និយាយថា ក្រុមហ៊ុន Pfizer​នឹង​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ខែមីនា​ដើម្បី​ទៅរក​និយតករ​អាម៉េរិក​សម្រាប់​ការអនុញ្ញាត​ដល់​វ៉ាក់សាំង​ដែល​បាន​កែប្រែ​រួចហើយ​នឹង​នាំ​វា​ទៅលើ​ទីផ្សារ ហើយ​ថា​ក្រុមហ៊ុន​បានចាប់ផ្តើម​ផលិតកម្ម​រួចទៅហើយ​។​​ក្រុមហ៊ុន Pfizer បាន​និយាយ​កាលពី​ចុងខែ​វិច្ឆិកា​ភ្លាមៗ​បន្ទាប់ពី​មេរោគ​ថ្មី​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​ថា​ខ្លួន​កំពុងធ្វើការ​ជាពិសេស​តែមួយ​មុខ​គត់​លើ​វ៉ាក់សាំង​ប្រឆាំង​អូ​មី​ក្រុង​។​

លោកនាយក​ប្រតិ​ប​ត្ដិ បាន​បន្ដថា «​ក្តីសង្ឃឹម គឺថា យើង​នឹង​សម្រេចបាន​នូវ​អ្វីមួយ​ដែល​នឹងមាន​មធ្យោបាយ ការពារ​ល្អប្រសើរ​ជាង​មុន ជាពិសេស ប្រឆាំងនឹង​ការឆ្លង ពីព្រោះ​ការការពារ​ទប់ទល់​នឹង​ការបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ និង ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​។ នេះ​ជា​ហេតុផល​ដ៏​ត្រឹម ព្រោះ​វ៉ាក់សាំង​បច្ចុប្បន្ន ត្រូវ​ចាក់ រហូតដល់​ទៅ​៣​ដូ​ស​។ ចំណែក​វ៉ាក់សាំង​ក្រោយនេះ មិនចាំបាច់​ចាក់​ដល់​ដូ​ស​ទី​៤​នោះដែរ​.​។​

​វេជ្ជបណ្ឌិត​បួ​ឡា​បាន​និយាយថា ក្រុមហ៊ុន​ឱសថ​យក្ស​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​និង​ដៃគូ​អាល្លឺម៉ង់ BioNTech ក៏​កំពុង​ធ្វើ​តេ​ស្តិ៍​វ៉ាក់សាំង​កម្រិត​ខ្ពស់​របស់ខ្លួន​ផងដែរ​និង​វាយតម្លៃ​កាលវិភាគ​ដូ​ស​ផ្សេងៗ​គ្នា​។​​លោក​បាន​និយាយថា​នឹង​បន្ត​ផ្តល់​ធនធាន​បន្ថែម​ដល់​អង្គភាព​ផលិត​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ហើយក៏​កំពុង​ស្វែងរក​ការដាក់​ពង្រាយ​បច្ចេកវិជ្ជា Messenger RNA ឬ mRNA​របស់ខ្លួន​នៅក្នុង​កន្លែង​ផ្សេងទៀត​ផងដែរ​.​។​ប្រភព​កាសែត​ស្ត្រេ​ត​ថែម​ស៍​៕a co pfizer 

 

​