» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11817 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701988 នាក់

ការបង្ក្រាប​ឃោ​ឃៅ​ជម្រុញ​ឲ្យ​នារី​អ៊ីរ៉ង់​ចេញ​តស៊ូដើម្បីសេរីភាព​

​ប្រទេស​អ៊ីរ៉ង់​៖ បន្ទាប់ពី​ការបង្ក្រាប​រហូត​សម្លាប់​មនុស្ស​ជាង​១០០​នាក់​ដោយ​ហ៊ាន​សារ​ចេញមុខ​តវ៉ា​ករណី​យ៍​ស្លាប់​នារី​វ័​ក្មេង​អ៊ីរ៉ង​ដោយសារ​សា​ប៉ូលិស​ចោទថា​នាង​ស្លៀកពាក់​ខុស​វិន័យ​សាសនា​មក​យុវតី​ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង​ក្លាយទៅជា​អ្នក​ប្រយុទ្ធ​នៅតាម​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់​។a iran girl

បណ្តាញ​ពត៍​មាន​អាមេរិក CNN បាន​ឲ្យ​ដឹងថា​កញ្ញា​រី​ហ្សា​ន​(Rezan) បានធ្វើ​ដំណើរ​តាម​ជួរ​ភ្នំ​ថ្ម​អស់​រយៈពេល​បី​ថ្ងៃ ដើរកាត់​ចម្ការមីន ដើម្បី​ស្វែងរក​កងកម្លាំង​តស៊ូ​បដិវត្តន៍​។ វា​ជា​ដំណើរ​ដ៏​វែងឆ្ងាយ​និង​គ្រោះថ្នាក់​សម្រាប់​យុវនារី​វ័យក្មេង​។​សកម្មជន​ជនជាតិ​អ៊ីរ៉ង់​-​ឃឺ​ដ​អាយុ ១៩ ឆ្នាំ​ដែល CNN បានដាក់​រហស្សនាម​ថា Rezan បាន​និយាយថា “​ខ្ញុំ​ដឹងថា​ប្រសិនបើ​មន្ត្រី​អ៊ីរ៉ង​ប្រទះឃើញ​យើង យើង​នឹង​ស្លាប់​ភ្លាមៗ​” ។ នាង​ធ្វើដំណើរ​ទៅកាន់​ព្រំដែន​អ៊ីរ៉ាក់ ដែលជា​ព្រំដែន​យោធា​អ៊ីរ៉ង់​យាមកាម​យ៉ាង​តឹងរឹង​បំផុត​។​យោងតាម​ក្រុម​សិទ្ធិមនុស្ស រាយការណ៍​ថា​មាន​មនុស្ស​ជាច្រើន​ត្រូវបាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់ ចំពោះ​ជន​ណា​រត់​ឆ្លងដែន ឬ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​។​

​នាង Rezan បាន​ភៀសខ្លួន​ចេញពី​ស្រុកកំណើត​នៅ​សា​ណាន​ដាជ​( Sanandaj )​នៅ​ភាគ​ខាងលិច​ប្រទេស​អ៊ីរ៉ង់ ជា​កន្លែង​ដែល​កងកម្លាំង​សន្តិសុខ​កំពុង​បង្ក្រាប​បាតុកម្ម​និង​សម្លាប់​ក្រុមអ្នកតវ៉ា​។​នាង​Rezan បន្តថា​បាតុករ​ត្រូវបាន​ឃុំខ្លួន​តាម​អំពើ​ចិត្ត ខ្លះ​ត្រូវបាន​គេ​បាញ់សម្លាប់​នៅ​ចំពោះមុខ​នាង​។ មនុស្ស​ជាច្រើន​ត្រូវបាន​គេ​វាយដំ​នៅតាម​ដងផ្លូវ​។ នាង​បាន​និយាយថា នៅក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ការតវ៉ា កងកម្លាំង​សន្តិសុខ​បាន​ទាញ​បោចសក់​របស់​នាង​អូស​នៅតាម​ផ្លូវ ។​នាង​បាន​រៀបរាប់​ពី​ការបង្ក្រាប​ដ៏​ឃោរឃៅ​នៅក្នុង​ទីក្រុង​ដែល​ភាគច្រើន​ជា​ជនជាតិ​ឃឺ​ដ​។ នាង​បន្តថា​” ខ្ញុំ​អាច​មើលឃើញ​រឿង​ដដែល​នេះ​កើតឡើង​ចំពោះ​មនុស្ស​ជាច្រើន​ទៀត រួមទាំង​កុមារ​ផងដែរ​”​។​

​តំបន់​Sanandaj មានការ​តវ៉ា​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ក្រៅពី​ទីក្រុង Tehran ចាប់តាំងពី​ការបះបោរ​បានចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែកញ្ញា​។​កញ្ញា​Rezan បាន​និយាយថា នាង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ និង​គ្រោះថ្នាក់​ជាមួយ​អ្នករត់ពន្ធ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​នោះទេ​។ ការចាកចេញ​ពី​ប្រទេស​អ៊ីរ៉ង់​តាម​ច្រកព្រំដែន​នៅ​ជិត​បំផុត​។ ការ​ស្នាក់នៅ Sanandaj អាច​បណ្តាលឱ្យ​នាង​ស្លាប់​ដោយ​កម្លាំង​សន្តិសុខ​អ៊ីរ៉ង់​។​នាង​បាន​ប្រាប់ CNN ពី​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ថា​“​នៅទីនេះ ខ្ញុំ​អាច​ទទួលបាន​សិទ្ធិ​របស់ខ្ញុំ​ក្នុងការ​រស់នៅ​ជា​ស្ត្រី​។ ខ្ញុំ​ចង់​តស៊ូ​ដើម្បី​សិទ្ធិ​ស្ត្រី​។ ខ្ញុំ​ចង់​ប្រយុទ្ធ​ដើម្បី​សិទ្ធិមនុស្ស​” ។

បន្ទាប់ពី​នាង​មកដល់​ព្រំដែន​កាលពីដើម​ខែតុលា​នេះ នាង​បាន​សម្រេចចិត្ត​ផ្លាស់​លែង​ធ្វើជា​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទៀតហើយ ដោយបាន​ចុះឈ្មោះ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីរ៉ង់​-​ឃឺ​ដ ទទួលយក​អាវុធ​តស៊ូ​ប្រឆាំង​អាជ្ញាធរ​អ៊ីរ៉ង់ ដែលមាន​ទីតាំង​នៅក្នុង​ជ្រលង​ភ្នំ​ថ្ម​នៃ​ប្រទេស​អ៊ីរ៉ាក់ Kurdistan ។ កញ្ញា​Rezan គឺជា​អ្នកប្រឆាំង​ម្នាក់​ក្នុងចំណោម​អ្នកប្រឆាំង​អ៊ីរ៉ង់​ជាច្រើន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កាលពី​ខែ​មុន ដោយបាន​គេច​ពី​ការបង្ក្រាប​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​អ៊ីរ៉ង ដើម្បី​បង្ក្រាប​បាតុកម្ម បន្ទាប់ពី​ការស្លាប់​របស់​ស្ត្រី​ជនជាតិ​ឃឺ​ដ​-​អ៊ីរ៉ង់​អាយុ 22 ឆ្នាំ ឈ្មោះ​Mahsa “Zhina” Amini ក្នុងអំឡុងពេល​ឃុំខ្លួន​ដោយ​សីលធម៌​របស់​អ៊ីរ៉ង់​ដោយ​ចោទ​នាង​ថា ស្លៀកពាក់​មិន​ត្រឹមត្រូវ​តាម​សាសនា​ឥស្លាម​។​a iran die a iran die1 

​