» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7660 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697831 នាក់

សេនា​នុព​ន្ធ័​យោធា​៦​ប្រទេស​ចុះទៅ​មើល​ទីតាំង​សង្គ្រាម​នៅ​ព្រុំដែន​!


​ភ្នំពេញ​:​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ម៉ាលី​សុជាតា​បាន​ឲ្យ​ដឹ​ហ​ថា​ថា នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៥ ក្រុម​អ្នកសង្កេតការណ៍​អនុព័ន្ធយោធា​អាស៊ាន (​អន្តរកាល​) មកពី​៦​ប្រទេស​រួមមាន​៖ ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី និង​វៀតណាម ដឹកនាំ​ដោយ វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធា​ប្រទេស​ម៉ាឡេស៊ី បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ហើយ ឆ្ពោះទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ដែលជា​តំបន់​រង​ផលប៉ះពាល់ នៃ​ការប៉ះទង្គិច​ប្រដាប់អាវុធ​រវាង​យោធា​កម្ពុជា និង​យោធា​ថៃ ដើម្បី​ពិនិត្យ​ការអនុវត្ត​បទ​ឈប់​បាញ់ បេសកកម្ម​នេះ​មាន​រយៈពេល​២​សប្តាហ៍​ពេញ​។a atacher military

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹងថា​៖​នៅវេលា​ម៉ោង ១១ ព្រឹក​នេះ ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូលក្នុង​តំបន់​អានសេះ ដែលជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែមទាំង​បាន​រាយ​បន្លា​លួស បើទោះបីជា​ត្រូវបាន​ហាមឃាត់​យ៉ាងខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណាក៏ដោយ​។ កម្ពុជា​ទើបតែ​បានរៀបចំ​ឱ្យមាន​ដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅកាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ ដែល​នេះ​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ថា វា​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។​

ក្រសួងការពារជាតិ​ចាត់ទុកថា ទង្វើ​នេះ​គឺជា​ការរំលោភ​ដល់​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​តំបន់​ទាំងមូល​។ កម្ពុជា​សូម​អំពាវនាវ​ដល់​សហ​គម​ន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដៃគូ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យសម្រេចបាន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ហើយ​សុទ្ធតែ​មានបំណង​ចង់ឃើញ​បទ​ឈប់​បាញ់​មួយ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​ពេញលេញ និង​ប្រកប​ប្រសិទ្ធភាព ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់ខ្លួន​ជាបន្ទាន់ និង​គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ជាពិសេស​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។​a tacher military1 


​