» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7213 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697384 នាក់

ករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​ឲ្យ​មនុស្ស​៥​នាក់​បាន​ស្លាប់ នៅ​ស្រុក​ស្នួល ឡាន​ស្លាក​លេខ​វៀតណាម​

​ខេត្តក្រចេះ​៖​ករណី​យ៍​គ្រោះថ្នាក់​ចរាចរ​បង្ក​ឲ្យ​មនុស្ស​ក្មេងប្រុស​ស្រី​ចំនួន ៥ នាក់​បាន​ស្លាប់បាត់​បង់ជីវិត​កាលពី​វេលា​ម៉ោង​៨:៣០​នាទី យប់​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ត្រង់ចំណុច​ភូមិ​ច្រាប ឃុំ ពី​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ លើផ្លូវ​ជាតិ​លេខ​74 (​ស្នួល​-​វៀតណាម​) ពេលនេះ​សមត្ថកិច្ច​ស្រាវជ្រាវ និង​រកឃើញ​រថយន្ត​បង្ក ។​a car kill 

​សមត្ថកិច្ច បានឱ្យដឹង ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​ស​ក្រហម ពាក់​ផ្លាក​ប្រទេស​វៀតណាម​លេខ 92C 157.48 ។​តែ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ព្រោះ បាន​បើក​រត់​គេចចេញ​បាត់ ។​រថយន្ត​នេះ​បានធ្វើ​ដំណើរ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុចកើតហេតុ បាន​រ៉េ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ ក្រចេះ 1G.2668 ពណ៌​ខ្មៅ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​ចំនួន ៥ នាក់​បាន​ស្លាប់បាត់​បង់ជីវិត នៅនឹងកន្លែង​កើតហេតុ​។​

​ជនរងគ្រោះ​ទី​១​មានឈ្មោះ ឆាន ស្រី​និ​ច ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​មាន ១, ឈ្មោះ ឆាន ស្រី​នុត ភេទ​ស្រី អាយុ ១៦ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)។២, ឈ្មោះ ខេង យៀវ ភេទ​ប្រុស អាយុ​០៨ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)។៣,​ឈ្មោះ ខេង ស៉ី​នឿន ភេទ​ប្រុស អាយុ ០៦ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)។៤, ឈ្មោះ ខេង ប៉ិច ភេទ​ស្រី​អាយុ ០៤ ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។​

​រថយន្ត​បង្ក ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច បាន​បើករថយន្ត​រត់គេច​ចេញ​ពី​កន្លែងកើតហេតុ លុះ​មកដល់​ព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ រថយន្ត​បង្ក​បើក​មក​លាក់ទុក នៅក្នុង​ក្រុម​ហ៊​ន​ចំការកៅស៊ូ សុវណ្ណ​វ​ទ្ធី ចំណុច​គីឡូម៉ែត្រ ១០៧ ស្ថិត​ក្នុងភូមិ​១០៤ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ (​អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​)​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បច្ចុប្បន្ន រថយន្ត ខូចខាត​ស្រាល ១ គ្រឿង និង​ម៉ូតូ ខូចខាត​ធ្ងន់ ១ គ្រឿង កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ចាប់​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បន្ត​នីតិវិធី រីឯ​សាកសព​ខាងលើ​សមត្ថកិច្ច​ជំនាញ បានធ្វើ​កំណត់ហេតុ​ប្រគល់​ទទួល​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​រួច ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕a car kill1 a car kill2 

​