» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10538 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700709 នាក់

ករណី​រថយន្ត LAND CRUISER​របស់លោក​ម៉ៃ​សុគន្ធ បុក​រះ អាច​ជាប់​ពាក់ព័ន្ធ ៣​បទល្មើស​

 


​ភ្នំពេញ​៖ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ថា ករណី លោក ម៉ៃ សុគន្ធ​តារា​ចុំ​ម្រៀ​ង​ដែល បើករថយន្ត​បុក​ប៉ា​រ៉ា​ស់​រត់គេច​ពី​គោលដៅ​របស់​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ រហូត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​ផា​ស់អាប់ ២​គ្រឿង ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ហើយ​។a mai sokun car 


​លោក ម៉ៃ សុគន្ធ​ត្រូវបាន​នគរបាល​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន ក្រោយ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង គេច​ពី​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​អាកុល នៅ​ផ្លូវ​មុខ​ផ្សារ បឹង​បៃតង ខណ្ឌ​សែន​សុខ រួច​បន្ត ជ្រុល​ទៅបុក​កង់​បី ចំនួន ២​គ្រឿង និង​របាំង​ថ្ម​បាក់​ចំនួន ៣​កង់ បណ្តាល​ឲ្យ​មនុស្ស ៣​នាក់ រងរបួស​ស្រាល​នៅវេលា​ម៉ោង ១២:២០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៤ ចំណុខ​មុខ​វត្ត​ទឹកថ្លា មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​បន្ថែមទៀតថា លោក ម៉ៃ សុគន្ធ​អាចជា​ប់​ពាក់ព័ន្ធ ៣​ករណី ទី​១. ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ទី​២. បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណ និង​ទី​៣. បង្ក​ឱ្យ​រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​អាកុល​នៅ​ផ្លូវ​មុខ​ផ្សា​របឹង​បៃតង ខណ្ឌ​សែន​សុខ​។ ក្រោយមក​មាន​រថយន្ដ LAND CRUISER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BW-6802 បើក​ចូល​គោលដៅ សមត្ថកិច្ច​ក៏បាន​ហៅចូល ប៉ុន្តែ​រថយន្ត មិនបាន​ចូល​បាន​បុក​ប៉ា​រ៉ា​ស់​រត់គេច​ពី​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​អាកុល រួច​បេ​ី​ករ​ត់ដល់​ផ្លូវ​សហព័ន្ធរុស្ស៊ី ចំណុច​មុខ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជ្រុល​ទៅបុក​កង់​បី​ចំនួន ២​គ្រឿង និង​របាំង​ថ្ម​បាក់​ចំនួន ៣​កង់ បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​រងរបួស​ស្រាល​។

​ភ្លាមៗ​សមត្ថកិច្ច​ដែល​ដេញតាម​ពីក្រោយ​បាន​ឃាត់ខ្លួន លោក ម៉ៃ សុគន្ធ ដើម្បី​សួរនាំ និង​អនុវត្តតាម​នីតិវិធី​។ ចំណែក​វត្ថុតាង​នៅ​កន្លែងកើតហេតុ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​វាស់វែង យកទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕a mai sokun car1 a mai sokun car2