» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10446 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700617 នាក់

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​៖ FBI គួរ​បំពេញ​ឯកសារ​តាមច្បាប់​ជាមួយ​កម្ពុជា រឿង​ចង់ស្វែងរក​ចាប់ខ្លួន​បុរស​ជនជាតិខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់

 

​ភ្នំពេញ​៖ ប៉ូលិស​សហព័ន្ធ​អាមេរិក​( FBI )​បាន​អះអាងថា បុរស​ជនជាតិខ្មែរ​ស​ញ្ជា​តិ​អាមេរិក​ម្នាក់​ឈ្មោះ ប៉ុប តាំង កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​ជាប់ចោទ ក្នុងករណី​បទ​ចោទ​ឃាតកម្ម​ដ៏​ឃោរឃៅ​នៅ​អាមេរិក កាលពី ៧​ឆ្នាំមុន​។​អាមេរិកប្រកាសផ្តល់រង្វាន់១ម៉ឺនដុល្លារអាមេរិកបើអ្នកណាអាចផ្តល់ពត៍មានឈានទៅការចាប់ខ្លួនជនខាងលើ់។a khmer us2 

FBI បាន​រកឃើញថា ឈ្មោះ ប៉ុប តាំង ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​មនុស្សម្នា​ក់នៅ​ស្រុក​អា​ឡា​មេ​ដា រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧ ដោយបាន​សម្លាប់​ជនរងគ្រោះ​នោះ និង​បាន​កាត់​សាកសព​ជា​បំណែកៗ​។ ហើយ​បន្ទាប់មក​បាន​រត់គេច​ទៅកាន់​ស្រុកកំណើត​របស់គាត់​នៅ​ប្រទេស​កម្ពុជា​។​​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ គេ​បានចេញ​ដីកា​ថ្នាក់​ឧក្រិដ្ឋ​មួយ​នៅ​ស្រុក​អា​ឡា​មេ​ដា រដ្ឋ​កាលីហ្វ័រ​ញ៉ា បញ្ជា​ឱ្យ​ចាប់ខ្លួន ក្រោយពេល​គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​អំពើ​ឃាតកម្ម​។​

​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ តុលាការ​ថ្នាក់ស្រុក​របស់​សហរដ្ឋ​អាមេរិក នៅ​ស្រុក​ភាគ​ខាងជើង​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ក្នុង​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ រដ្ឋ​កាលីហ្វ័រ​ញ៉ា បានចេញ​ដីកា​ថ្នាក់​សហព័ន្ធ​មួយ​បញ្ជា​ឱ្យ​ចាប់ខ្លួន ក្រោយពេល​ធ្វើដំណើរ​ដោយ​ខុសច្បាប់​តាម​យន្តហោះ​ដើម្បី​គេច​ពី​ការផ្តន្ទាទោស​។​​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា បើ​ចង់​ស្វែងរក​ចាប់ខ្លួន​ណាមួយ ដែល​ស្ថាប័ន​អន្តរជាតិ​ប៉ូលិស​នេះ​អះអាងថា ឃាតករ​រូបនេះ​អាច​រត់គេច​ពី​ការផ្តន្ទាទោស​ចូល​កម្ពុជា គួរតែ​បំពេញ​ឯកសារ​តាមផ្លូវ​ច្បាប់​ស្របតាម​បទដ្ឋាន​គតិយុត្ត​គឺ​ច្បាប់​អន្តរជាតិ​ជាមុនសិន​។ សម្រាប់​កម្ពុជា​ស្វាគមន៍ និង​សហការ​គ្រប់ពេល គ្រប់​វេលា ជាមួយ​បណ្តា​នៃ​សមត្ថកិច្ច​នៃ​រដ្ឋ​អធិបតេយ្យ​ផ្សេងៗ​ទាំងឡាយ​ដែល​ចង់​សហការ​ក្នុងការ​ចាប់ខ្លួន ឬ​បង្ក្រាប​បទល្មើស​ណាមួយ​។​

​លោក ទូច សុ​ឃៈ បាន​បញ្ជាក់ថា ដោយសារ​កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ​មាន​ឆន្ទៈ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ទាំងអស់​ឱ្យតែ​ជន​ប្រព្រឹត្ត​បទល្មើស​ហើយ​មាន​ភស្តុតាង​គ្រប់គ្រាន់​។
​លោក ទូច សុ​ឃៈ មាន​ជា​ច​ឆ្ងល់​ថា ហេតុអ្វី​បានជា FBI ចាប់ខ្លួន​ជនល្មើស​មិនបាន​នៅ​អាមេរិក រហូត​បានអូសបន្លាយ​ដល់​៧​ឆ្នាំ​បែបនេះ​។ ឬមួយ​ក៏​បុរស​ជា​ជនល្មើស​នេះ មាន​វិធីសាស្ត្រ​អ្វី​រត់គេចខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​របស់ FBI​។​

​សូមបញ្ជាក់ថា បុរស​ជា​ឃាតករ​ឈ្មោះ បប់ តាំង បានសម្លាប់​មិត្តភក្តិ​ជិតស្និត​ជា​ជនជាតិខ្មែរ​ដូចគ្នា ដោយសារ​ភ្លើង​ប្រចណ្ឌ​ដោយបាន​កាត់​សាកសព​ជនរងគ្រោះ​ជា​បំណែកៗ កាលពី​ខែឧសភា ឆ្នាំ​២០១៧​។ បប់ តាំង ត្រូវបាន​តុលាការ​សហព័ន្ធ​អាមេរិក​នៅ​ស្រុក​អា​ឡា​មេ​ដា រដ្ឋ​កាលីហ្វ័រ​ញ៉ា ចោទប្រកាន់​ក្នុង​បទ​ឃាតកម្ម និង​បញ្ជា​ឱ្យ​ចាប់ខ្លួន​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​នោះមក បុរស​រូបនេះ បាន​បាត់​ខ្លួន​ពី​ទឹកដី​អាមេរិក​៕a khmer us3 a khmer us a khmer us1  

​