» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8085 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698256 នាក់

សាលាក្រុង​ប្រកាស​បញ្ឈប់​ឡាន​ដឹក​ខ្សាច់​តាមផ្លូវ​៦០​តែ​ជំនួស​វិញ​ទុយោ​បូម​!

 


​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០២០​នេះ បានដាក់​បទបញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌ​ឲ្យ​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​សម្រាប់​រថ​យន្ដ​ដឹក​ដី ដឹក​ខ្សាច់ លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ក្រោយពី​រថយន្ដ​ទាំងនេះ​បាន​បង្ក​គ្រោះថ្នាក់​ញឹកញាប់ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​a khuong 

លោក ឃួ​ង ស្រេង បញ្ជាក់ថា ការដាក់ចេញ​វិធានការ​នេះ គឺ​ដោយសារតែ​កន្លងមក​យើង​សង្កេតឃើញថា ការដឹក​ដី ដឹក​ខ្សាច់ កាត់​ផ្លូវ​នេះ​បាន​បង្ក​ឲ្យ​ប្រឡាក់​នៅលើ​ទ្រូងផ្លូវ កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ផងដែរ ដូច្នេះ អាជ្ញាធរ​ត្រូវតែមាន​វិធានការ​ដើម្បី​រក្សា​ផ្លូវ​នេះ​ឲ្យ​នៅតែ​ល្អ​ស្អាត​ជានិច្ច ខណៈដែល​កំណាត់​ផ្លូវ​នេះ​កន្លងមក​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវ​នេះ​ជា​ផ្លូវ​ដែល​អាច​ឲ្យ​យន្តហោះ​ចុះចត​បាន​។​

​នៅក្នុង​កិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ អាជ្ញាធរ​មិន ហាមឃាត់​ការចាក់ដី ចាក់​ខ្សាច់ នៅ​តំបន់​អភិវឌ្ឍន៍​ជើងឯក​នោះទេ ប៉ុន្ដែ​គ្រាន់តែ​បង្វែរ​ទិស​ចរាចរណ៍​សម្រាប់​រថ​យន្ដ​ដឹក​ដី ដឹក​ខ្សាច់​កុំ​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​ជា​បណ្ដោះអាសន្ន​សិន​។​

​លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ទៀតថា​អាជ្ញាធរ​ត្រូវ​កោះប្រជុំ​ជាមួយ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ដើម្បី​ណែនាំ​ឲ្យ​ពួកគាត់​បានដឹង និង​ត្រៀម​បង្វែរ​ពី​ការចាក់ដី​ទៅជា​ការជីក​ដាក់​បំពង់​ទុយ​យោ ដើម្បី​បូម​ខ្សាច់​ដាក់ចូល​តំបន់​ខាងលើនេះ​វិញ ដោយ​នឹង​ទុក​រយៈពេល​ឲ្យ​ពួកគាត់​ពី​១​ខែ​ទៅ​២​ខែ ដើម្បី​ជីក​ដាក់​បំពង់​ទុយ​យោ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​គូស​បញ្ជាក់ដែរថា ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​នេះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​ប្រជាពលរដ្ឋ ៥​នាក់ របួសធ្ងន់​៧​នាក់ និង​ស្រាល​២​នាក់​៕a khuong1 

​