» នគរបាល​សម្រុកចូល​ឆែក​វិមាន​ប្រធានាធិបតី​ចាប់​មេ​នគរបាល​២​រូប​បន្ទា​ប់​ពី​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ » សកម្មជន​សិទ្ធមនុស្ស​ម្នាក​ជា​ស្ត្រី​ទទួលបាន​ពានរង្វាន់​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ឆ្នាំ ២០២៤​ពី​អឺរ៉ុប​ » ក្រសួងមហាផ្ទៃ​ថា មិនទាន់បាន​បិទ​អង្គការ​សង្គម​ស៊ីវិល​ណាមួយ​ទេ​គ្រាន់តែ​ហៅ​មក​ព្រមាន​តើ​! » ដាក់​អន្ទាក់​ជាប់​សត្វ​ទន្សោង​១​ក្បាល​យក​សាច់​ហូប​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » អតីត​មេដឹកនាំ​អាវ​លឿង​ព្រមាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋបាល​អ្នកស្រី​បៃតង​តាន​ស៊ីណាវ៉ាត្រា​បើ​មិន​លុប​MOU២០២១​ជាមួយ​កម្ពុជា​ » កូនដំរី «​លំផាត់​» ត្រូវបាន​យកមក​សង្គ្រោះ​ព្យាបាល និង​ថែរក្សា នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ » ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ កម្ពុ​ជាមាន​បំណុល​សាធារណៈ​ជាង ១១​ប៊ី​លាន​ដុល្លារ​អាមេរិក​ » នាយករដ្ឋមន្ត្រិនិងទូតកូរ៉េបើកការដ្ឋានសងមន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ » រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​ » ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​កាស៊ីណូ​ចំនួន ១៤៨ តែ​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​បណ្ណ​បុគ្គ​លឹក​ទើបបាន​១០៨ » តាមសំណើប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងថ្វាយឋានៈម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្តេចព្រះសង្ឃរាជថ្វាយសម្តេចសង្ឃរាជនន្ទង៉ែត » ស្នេហ៍​មិនបាន​ខ្លួន​តែ អូន​បោក​ទូរ​សព្ទ័​បង​! » កូន​សត្វ​ដំរីព្រៃ ១​ក្បាល រត់តាម​បណ្តោយ​ផ្លូវលំ មករក​ជំនួយ​សង្គ្រោះបន្ទាន់ ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់ការ​កណ្តាលរ​យ៉​លើ » ប្រពន្ធ​តាម​ទាន់​លោក​ប្តី នាំ​ស្រី​មក​ឡើងឋានសួគ៌ នៅ​សណ្ឋាគារ​អូរ​មាស ក្រុង​ប៉ោយប៉ែត​ប្តឹង​ឲ្យ​ចាប់ដាក់គុក !? » អ្នកទេសចរ​ជនជាតិ​វៀតណាម ៣៨ នាក់​រត់គេចខ្លួន​បង្ក​ការបារម្ភ​ពី​វៀតណាម​ថា​កូរ៉េ​នឹង​រឹតបន្តឹង​ទិដ្ឋាកា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4993 នាក់

ម្សិលមិញ 2663 នាក់

សរុប 15677273 នាក់

សម្តេច​ក្រឡាហោម  ៖​ក្រសួង​-​ស្ថាប័ន​ទាំងអស់ គ្រប់គ្រង​មន្ត្រី​របស់ខ្លួន កុំឱ្យ​ប៉ះពាល់​គ្រឿងញៀន បើ​មាន ប្រធាន​អង្គភាព​ ក៏​រួមចំណែក​ក្នុងការ​ទទួលខុសត្រូវ​ដែរ​!

 

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ទាំងអស់ ឱ្យ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដោយ​ចាត់ទុក​ការងារ​នេះ​ជា​លក្ខណៈសម្បត្តិ​មួយ​អាទិភាព​។​បើ ករណី​មាន​មន្ត្រី​ប្រើប្រាស់​គ្រឿងញៀន ប្រធាន​អង្គភាព​ក៏​រួមចំណែក​ទទួលខុសត្រូវ ក៏ដូចជា​ការដាក់ពិន័យ​ជាដើម​។a drug khenga 

ឱកាស​អញ្ជើញ​ជា​អ​ធីប​តី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ​២០២២ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា “​ប្រសិនជា​ក្នុង​វិស័យ​ការពារជាតិ កងទ័ព កងពល វរ​សេនា​តូច វរ​សេនា​ធំ រហូតដល់​អនុ​សេនា​តូច អនុ​សេនា​ធំ​ឡើងទៅ បើ​ពួកគាត់​គ្រប់គ្រង​ខ្លួន​មិនបាន ហើយ​ប៉ះពាល់​គ្រឿងញៀន មានន័យថា គាត់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មិនបាន​ជោគជ័យ​នោះទេ​។ ទន្ទឹមនឹងនេះ ក្រសួង​សំខាន់ៗ​ក៏​ដូចគ្នា​ផងដែរ គឺ​ចាប់តាំងពី​ការិយាល័យ រហូតដល់​នាយកដ្ឋាន អគ្គនាយកដ្ឋាន និង​ក្របខណ្ឌ​ក្រសួង​ទាំងមូល​ត្រូវ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​ចាត់ទុក​ការងារ​នេះ​ជា​លក្ខណៈសម្បត្តិ​មួយ ករណី​មាន​មន្ត្រី​ប្រើប្រាស់​គ្រឿងញៀន​ប្រធាន​អង្គភាព​ក៏​រួមចំណែក​ទទួលខុសត្រូវ ក៏ដូចជា​ការដាក់ពិន័យ​។​”

​សម្តេច​ក្រឡាហោម បាន​ណែនាំ​បន្ថែមទៀតថា ក្រសួង​-​ស្ថាប័ន អង្គភាព ជា​សមាជិក​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឬ​មិនមែនជា​សមាជិក ជាពិសេស​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​បន្ត​អនុវត្ត​សកម្មភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​វិស័យ​ជំនាញ​របស់ខ្លួន​ស្របតាម​ផែនការ និង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៧ របស់​រាជរដ្ឋាភិបាល​។ ក្នុងនោះ​ស្ថាប័ន អង្គភាព ទោះបីជា​សមាជិក​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឬ​មិនមែនជា​សមាជិក ក៏ដូចជា​វិស័យ​ដទៃទៀត​ត្រូវការពារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការពារ​បុគ្គលិក​មន្ត្រី​រាជការ​របស់ខ្លួន ក្នុង​អង្គភាព​ឱ្យបាន​ល្អប្រសើរ គឺ​ប្រៀបបាន​នឹង​ការចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ដែរ​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង ក្នុង​ឆ្នាំ​២០២១ លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប ៦,៣០៨​ករណី ស្មើនឹង ៦០,៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០ មាន​ចំនួន ១០,៤៦១​ករណី មាន​ចំនួន​តិចជាង ៤,១៥៣​ករណី ថយចុះ ៣៩,៧០​ភាគរយ​។​
​ការចាប់ខ្លួន​ជនសង្ស័យ​សរុប​មាន​ចំនួន ១៣,៩៧៩​នាក់​(​ស្រី ៨៣១​នាក់​) ស្មើនឹង ៦៤,៨២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០ មាន​ចំនួន ២១,៥៦៦​នាក់​។ ក្នុងនោះ​មាន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ចំនួន ១៣,៦១៤​នាក់​(​ស្រី​៧៨៩​នាក់​) និង​ជនបរទេស ៣៦៥​នាក់​(​ស្រី​៤២​នាក់​) ស្មើនឹង ១៥​ជនជាតិ​។ គ្រឿងញៀន​សរុប​រឹបអូស​យកបាន​ចំនួន ៤​តោន ៦៨៩​គីឡូក្រាម និង ៦១១,៤៧​ក្រាម ស្មើនឹង​១២១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២០ មាន​ចំនួន ៣​តោន ៨៧៥​គីឡូក្រាម និង​៨៩៨,០០​ក្រាម មាន​ចំនួន​ច្រើនជាង ៨១៣​គីឡូក្រាម និង ៧១៣,៤៧​ក្រាម កើនឡើង​ប្រមាណ ២១​ភាគរយ​។

​ដោយឡែក​ចំនួន​អ្នកប្រើប្រាស់​គ្រឿង​ស្ថិតក្រោម​ការគ្រប់គ្រង​នៅ​ឆ្នាំ​២០២១ មាន​ចំនួន ១៦,២៦៤​នាក់ ក្នុងនោះ​រួមមាន​អ្នកញៀន​គ្រឿងញៀន ដែល​បានធ្វើ​សមា​រណកម្ម​ចេញពី​មណ្ឌល មាន​ចំនួន ៧,៤៨២​នាក់ អ្នកញៀន​គ្រឿងញៀន ដែល​កំពុង​បន្ត​ស្នាក់នៅ​ក្នុង​មណ្ឌល​មាន​ចំនួន ៣,០៣៨​នាក់ អ្នកញៀន​គ្រឿងញៀន ដែល​បានទទួល​សេវាកម្ម​ក្នុង​មូលដ្ឋាន​សុខាភិបាល មាន​ចំនួន ៥,១២៤​នាក់ និង​អ្នកញៀន​គ្រឿងញៀន ដែល​បាន​បញ្ជូនទៅ​ពន្ធនាគារ មាន​ចំនួន ៦០៩​នាក់​។​

​លទ្ធផល​ការងារ​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន និង​ការ​រឹបអូស​សា​ធាតុគីមី​ផ្សំ ក្នុង​ឆ្នាំ​២០២១ មន្ត្រី​អនុវត្ត​ច្បាប់​បានធ្វើការ​បង្ក្រាប​ករណី​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន ៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បាន​ចំនួន ៣៤​នាក់ និង​ចាប់យក​សារធាតុ​គីមី​ផ្សំ​បាន​ចំនួន ៦១,៧០០​គីឡូក្រាម​។​
​សម្រាប់​នៅ​ដើមឆ្នាំ​២០២២ មន្ត្រី​អនុវត្ត​ច្បាប់​បានធ្វើការ​បង្ក្រាប​ករណី​កែច្នៃ​ផលិត​គ្រឿងញៀន​ខុសច្បាប់​ចំនួន ៣​ករណី និង​ចាប់​សារធាតុ​គីមី​ផ្សំ បាន​ចំនួន ១៦៥,៦០២​គីឡូក្រាម ព្រមទាំង​ឧបករណ៍​កែច្នៃ​ផលិត​ជាច្រើន​ប្រភេទ​។​បើ​យោងតាម​តួរ​លេខ​ខាងលើ​គ្រឿងញៀន​ក្នុងស្រុក​ខ្មែរ​មិនមាន​ការ​ថយ​ប៉ុន្មាន​ឡើយ​!​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា កម្លាំង​សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាបបាន​សារធាតុ​ផ្សំ​ដើម្បី​ធ្វើជា​គ្រឿងញៀន រហូតដល់​ជាង​៣០០​តោន ហើយ​នៅពេលនេះ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ កំពុងតែ​រួមគ្នា​គិតគូរ​រក​វិធី​ដើម្បី​បន្សាប​នូវ​សារធាតុ​ផ្សំ​ទាំងអស់នោះ មុន​យកទៅ​កម្ទេចចោល​។​សម្ដេច​ក្រឡាហោម ស ខេង «​យើង​បង្ក្រាបបាន​នៅសល់​ជាង​៣០០​តោន ដែល​យើង​បង្ខាំង​ទុក​ដើម្បី​រក​អ្នកបច្ចេកទេស ហើយ​រក​សារធាតុ​ដែល​អាច​បន្សាប​នូវ​សារ​ធាតុគីមី​ទាំងអស់នេះ មុន​យកទៅ​កម្ទេចចោល​»​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​គូស​បញ្ជាក់ទៀតថា សារធាតុ​ផ្សំ​ទាំងអស់នោះ ត្រូវបាន​នាំចូល​មក​ប្រទេស​កម្ពុជា ដោយ​ស្របច្បាប់​ផង និង​មិន​ស្របច្បាប់​ផង​។ សម្ដេច​បាន​ពន្យល់ថា ការនាំ​ចូល​ដោយ​ស្របច្បាប់​មានន័យថា មាន​អាជ្ញាប័ណ្ណ​នាំចូល​ត្រឹមត្រូវ ប៉ុន្ដែ​ស្ថាប័ន​ជំនាញ​មិនបាន​តាមដាន​ពិនិត្យ​ច្បាស់លាស់ នៅពេល​យកទៅ​ប្រើប្រាស់​ឲ្យ​ដល់​គោលដៅ​។ ចំណុច​នេះ​សម្ដេច​ធ្លាប់​បញ្ជាក់ថា សារធាតុ​ផ្សំ​ទាំងអស់នោះ​ភាគច្រើន​មាន​អាជ្ញាប័ណ្ណ​ជា​វត្ថុធាតុដើម ដើម្បី​ធ្វើជា​ជី​កសិកម្ម​ជាដើម​។​

​សម្រាប់ ការនាំ​ចូល​ដោយ​មិន​ស្របច្បាប់ សម្ដេច​ក្រឡាហោម ស ខេង បានដាក់​ការសង្ស័យថា អាច​លួច​បន្លំ​ជាមួយ​ទំនិញ​ដែល​ស្របច្បាប់ ដែល​សមត្ថកិច្ច​ឆែក​មិនទាន់​ដល់​កម្រិត ឬ​អាច​នាំចូល​តាម​ច្រករបៀង​ផ្សេងៗ​ជាដើម​។ ប៉ុន្ដែ​សម្ដេច​គិតថា បើ​ករណី​នាំចូល​តាម​ច្រករបៀង មិនបាន​ច្រើន​រាប់សិប​គីឡូ​នោះទេ ដូច្នេះ​មានតែ​បន្លំ​ជាមួយ​ទំនិញ​ដែល​ស្របច្បាប់​ប៉ុណ្ណោះ​។​a drug khenga1 a drug mean jey2