» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10368 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700539 នាក់

កម្ទេចចោល អាល់កុល​ក្លែងក្លាយ​ជាង ៧​ម៉ឺន​លីត្រតែឈ្មួញអាលកុលមិនឮដាក់ទោស


ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​កម្ទេច​អាល់កុល​ក្លែងក្លាយ​ជាង ៧​ម៉ឺន​លីត្រ ដែល​បង្ក្រាបបាន កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​តាម​ដីកា​សម្រេច​របស់​តំណាង​អយ្យការ រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២១​។​a alcol1 

​ពិធី​បំផ្លាញចោល​អាល់កុល​ក្លែងក្លាយ​នៅ​ទីលាន​ចាក់សំរាម​ខណ្ឌដង្កោ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក គឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ។​ឧ​ត្ត​ម​សេនីយ៍​ឯក គឹម ជាតិ បាន​ថ្លែងថា «​គណៈកម្មាធិការ​អត់​បញ្ឈប់​ការស្រាវជ្រាវ បរិក្ខារ​ពេទ្យ​ទេ ត្រូវតែ​ពិនិត្យ និង​បង្ក្រាប​។ ហើយក៏​សូម​អំពាវនាវ ទៅដល់​អាជីវករ​ទាំងអស់​នាំចូល ចែកចាយ​ឲ្យ​មានគុណ​ភាព និង​ឲ្យ​មាន​ស្តង់ដារ​ជាក់លាក់ ដើម្បី​រួមចំណែក​ការពារ​កូ​វីដ​។ សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់ មុននឹង​ជាវ​ត្រូវ​ពិនិត្យ​ពី​គុណភាព​ឲ្យ​បាន​ច្បាស់​»​។​ទោះបីយ៉ាងណាគេមិនបានឮថាអ្នកលក់អាកុលក្លែងក្លែងក្លាយត្រូវមានទៅសយ៉ាងម៉េចនោះឡើយ?។

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បញ្ជាក់ថា អាល់កុល​ក្លែងក្លាយ (​ដែល​ប្រើ​សារធាតុ​មេ​តា​ណុល​លើស​កម្រិត តាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍ និង​ក្រសួងសុខាភិបាល​) ចំនួន ៧៤,០៦០​លីត្រ បានធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ទាល់​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​។​​គណៈកម្មាធិការ បាន​បញ្ជាក់ថា អាល់កុល​ទាំងនេះ​គឺ​៖ អាល់កុល​ក្លែងក្លាយ ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​ គ្មាន​គុណប្រយោជន៍​ខាង​ផ្លូវ​វេជ្ជសាស្ត្រ សម្រាប់​សម្លាប់​មេរោគ​ផ្សេងៗ ជាពិសេស មេរោគ​កូ​វីដ​-១៩ អ្វី​ទាំងអស់​។​ពុំមាន​ច្បាប់​អនុញ្ញាត ពី​ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​អ្វី​ទាំងអស់​៕a alcol 

​