» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11685 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701856 នាក់

គ្រូ​ចៅអធិការ​ស្ដីទី នៅ វត្ត​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ប្រើ​ហឹ​ង្សាលើ​នេន​មួយអង្គ​របួស​ធ្ង​ន​ធ្ង​រ​!

 

​ខេត្តកំពង់ធំ​៖ ថ្ងៃទី ២ ខែវិច្ឆិកា ម៉ោង 5:45 នាទី​ល្ងាច​លោកគ្រូ​ចៅអធិការ​ស្ដីទី ឬ ចៅអធិការ​មិនទាន់​ពេញសិទ្ធិ​ឈ្មោះ ហ៊ុម ហឿន បាន​វ៉ៃ​លោក​នេន​នៅលើ​ព្រះវិហារ ដោយសារ​លោក​ខាន​ចូល​ព្រះវិហារ​មួយ​ល្ងាច​។ មុនដំបូង​បាន​ហៅ​លោក​នេន​ទៅ​សួរនាំ ពេល​លោក​នេន​ទៅដល់​ហើយ​អង្គុយ​លុតជង្គង់​នៅ​ពីមុខ​គ្រូ​ចៅអធិការ​ស្ដីទី​នោះ ហើយក៏​លោក​សួរ​ពីរ​បី​ម៉ាត់ បន្ទាប់មក​ក៏​វ៉ៃ​លោក​នេន​ដោយ​ប្រើ​កណ្ដាប់ដៃ​វ៉ៃ​លើ​ផ្ទៃមុខ បណ្តាល​ឲ្យ​នេន​អង្គ​នោះ​ដួល​ទៅលើ​ផ្ទៃ​ឥដ្ឋការ៉ូ​ព្រះវិហារ​។(មានវិដេអូ)a monk y 

លោកគ្រូ​ចៅអធិការ​មិន​ឈប់​បាន​យក​ជើង​កន្ត្រុំ​ក្បាល​លោក​នេន ហើយក៏​យកដៃ​បោក​ក្បាល​លោក​នេន​ទៅលើ​ផ្ទៃ​ឥដ្ឋការ៉ូ និង​ចាប់ជើង​លោក​នេន​ព្យាយាម​លើក​បោក​លោក​នេន​ទៅនឹង​សសរ​ព្រះវិហារ​?​។ ប៉ុន្តែ​ដោយសារ​លើក​មិន​រួច​។ លោក​នេន​ក៏​រើរួច​រត់​ពេញ​ព្រះវិហារ លោក​នេន​ផ្សេងៗ​ទៀត​ក៏​រត់​ពេញ​ក្នុង​ព្រះវិហារ​ដែរ​។​លោកសង្ឃ​ផ្សេងៗ​ដែល​នៅក្នុង​ព្រឹត្តិការណ៍​នោះបាន​ឲ្យ​ដឹង​ថាបើ​លោក​នេន​រងគ្រោះ​នោះ​រើ​មិន​រួច​ទេ មុខជា​គ្រូ​ចៅអធិកា​ស្ដីពី​នោះ​វ៉ៃ​ស្លាប់​មិន​ខាន ។

ពេល​លោក​នេន​រត់​ចេញពី​ព្រះវិហារ​បាន​ហើយ​លោក​ស្រែក​ឲ្យ​គេ​ជួយ ពេលនោះ​លោក​មួយអង្គ​ទៀត​ដែលជា​គ្រូបង្រៀន បានឮ​ហើយក៏​ដើរទៅ​មើល​បានឃើញ​លោក​នេន​នោះ​រងរបួស ហើយក៏​គ្រា​លោក​យកទៅ​កុដិ​ខាងត្បូង និង​នាំយកទៅ​ពេទ្យ ទៅដល់​ពេទ្យ​បាន​ពិនិត្យ​ទៅ​ឃើញថា​លោក​នេន​រងគ្រោះ បាន​បាក់ធ្មេញ​ខាងលើ​ពីរ និង​រង្គើ​ធ្មេញ​ពីរ ពក​ក្បាល ហើមជើង ហើម​ដៃ ព្រមទាំង​ដងខ្លួន​ធ្ងន់ធ្ងរ​ណាស់ ពេទ្យ​ក៏​ឲ្យ​ថ្នាំលេប និង​ចាក់​ថ្នាំ​បំបាត់​ការឈឺ​ចុកចាប់​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ វត្ត​ពណ្ណរាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕a monk y a monk y1 

​