» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6321 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696492 នាក់

ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​


​ថៃ ៖ កាសែត​ក្នុង​ស្រុកថៃ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២៥​ឲ្យ​ដឹងថា​៖ លោក កុក អាន សមាជិក​ព្រឹទ្ធសភា​កម្ពុជា និង​មាន​ងារ​ជា «​អ្នកឧកញ៉ា​» ត្រូវ​តុលាការ​ថៃ​ចេញ​ដីកាចាប់ខ្លួន បន្ទាប់ពី​អាជ្ញាធរ​ថៃ​រកឃើញថា ជំនួញ​ជាច្រើន​របស់លោក កុក អាន ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​។​a kok an 

​ក្នុងការ​ចុះផ្សាយ​របស់​កាសែត​ថៃ ដីកាចាប់ខ្លួន​លោក កុក អាន នេះ​ធ្វើឡើង​ដោយ​សម្អាង​លើ​ភស្តុតាង​រឹងមាំ បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ចំនួន ១៩​កន្លែង​ដែលជា​កម្មសិទ្ធិ​របស់លោក កុក អាន ដោយ​រឹបអូស​បាន​រថយន្ត​ទំនើបៗ និង​លុយ​ប្រមាណ ២៧​លាន​បាត​។​​សូម​បញ្ចាក់​ថា​ប៉ូលិស​ថៃ​បាន​ឆ្មក់​ចូល​ទីតាំង​ចំនួន ១៩ កន្លែង​នៅក្នុង​ប្រទេស​ថៃ ដោយ​រុះរើ​បណ្តាញ និង​រឹបអូស​បាន​រថយន្ត​ទំនើបៗ​ជាច្រើន និង​ប្រាក់​ចំនួន ២៧ លាន​បាត​។ ជាមួយគ្នានេះ ប៉ូលិស​ថៃ​បាន​បិទ​និង​ឆែកឆេរ​ទីតាំង​ចំនួន ១៩ នៅ​ទីក្រុង​បាងកក សាមុត​ប្រា​កាន និង​ឈុន​បុរី ក្រោម​ប្រតិបត្តិការ «​បិទ​គណនី​លុយ​មូល​។ ប្រមាញ់​រាជធានី​ខ្មែរ​»​។ នេះ​បើ​យោងតាម កាសែត​ថៃ​ខាវ​សុ​ត​( Khaosod) បាន​ផ្សាយ​នៅ​ថ្ងៃទី​អង្គារ​។​
​ខាវ​សុ​ត​(Khaosod) បាន​រាយការណ៍​ថា ឧកញ៉ា កុក អាន ដែល​គេ​ស្គាល់​ថា​«​បិតា​ក្រុង​ប៉ោយប៉ែត​» ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​អាណាចក្រ មជ្ឈមណ្ឌល​ឆបោក Call Center ។ ទីតាំង​សំខាន់​មួយ​ដែល​ត្រូវបាន​ឆែកឆេរ​នោះ​គឺ​ផ្ទះមួយ​កន្លែង​ក្នុង​លំនៅឋាន​មួយ​ក្នុង​តំបន់ Bang Phli ខេត្ត Samut Prakan​។ ដី​កាវ​ឆែកឆេរ​របស់​តុលាការ​ព្រហ្មទណ្ឌ​បាន​អនុវត្ត​ដើម្បី​ស្វែងរក​ភស្តុតាង និង​ចាប់ខ្លួន​លោក កុក អាន ម្ចាស់​កាស៊ីណូ Crown Casino Resort (​អគារ ២៥ ជាន់ / អគារ ១៨ ជាន់ / មូលដ្ឋាន​មជ្ឈមណ្ឌល​ទូរស័ព្ទ​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​) ដែល​ចោទថា​បាន​ឆបោក​ប្រជាជន​ថៃ​នៅ​កម្ពុជា​។ ឧកញ៉ា កុក អាន ត្រូវបាន​ចោទប្រកាន់​ពីបទ​ចូលរួម​ក្នុង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការលាង​លុយកខ្វក់​។​
​តាម​កាសែត​ថៃ បាន​បន្តថា ការស្វែងរក​នេះ​គឺជា​លទ្ធផល​នៃ CCIB លេខ 172/2568 ចុះ​ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 ដែល​បាន​បង្កើត​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​មួយ​ដើម្បី​ស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​។ ករណី​ទាំងនេះ​ពាក់ព័ន្ធ​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែលមាន​បុគ្គល​ដែលមាន​សញ្ជាតិ​ច្រើន ដោយមាន​ការបែងចែក​ការងារ​ជា​រចនាសម្ព័ន្ធ​។ មជ្ឈមណ្ឌល​ប្រតិបត្តិការ​ត្រូវបាន​បង្កើតឡើង​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ដូចជា​អគារ 25 ជាន់ អគារ 18 ជាន់ អគារ HISO និង​កាស៊ីណូ​ក្រោ​ន​។​

​ក្រុម​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ទីតាំង​ទាំងនេះ ដើម្បី​ធ្វើការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ជាច្រើន រួមមាន Hybrid Scams មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ និង​ការលាង​លុយកខ្វក់​តាម​រយៈ​គណនី​បញ្ឆោត​ប្រាក់ និង​រូបិយប័ណ្ណ​ឌីជីថល​។ ពលករ​ថៃ​មួយចំនួនធំ​ត្រូវបាន​បោក​បញ្ឆោត​ឱ្យធ្វើ​ការ​ជា​មេ​លុយ និង​បង្ខំ​ឱ្យ​ស្កេ​ន​មុខ​ដើម្បី​បញ្ជាក់​ពី​ប្រតិបត្តិការ ហើយ​មាន​ករណី​ឃុំខ្លួន​បុគ្គល​នៅ​បរទេស​ដោយ​ខុសច្បាប់​។​​អ្នកឧកញ៉ា កុក អាន​សមាជិក​ព្រឹទ្ធសភា​ត្រូវបាន​គេ​ដឹងថា ជា​ជំនិត​លោក ហ៊ុន សែន និង​ជា​ម្ចាស់​ក្រុមហ៊ុន អាន​កូ (ANCO GROUP) និង​មាន​កាស៊ីណូ​ជាច្រើន​កន្លែង ដូចជា​នៅ​ក្រុង​ប៉ោយប៉ែត ជ្រៃ​ធំ និង​ប៉ា​វិត​។​នៅ​ក្រុងព្រះសីហនុ លោក កុក អាន ជា​ម្ចាស់​សួន​ឧស្សាហកម្ម Crown Industrial Park​។ ទីនេះ រង​ការចោទប្រកាន់ថា​ជា​កន្លែង​ឆបោក​តាម​អន​ឡាញ ការ​បង្ខាំង​មនុស្ស​ធ្វើជា​ទាសករ និង​ទារុណកម្ម​ផង​។​

​ទាកទិន​បញ្ហា​អាជ្ញាធរ​ថៃ​ធើ​ស៊ី​ឧកញ៉ា​កុក​អាន​នេះ លោក ជា ធី​រិ​ទ្ធ បានចេញ​ប្រតិកម្ម​ធ្ងន់ៗ​ទៅកាន់​បណ្តាញ​ផ្សព្វផ្សាយ​របស់​ថៃ ហើយ​ចាត់ទុកថា នេះ​ជា​ល្បិច​ព្រួស​ឈាម​របស់​ថៃ​។​​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ថៃ​អាច​ប្រើ​វិធី​គ្រប់យ៉ាង អញ្ជើញ​ប្រើ​មក​ល្បិចកល​ទាំង​ប៉ុន្មាន ដើម្បី​វាយប្រហារ​បន្តុះបង្អាប់​ក​ម្ពុ​ជា កម្ពុជា​របស់​យើង​មិន​ខ្លាច​ទេ ហើយ​មេដឹកនាំ​របស់​កម្ពុជា សម្តេច​តេ​ជោ និង​សម្តេច​ធិបតី អាច​កំដរ​បានជា​និច្ច​។ អីចឹង​រក​វិធី​ថែមទៀត​មក ដើម្បី​វាយប្រហារ​កម្ពុជា​ទៀត​មក​។ ប៉ុន្តែ ពិភពលោក​នេះ​គេ​ដឹង​ហើយ​ថា ប្រទេស​អ្នកឯង​ជា​មជ្ឈមណ្ឌល​ចែកចាយ​ឧក្រិដ្ឋកម្ម​ពាសពេញ​ពិភពលោក ដូច្នេះ​ខ្ញុំ​សូមបញ្ជាក់​បន្ថែមថា រឿង​ភ្ជាប់​អ្នក​ស្និទ្ធ​សម្តេច​តេ​ជោ យក​ល្អ​បើ​តុលាការ​ថៃ​ចិត្តសឿង គួរតែ​ចោទប្រកាន់ ថាក់​ស៉ី​ន ព្រោះ​ជាម​នុស្ស​ដែល​ស្និទ្ធ​បំផុត​ជាមួយ​សម្តេច​តេ​ជោ ជា​មនុស្ស​ដែល​ត្រូវបាន​សម្តេច​តេ​ជោ ចិញ្ចឹម សម្តេច​តេ​ជោ ចិញ្ចឹម​គ្រួសារ ថាក់​ស៉ី​ន មួយ​ពូជ​»៕a kok an1 a kok an2 

 

​