» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7433 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697604 នាក់

ប្រជាពលរដ្ឋ​ចោទ​ថៅកែ​កាស៊ីណូ​ម្នាក់ រំលោភ​យក​ដី​ចំណី​អូរ​ធ្វើជា​កម្មសិទ្ធិ​តែ​អាជ្ញាធរ​ថា​មិន​ប៉ះពាល់​ទេ​!

​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា មាន​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់ បាន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅ​ជីក​កកាយ​រំលោភ​យក​ដី​មាត់​អូរ​ធម្មជាតិ​ដើម្បី បុកគ្រឹះ​សាងសង់​ជើងទេរ ជាប់​នឹង​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​នៅ​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ។​តែ​អាជ្ញាធរ​មូលដ្ឋាន​ថា​គេ​ចុះទៅ​ត្រួតពិនិត្យ​ហើយ មិន​ប៉ះពាល់​អ្វី​នោះទេ​!​។a hotel pay

ករណី​យ៍​នេះ​ប្រជាពលរដ្ឋ​វាយតម្លៃថា ថ្ងៃ​ខាងមុខ អាច​នឹង​ប្រើប្រាស់​ដី​មាត់​អូរ​ខាងលើនេះ​ជា​បន្តបន្ទាប់​ទៀត បង្កឱ្យមាន​ការកកស្ទះ​ទឹក​ពេល​រដូវវស្សា​។​ប្រជាពលរដ្ឋ​ឱ្យដឹងថា ថៅកែ​កាស៊ីណូ​នោះ ឈ្មោះ ឧកញ៉ា សៅ សេង បាន​បុកគ្រឹះ​សង់​ជើងទេរ ជាប់​នឹង​អគារ​ដ៏​ធំ​មាន​ប្រមាណ​៤០​ទៅ​៥០​បន្ទប់ នៅក្បែរ​អូរ​ធម្មជាតិ​ខាងលើ​។​សូមបញ្ជាក់ថា ថៅកែ​កាស៊ីណូ​ខាងលើនេះ បាន​ជីក​កកាយ​ដី​បុកគ្រឹះ​រហូត​ទៅដល់​ក្នុង​ដី​ចំណី​អូរ ខណ​:​មាន​កម្មករ​ប្រុស​ស្រី​ជាច្រើន​នាក់ កំពុងធ្វើការ​នៅ​ទីនោះ​។

​ប្រភព​បាន​បន្តថា ការបុក​គ្រឹះ​រំលោភ​យក​ចំណី​អូរ​ធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ អាច​នឹង​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវទឹក​ហូរ ជាពិសេស​នា​រដូវវស្សា ពេលដែល​ភ្លៀង​ធ្លាក់​ជោកជាំ អាច​នឹងធ្វើ​ឱ្យ​ទឹក​ហូរ​មិនទាន់ បង្ក​ទៅជា​ស្ទះ​ប្រព័ន្ធ​ផ្លូវទឹក ជន់​លិចលង់​ដល់ផ្ទះ​ពួកគាត់ ដែល​រស់នៅ​ក្បែរៗ នោះ​ជាក់​ជាមិនខាន​។ ពួកគាត់​ពិតជា​មានកា​រ​ព្រួយបារម្ភ​ខ្លាំង​ពី​ការលិចលង់​ដល់ផ្ទះ​សម្បែង​របស់ខ្លួន បើសិនជា​គ្មា ន​ការពិនិត្យ​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​។​តែបើ​តាម​លោក សៀ សុខុម អភិបាលស្រុក​សាលា​ក្រៅ បានឱ្យ​កាសែត​ដឹងថា ខាង​លោក​បាន​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះទៅ​ពិនិត្យមើល​កន្លែង​បុកគ្រឹះ​សាងសង់​អគារ​ខាងលើ​រួចរាល់​ហើយ គឺ​គេ​មិន​ធ្វើ​នៅលើ​ចំណី​អូរ​ទេ ដោយ​គេ​បុកគ្រឹះ​សង់​ជើងទេរ សម្រាប់​ទប់​ដី​កុំឱ្យ​ដី​បាក់​ចូលក្នុង​អូរ ប៉ុណ្ណោះ​?​។​លោក​អភិបាលស្រុក មានប្រសាសន៍ថា «​គេ​គ្រាន់តែ​សង់​ខឿន​ដើម្បី​ទប់​កុំ​បាក់​ដី បង្ក​ការស្រុត​អគារ​»​។​បើ​អាជ្ញាធរ​និយាយ​ចឹ​ង​ហើយ​ចប់​មិនបាច់​បរិយាយ​៕a hotel pay1 a hotel pay2 

​