» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4544 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144070 នាក់

អតីត​អភិបាលក្រុង​ស្វាយរៀង​ដែលជាប់គុកព្រោះបាញ់កម្មករត្រូវបានតែងតាំង​តំណែង​ថ្មី​នៅ​ក្រសួងមហាផ្ទៃ​

​ស្វាយរៀង​៖​ជាង​១០​ឆ្នាំ ក្រោយ​បន្ទាប់ពី​មានរឿង​អាស្រូវ​បាញ់ប្រហារ​កម្មការិនី ចំនួន​៣​នាក់ ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​អំឡុង​ឆ្នាំ​២០១២​លោក ឈូក បណ្ឌិត អតីត​ចៅហ្វាយក្រុង​បាវិត នៃ​ខេត្តស្វាយរៀង បាន​ឡើងកាន់​មុខតំណែង​ជា​អគ្គនាយករង​នៅ​ក្រសួងមហាផ្ទៃ​។​​តាម​សំណើ​របស់​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ លោក ឈូក បណ្ឌិត ឋានន្តរស័ក្ដិ​ឧ​ត្ត​ម​មន្ដ្រី ថ្នាក់​លេខ​៣ ក្របខ័ណ្ឌ​មន្ដ្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទទួលបាន​ការសម្រេច​តែងតាំង​ឲ្យ​កាន់​មុខតំណែង​ជា អគ្គនាយករង នៅក្នុង​រចនាសម្ព័ន្ធ​អគ្គនាយកដ្ឋាន​រដ្ឋបាល ចំណុះ​ក្រសួងមហាផ្ទៃ ដោយ​ដោយ​សម្តេច​ហ៊ុន​ម៉ា​ណែ​ត​តាមរយៈ​អនុក្រឹត្យ​លេខ ៦៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា .​។​a sek bandit 

​សូមបញ្ជាក់ថា​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ ដែល​ចុះហត្ថលេខា​ដោយ ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវបាន​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់​តំឡើង​ឋានន្តរស័ក្តិ​ពី​វរមន្ត្រី​ថ្នាក់​លេខ​៣ មកជា​ឧត្ដមមន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។​
​អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត ត្រូវបាន​សាលាដំបូង​ខេត្តស្វាយរៀង​ចោទប្រកាន់​ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​ដ៏​ចម្រូងចម្រាស ដោយ​ការបាញ់រះ​បណ្ដាលឱ្យ​កម្មការិនី​រោងចក្រ ៣​នាក់ រងរបួស​ធ្ងន់​ពេល​ពួកគេ​តវ៉ា​កាលពី​ឆ្នាំ​២០១២​។

​លោក​ត្រូវបាន​សាលាដំបូង​ខេត្ត សម្តេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣៨​លាន​រៀល ជា​សំណង​ដល់​ជនរងគ្រោះ​ផងដែរ តែ​យ៉ាងណា បុគ្គល​រូបនេះ​បាន​រត់គេចខ្លួន​ជាង​៣​ឆ្នាំ​ពី​ការអនុវត្ត​ទោស​សូម្បីតែ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​រកមុខ​មិនឃើញ​ដែរ​?​។​​ទាក់ទង​ការឡើង​បុណ្យ​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ៖ «​ពួកយើង​មិនដែល​បំភ្លេច​នោះទេ ពូ រឿងរ៉ាវ ដែល​ពូ បាន​បាញ់ប្រហារ​មកលើ​កម្មក​រ កាលពី​ឆ្នាំ ២០១២ បណ្តាលឱ្យ​កម្មការិនី ៣​នាក់ បាន​រងរបួស​ស្ទើរតែ​បាត់បង់​ជីវិត​នោះ​»​។​គេ​នៅចាំ​ថា​កម្មការិនី​ទាំង​៣​នាក់​នោះ​គឺ កញ្ញា នុត សា​ខន កញ្ញា កែវ នា និង​កញ្ញា ប៊ុន ចិន្តា​។​​គេ​នៅចាំ​ថា ក្នុង​ខែសីហា ឆ្នាំ​២០១៥ ក្រោយពី​រត់គេច​មួយរ​យៈ​ធំ លោក ឈូក បណ្ឌិត បាន​ចូល​សារភាព ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​លោក​ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​​លោក ឈូក បណ្ឌិត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​អនុវត្ត​ទោស​រួច​។សុំសសើរលោកឈូកបណ្ឌិតដែលជាមនុស្សមានសមត្តិភាពគ្មានថ្នាក់ដឹកនាំណាហ៊ានចោលប់ទោះជាធ្លាប់ជាប់ពន្ធធនាគារហើយក៏ដោយ។ចឹងអ្នកធ្លាប់ជាប់ពន្ធធនាគារលែងព្រួយពីរឿងរើសអើងហើយអាចចូលធ្វើការរដ្ឋបាន។a sek bandit1 a sek bandit2 a sek bandit3 a sek bandit4 a sek bandit5