» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4940 នាក់

ម្សិលមិញ 5667 នាក់

សរុប 18743966 នាក់

មន្ទីរ​ការងារ ខេត្ត​រតនៈគីរី​ថា​កម្មករ​ស្លាប់​ដោយសារ​ពុល​ស្រា​តែ​មិន​ប្រាប់ថា​ស្រា​ធើ​នៅ​ណា​


​ខេត្តរតនគិរី​៖ កម្មករ​ចំការចេក​ក្រុមហ៊ុន ហ័ង​អា​ញ អណ្ដូង​មាស​ចំនួន ១០​នាក់ បាន​ស្លាប់ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ រហូតដល់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ​។​សេចក្ដីប្រកាស របស់​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មន្ទីរ បានទទួល​ដំណឹង​អំពី​ករណី​សង្ស័យ​ពុល​ស្រា​ស្លាប់ របស់​បងប្អូន​កម្មក​រន​យោ​ជិត ធ្វើការ​នៅ​ក្រុមហ៊ុន ហ័ង​អា​ញ​អណ្ដូង​មាស​(​ចំការចេក​) ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៣ ខាង​មន្ទីរ​បាន​ចុះទៅ​ភ្លាមៗ ដោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ទីរ​សុខាភិបាល​ខេត្ត ណែនាំ​ឲ្យ​ក្រុមហ៊ុន​ចាត់​វិធាន​សុខ​វត្ថ​ភាព និង​សុខភាព​ការងារ​ជាបន្ទាន់ ដើម្បី​បង្កា​ហានិភ័យ ដល់​កម្មករ​ពាក់ព័ន្ធ​។​a die worker1 

​​មន្ទីរ​ការងា​រ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តរតនៈគីរី បាន​បញ្ជាក់ថា យោងតាម​ការស្រាវជ្រាវ លទ្ធផល​ជា​ផ្លូវការ របស់​ជំនាញ​មន្ទីរ​សុខាភិបាល​ឃើញថា ករណី​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​នេះ បណ្ដាលមកពី​ពុល​ស្រា ដែល​គេ​ដាក់តាំង​លក់​នៅតាម​ទីតាំង​ក្បែរ​ក្រុមហ៊ុន​។​​គួរ​បញ្ជាក់ថា ជនរងគ្រោះ​ក្នុងករណី​ខាងលើនេះ មាន​ចំនួន ១១​នាក់ បាន​ស្លាប់​ចំនួន ១០​នាក់ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ ។​បន្ទាប់ពី​ផ្ទុះ​ការស្លាប់​នេះ​មានការ​ប្រជុំ​មួយ​ដឹកនាំ​ដោយ​អភិបាលខេត្ត​តែ​មិនបាន​ប្រកាស​លទ្ធផល​លំ​អឹ​ត​ក្រៅពី​ឲ្យ​មន្ទីរ​ការងារ​ខេត្ត​ប្រកាសថា​ស្លាប់​ដោយ​ពុល​ស្រា​តែ​មិន​បង្ហា​ញា​ថា​ស្រា​នាំចូល​ឬ​ផលិត​ក្នុងស្រុក​នោះទេ​?៕a die worker a die worker2