» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11662 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701833 នាក់

ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដីព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​បានសម្រេច​ដកហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួងកសិកម្ម​ក៏ដោយ​!?

 

​ខេត្តកំពង់ឆ្នាំង​៖ ដីព្រៃ​របស់​រដ្ឋ និង​ជា​ដី​១០%​សម្រាប់​ប្រជាពលរដ្ឋ​ចង​គោ ក្របី​និង​កាប់​ឧស​ដុត​ដែល​ការពារ​ដោយ​រដ្ឋបាល​ព្រៃ​ត្រូវបាន​ជនខិលខូច​១​ក្ដាប់​តូច​ឃុ​ប​ឃឹ​ត​គ្នា​លួច​រំលោភ​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​។​សូមបញ្ជាក់ថា​ដី​ដែល​ស្ថិតនៅ​តំបន់​ខាងលើនេះ ត្រូវបាន​កម្លាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ម​ន្ទ្ទី​រ​កសិកម្ម​ខេត្ត​និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានធ្វើ​ការដកហូត​ជាច្រើនលើក​ច្រើនសា​មកហើយ និង​មានការ​ប្ដឹង​ទៅកាន់​តុលាការ​ទៀតផង ។​a for ky6 

​យោងតាម​សេចក្ដីរាយការណ៍​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​ឲ្យ​ថា ដី​ព្រែ​របស់​រដ្ឋ​ប្រមាណ​ជាង ៥០ ហិកតា​ស្ថិតនៅ​ចំណុច​ខ្សាច់​ពូន ក្នុងភូមិ​ថ្នល់កែង និង​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កំពុង​រង​នូវ​ការទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ទៀត​ពី​សំណាក់​ឈ្មួញ​ដី​ឈ្មោះ អ៊ុន ណាវី ហៅ​ចែ​ស្រី (​លោកស្រី​)​ដែលមាន​លំនៅដ្ឋាន​នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ​រំលោភ​យក​ធ្វើជា​កម្ម​សិទ្ធ​។​

​បើតាម​ការសង្កេត​ជាក់ស្ដែង​កាលពី​អំឡុង​មុន​ឆ្នាំ ២០០០ រហូតមកដល់​បច្ចុប្បន្ន កាលនោះ ដីព្រៃ​ខាងលើ​ធ្លាប់​ត្រូវបាន​លោក ប៉ា ហមផាន​កាល នៅ​ជា​អភិបាលរង​ខេត្តកំពង់ឆ្នាំង ក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើការ​ដកហូត​ម្ដង​រួចរាល់​ហើយ​និង​បាន​លើក​ស្លាក​សញ្ញា​ដើម្បី​រក្សា​ទុកជា​សម្បត្តិរ​ដ្ឋ​វិញ​ផងដែរ​
​ប៉ុន្តែ​អា​ឡូ​វ​ជនសង្ស័យ​នៅតែ​បន្ត​រំលោភ​ទន្ទ្រាន​កាន់កាប់​ម្ដង​ហើយ​ម្ដងទៀត ហើយ​។​កាលពី​អំឡុងពេល​ថ្មីៗ​នា​ឆ្នាំ ២០១៩ នេះ កម្លាំងចម្រុះ​មាន​អាជ្ញាធរ​ឃុំ​.​ស្រុក​.​ខេត្ត សហការ ជាមួយ​កម្លាំង​មន្ត្រី​បរិស្ថាន កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ក៏បាន​ចុះ​ធ្វើការ​ដកហូត​និង​​លើក​ស្លាក​សញ្ញា បញ្ជាក់​ពី​ដីព្រៃ​រក្សាទុក​របស់​រដ្ឋ​ផងដែរ ។​

​ជុំវិញ​ករណី​ខាងលើនេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​នគរ​មាស ដឹងថា​លោក​បានធ្វើ​ការដកហូត​មក​ដាក់​ជា​ព្រៃ​សហគមន៍ និង​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ផងដែរ​។​
​សូមបញ្ជាក់់ថា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បានចេញ​លិខិត​មួយច្បាប់​លេខ​:០០៤ គជ​ដព ចុះ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ជម្រាបជូន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ដើម្បី​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ និង​ហ៊ុំ​ព័​ទ​ដីព្រៃ​ឈើ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ ។​

យោងតាម​កម្មវត្ថុ​សំណើ​ពិនិត្យ​និរាករណ៍​ករណី​រាល់​លិខិត​ពាក់ព័ន្ធ​និង​ការទិញ​.​លក់ បញ្ជាក់​ការកាន់កាប់ និង​ផ្ទេរសិទ្ធិ​កាន់កាប់​ដីព្រៃ​ឈើ​ដោយ​ខុសច្បាប់​។ យោង​លិខិត​លេខ​:១៣៤៨​សជណ​.​កធ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។​​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ជម្រាបជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត ដើម្បី​ទប់ស្កាត់ លុបបំបាត់​និង​បង្ក្រាប​ការកាប់​រាន ដុត ឈូសឆាយ​និង​ហ៊ុំ​ព័​ទ​ដីព្រៃ​ដើម្បី​វាតទី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានកត់សម្គាល់​ឃើញថា បទល្មើស​កាប់​រាន ឈូសឆាយ និង​ហ៊ុំ​ព័​ទ​ដី​ព្រៃឈើ​ធ្វើជា​កម្មសិទ្ធិ​នៅ​បន្ត​កើតមាន​នៅឡើយ ទោះបី​ការអនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​ត្រូវបាន​បញ្ចប់​ក៏ដោយ ក៏​ទម្រង់​រូបភាព​បទល្មើស​នៅ​កើតឡើង តាមរយៈ​ចលនា​ការផ្ដល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាប់​រាន និង​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ រួច​ចូល​កាន់កាប់​ដោយមាន​ការបញ្ជា​ក់លើ​ឯកសារ​ទទួលស្គាល់ ភាគច្រើន​ពី​ភូមិ ឃុំ ស្រុក នឹងមាន​ករណីខ្លះ​រហូត​ដល់​ថ្នាក់​ខេត្ត​ទៀតផង ហើយ​លក់​បន្ត​ទៅឱ្យ​បុគ្គល​មាន​ប្រាក់ ឬ​បុគ្គល​មាន​ឥទ្ធិពល​ដោយ​សំអាង​មាន​ឯកសារ​ទិញ លក់ ត្រឹមត្រូវ តែ​ធាតុពិត​គឺ​ការទិញ​លក់​ដី​រដ្ឋ​ខុសច្បាប់ ដែលជា​អំពើ​ល្មើស​និង​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ភូមិបាល និង​លិខិតបទដ្ឋាន​គតិយុត្ត​ដ៏​ទៃ​មួយចំនួនទៀត​ផងដែរ​។​

​ផ្អែកលើ​ហេតុផល​ដូចនេះ ចំពោះមុខ​ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដីព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ស្នើ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មាធិការ​ខេត្ត​ពិនិត្យ​ករណីនេះ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​និង​ភាពចាំបាច់​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​ដែល​ត្រូវបាន​រំលោភបំពាន​ខុសច្បាប់​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ និង​និរាករណ៍ រាល់​លិខិត​ខុសឆ្គង​ទាំងអស់​ករណី​បានផ្ដល់​ពាក់ព័ន្ធ​នឹង​ដីព្រៃ​ឈើ​។​ប៉ុន​ណឹ​ង​ហើយ​ចាំមើល​ថា​តើ​គេ​គោរព​អត់​?​។​a fish ky1 a for ky1 a for ky4 a for ky5 

​