» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3103 នាក់

ម្សិលមិញ 5304 នាក់

សរុប 14142629 នាក់

អាជ្ញាធរ​បើកដៃ​ឲ្យ​ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ​ធ្វើជា​កន្លែង​សម្រាប់​ពង្វក់​សិស្ស​ក្មេងៗ​

 

​ភ្នំពេញ​៖​ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ ដែល​ស្ថិតនៅ​ទល់មុខ​សាលាសង្កាត់ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែ​ក្រោម​ជាទី​តាំង​ល្បែង​ហ្គេម​ជាច្រើន​ប្រភេទ តាម​ប្រព័ន្ធ Online អេ​ឡិច​ត្រូ​និ​ច Slot Machines និង ប្រភេទ​ហ្គេម​បាញ់​ត្រី​បាន​និង កំពុងបើក​លេង​យ៉ាង​រលូន ដោយ​បំពាន​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ភូមិ ឃុំ មាន​សុវត្ថិភាព ។​a game dao 

​នៅ​ថ្ងៃទី​១៤​កុម្ភៈ​គេ​សង្កេតឃើញ​ក្មេងៗ​សិស្សសាលា​អាយុ​ក្រោម​១០​ឆ្នាំ ឬ អាយុ​១៥​ឆ្នាំ ប៉ុណ្ណោះ បាននាំគ្នា​តម្រង់​ជួរ​ចាំ​ចូល​លេង​ហ្គេម​គ្រប់​ប្រភេទ​នៅ ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ មុខ​សាលាសង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​​ក្លឹប​កម្សាន្ត​យីហោ ដា​ហ្វូ​ហាវ កន្លងទៅ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​ធ្លាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌមានជ័យ បង្ក្រាប​រួច​ម្តងមកហើយ ដោយ​ដកហូត​ទូ​ហ្គេម​មួយចំនួន​ផងដែរ ។ ប៉ុន្តែ​មិនដឹង​ហេតុអ្វី​បានជា​បើក​ដំណើរការ​វិញ ដោយ​លេង​យ៉ាង​គគ្រឹកគគ្រេង​ធ្វើ​ឲ្យ​យុវជន​ដែលជា​ទំពា​ង​ស្នង​ឬ​ស្សី ចូល​លេង​រហូត​ភ្លេច​ការសិក្សារ​ទៀតផង ។​

​ការពិត​ទទួលស្គាល់ថា​ពិភព​កម្សាន្ត ដា​ហ្វូ​ហាវ មាន អាជ្ញាប័ណ្ណ​ស្របច្បាប់ បើក​លេង​ក្នុង​បរិវេណ WB Arena ទល់មុខ​សង្កាត់​ចាក់អង្រែ​ក្រោម មាន​ល្បែង​ហ្គេម​ជាច្រើន​ប្រភេទ តាម​ប្រព័ន្ធ Online អេ​ឡិច​ត្រូ​និ​ច Slot Machines និង ប្រភេទ​ហ្គេម​បាញ់​ត្រី ជាច្រើន​គ្រឿង​ទៀត ។​​ប៉ុន្តែ​អ្វីដែល​ពលរដ្ឋ​ហួសចិត្ត​នោះ គឺ​ត្រង់​ថា​ក្មេងៗ​សិស្សសាលា​ជាច្រើន​នាក់ បាន​ចូល​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​រហូត​ភ្លេច​ការសិក្សារ ហើយ​គ្មាន​ការទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​នោះឡើយ ។ ទីតាំង​នេះ​មាន​ម្ចាស់​ជា​ជនបរទេស និង មាន​មេការ​ជា​ជនជាតិខ្មែរ ។​a game dao a game dao2