» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8811 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698982 នាក់

ក្រសួង​ហិរញ្ញវត្ថុ​បើក​តែ​មេ​គយ​ច​ល​ត័​ផ្លូវជាតិ​លេខ​១​ផែន​ភឿន​មិន​ធើ​តាម​!

 

​ខេត្តព្រៃវែងៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីប្រកាស លើកលែង​មិន​យកពន្ធ លើ​មុខទំនិញ​ជា​ប្រភេទ​ចំណីអាហារ​រយៈពេល​២​ឆ្នាំ ដើម្បី​លើកស្ទួយ​ជីវភាព ប្រជាជន​តែ​លោក ផែន ភឿន ប្រធាន​ស្នាក់ការ​គយ​តំបន់​២ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​មិន​ស្ដាប់​និង​មិន​អនុវត្ត​ហើ​យៅ​បន្ត​គាបសង្កត់​កំណត់​យកលុយ ពី​អាជីវករ​អ្នក​ដឹក​.​ទំនិញ​.​បន្លែ​.​ផ្លែឈើ​.​ត្រី​សាច់​.​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា តាមផ្លូវ​ជាតិ​លេខ​១ យ៉ាង​ពេញបន្ទុក​ដដែល​។​មិនដឹងថា​តើ​អ្នកធំ​ជាង​អ្នកណា​បើ​ចឹ​ង​?​។​a custom svay 

​ជាក់ស្ដែង​៖ នៅ​ថ្ងៃទី​២៤​មករា​២០២២ អាជីវករ​អ្នក​ដឹក​ផ្លែឈើ​បាន​អះអាងថា​៖ ខ្លួន​ដឹក​ផ្លែឈើ ពី​វៀតណាម ចូលមក​កម្ពុជា តាមផ្លូវ​ជាតិ​លេខ​១ ។​
​ដោយ​ប្រើ​រថយន្ត​ប្រភេទ​ភ្លៅ​៥ គឺ​មួយ​ជើង ត្រូវ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែលមាន​ស្នាក់ការ នៅ​ចំណុច ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កំណត់​យកលុយ ចំនួន​៦០០.០០០​រៀល​ជា​កំហិត​ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​។​សម្រាប់​គយ​លោក​ផែន​ភឿន​​រថយន្ត​ដឹក​បន្លែ​ចំណុះ​២​តោន​កន្លះ ក្នុង​១​ជើង គយ​ចល័ត​ផ្លូវជាតិ​លេខ​១ កំណត់​យកលុយ ចំនួន​១០​ម៉ឺន​រៀល​ជា​កំហិត​!​។​

​រថយន្ត​ដឹក​ផ្លែឈើ​ចំណុះ​៥​តោនហាងឆេង កំណត់​យក​២០​ម៉ឺន​រៀល​ជា​កំហិត រថយន្ត​”​វ៉េ​អង​”​ដឹក​ផ្លែឈើ​បង់​ចាប់ពី​៣០​ម៉ឺន​រៀល ទៅ​៦០​ម៉ឺន​រៀល​ក្នុង​១​ជើង ។​
​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ ក៍​ត្រូវបាន​លោក ផែន ភឿន កំណត់​យក​១០​ម៉ឺន​ក្នុង​១​ជើង​ផងដែរ​.​ចំពោះ​រ៉ឺម៉ក​ដឹក​បន្លែ​១​ជើង​បង់​៨​ម៉ឺន​រៀល​ជា​កំហិត​។​​តៃកុង​ឡាន​និង​អាជីវករ បាន​អះអាង​ដូចៗ​គ្នា​ថា​៖ តាំង​ពីមុន​រហូតមក​ដល់ពេលនេះ គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ​ក្រោម​ការដឹកនាំ​របស់​លោក ផែន ភឿន ប្រធាន​ស្នាក់ការ គឺ​នៅតែ​បន្ត​កំណត់​យកលុយ​ពី​ពួកខ្លួន​ដដែល​។​

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​១១.០១.២០២២.​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីប្រកាស​លេខ​.០០៩.​សហវ​.​ប្រក ស្ដីពី​ការលើកលែង​ពន្ធចំពោះ ទំនិញ​អាហារ ជា​មូលដ្ឋាន​រយៈពេល​២​ឆ្នាំ​.​គឺ​ចាប់ពី​ថ្ងៃទី​០១.មករា.២០២២ រហូតដល់​ថ្ងៃទី​៣១.១២.២០២៣​។​​ជុំវិញ​ការលើកឡើង​ខាងលើ​នៅ​ព្រឹក​ទី​២៤.០១.២០២២«​សារព័ត៌មាន​យើង​»​បាន​ព្យាយាម​សុំ​ការបកស្រាយ​ពី​លោក គឹម សុភៈ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប៉ុន្តែ​លោក​ពុំ​បកស្រាយ​ឡើយ​។​​ករណី​គយ​លោក​ផែន​ភឿន​កៀប​សង្ក​ត​យកលុយ​ពី​អាជីវករ​ដឹកជញ្ជូន​ផ្លែឈើ​នោះដែរ កាលពី​ថ្ងៃទី​០៩.​មិថុនា​២០២១ ក៍​មានប្រតិកម្ម​ផ្ទុះ​ការតវ៉ា​ពី​អាជីវករ​ផង​ដែរតែដូចជាគ្មានមេធំណាហ៊ានក្អក?។a custom svay1 a custom svay2 a custom svay3 a custom svay4 a custom svay5 

​