
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10848 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701019 នាក់
ប្រទេសថៃ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃគណបក្សភឿថៃលោក ស៊ូរិយ៉ារុងរឿងគិត(Suriya Jungrungreangkit (មកពីគណបក្សភឿថៃ) នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីលោកស្រីផែតងតានស៊ីណាវ៉ាត្រា( Paetongtarn Shinawatra )ត្រូវបានតុលាការធម្មនុញ្ញថៃព្យួរតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន នៅថ្ងៃទី១ ខែកក្កដា។
ប៉ុន្តែរដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក ស៊ូរិយ៉ារុងរឿងគិត(Suriya Jungrungreangkit នឹងកាន់តំណែងជា នាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ ត្រឹមថ្ងៃពុធនេះប៉ុណ្ណោះ ដោយចាប់ពីថ្ងៃព្រហស្បតិ៍ស្អែក នៅពេលដែលការរុះរើគណៈរដ្ឋមន្ត្រី ចូលជាធរមានផ្លូវការ តំណែងនាយករដ្ឋមន្ត្រីស្តីទី នឹងធ្លាក់ទៅលើរដ្ឋមន្ត្រីមហាផ្ទៃលោកភុំថាំវេឆៃយ៉ាឆៃ( Phumtham Wechayachai) ជំនួសវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។
កាលពីថ្ងៃអង្គារទី១កក្កដា តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី ជាបណ្តោះអាសន្ន។ភ្លាមៗក្រោយការព្យួរតំណែងរបស់លោកស្រី Paetongtorn លោកស៊ូរីយ៉ា( Suriya )ដែលស្ថិតក្នុងលេខរៀងឧបនាយករដ្ឋមន្ត្រីខ្ពស់ជាងគេ ក៏បានឡើងជាមេដឹកនាំស្តីទី។ យ៉ាងណាមិញ នៅពេលការរុះរើគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងមុនសេចក្តីសម្រេចកាលពីថ្ងៃអង្គាររបស់តុលាការ ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ តំណែងជានាយករដ្ឋមន្ត្រីស្តីទី នឹងធ្លាក់ទៅលើរដ្ឋមន្ត្រីមហាផ្ទៃ លោកភុំថាំវិញ( Phumtham)។
ការសម្រេច របស់តុលាការធម្មនុញ្ញថៃ ធ្វើឡើងតាមរយៈការទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប(ជាបក្ខពួកយោធា) ដែលបានចោទប្រកាន់លោកស្រីថាគ្មានភាពស្មោះត្រង់ និងបំពានក្រមសីលធម៌ស្ដង់ដារ ដោយបំពានលើរដ្ឋធម្មនុញ្ញ ជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ «តុលាការធម្មនុញ្ញាមានសំឡេងភាគច្រើន ៧ ទល់នឹង២ បានសម្រេចព្យួរ ចុងចោទ (លោកស្រី Paetongtarn) ពីតំណែងជានាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃទី១ ខែកក្កដានេះតទៅ រហូតដល់តុលាការធម្មនុញ្ញចេញសាលក្រមសម្រេចចុងក្រោយ»។
តុលាការធម្មនុញ្ញថៃនឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឱ្យលោកស្រី Paetongtarn វិញ ដែលសាលក្រមអាចចំណាយពេលច្រើនខែបណ្តាលមកពីការតស៊ូគ្នាខាងផ្លូវច្បាប់រវាងអ្នកចោទនិងចុងចោទ។ដោយឡែកនៅវេលាព្រឹកនេះថ្ងៃទី០១ កក្កដា ២០២៥ដែរ «ព្រះករុណា ព្រះបាទ មហាវិជ្ជរ៉ាលង្ករណ៍» (Moha Vajiralongkorn) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញព្រះរាជក្រឹត្យ ស្តីពីការដកហូតនិងតែងតាំងមុខតំណែងរដ្ឋមន្ត្រី (មួយចំនួន) របស់ថៃ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ «លោកស្រី Paretongtarn Shinawatra» នាយករដ្ឋមន្ត្រីថៃ ដែលមានរាយនាម ដូចខាងក្រោម៖
១. លោក Phumtham Wechayachai ដកហូតមុខតំណែង «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ» ដោយតែងតាំងលោកជា «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ»វិញ
២. លោកស្រី Narumon Pinyosinwat ដកហូតមុខតំណែង «រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ» ដោយដាក់ឱ្យចូលនិវត្តន៍៣. លោកស្រី Paretongtarn Shinawatra ជា «រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ» (បន្ថែមលើមុខតំណែងជា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន)។តំណែងនេះអាំចថ្វើឲ្យលោកស្រីផែតងតាននៅតែអាចចូលរួមប្រជុំគណរដ្ឋមន្ត្រីដដែលដូចកាលជំនាន់លោកប្រាយុទ្ធចាន់អូចាគាត់បានចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិពេលដែលតុលាការបញ្ឈរជើងគាត់ពីតួនាទីនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់៖ ការកែសម្រួលមុខតំណែងរបស់ថៃ ពេលនេះ គឺមានសមាសភាពច្រើនរូបទៀត មិនមែនមានតែ ៣រូបនេះទេ ក្រោមហេតុផល ដើម្បីភាពសមស្រប និងជាប្រយោជន៍ដល់ការដឹកនាំប្រទេសថៃ។
ទន្ទឹមនិងរកវិធីបំផ្លាញរដ្ឋាភិបាលគណបក្សភឿងថៃចាប់តាំងពីលោកសេដ្ឋវិស៊ីនរហូតមកដល់អ្នកស្រីផែតងតានខងតុលាការក៏ចាប់ផ្តើមធើកលោកថាក់ស៊ីនផងដែរ។ជាកស្តែងអតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នាថ្ងៃពុធ ទី២ ខែកក្កដា បានបន្តចូលបង្ហាញខ្លួន នៅតុលាការព្រហ្មទណ្ឌ ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះថ្ងៃទី២ លើការចោទប្រកាន់ប្រឆាំងនឹងរូបលោកថា បានប្រមាថ ព្រះមហាក្សត្រថៃ ធ្វើឡើងអំឡុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីជាង១០ឆ្នាំមុន។ នេះបើតាមកាសែត The Nation។
តុលាការព្រហ្មទណ្ឌថៃ នឹងបន្តបើកសវនាការរយៈពេលសរុប៣ថ្ងៃជាប់ៗគ្នា។ លោក Thaksin ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ ជាមួយប្រាក់តម្កល់ ៥០០ ០០០បាត បន្ទាប់ពីត្រូវបាន ចោទប្រកាន់ជាផ្លូវការពីព្រះរាជអាជ្ញាថៃ កាលពីខែសីហា ឆ្នាំ២០២៤។ លោកត្រូវបានហាមឃាត់ចេញក្រៅប្រទេស ដោយមិនមានការអនុញ្ញាតពីតុលាការ។គួរបញ្ជាក់ថា សវនាការជំនុំជម្រះ៣ថ្ងៃក្នុងសប្តាហ៍នេះ គឺជាសវនាការសម្រាប់ឱ្យសាក្សីរបស់ខាងព្រះរាជអាជ្ញាថៃ ចូលផ្តល់សក្ខីកម្ម ខណៈខាងសាក្សីរបស់ចុងចោទ ត្រូវបានរំពឹងថា នឹងចូលផ្តល់សក្ខីកម្ម ក្នុងសវនាការដាច់ដោយឡែកមួយទៀត មានរយៈពេល៤ថ្ងៃ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកក្កដា។ បទល្មើសពាក់ព័ន្ធនឹង ការប្រមាថព្រះមហាក្សត្រ ដែលគេចោទប្រកាន់ប្រឆាំងលោក Thaksin កើតឡើងមានអំឡុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ឈ្មោះ Chosun កាលពីឆ្នាំ២០១៥៕