» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2183 នាក់

ម្សិលមិញ 8227 នាក់

សរុប 14129064 នាក់

ប្រើ​យន្តហោះ​ដ្រូ​ន​ធ្វើឃាត​ប្រធានាធិបតី​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា​

​វ៉េ​ណេ​ហ្សុ​យ​អេ​ឡា​៖ លោក Nicolas Maduro ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​​ត្រូវបាន​គេ​ប៉ង​ធ្វើឃាត​ដោយ​ប្រើ​យន្តហោះ​ដ្រូ​ន​កាលពី​វេលា​ម៉ោង​៥:៤១​ល្ងាច​ថ្ងៃទី​៤​សីហា​ឆ្នាំ​២០១៨​ពេល​កំពុងមាន​វត្តមាន​ក្នុង​កម្មវិធី​មួយ​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស​។​a vener2 

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វ៉េ​ណេ​ស៊ុយ​អេ​ឡា លោក Jorge Rodriguez បាន​ប្រាប់​កាសែត​ថា​ការវាយប្រហារ​ប៉ង​ផ្ដាច់ជីវិត​លោក Maduro បាន​កើតឡើង​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​នោះ​។ យន្តហោះ​គ្មាន​មនុស្ស​បើក​ជាច្រើន​គ្រឿង​ដែលមាន​គ្រឿងផ្ទុះ​បាន​ឡោមព័ទ្ធ​ប្រធានាធិបតី​ក្នុងកំលុងពេល​នោះដែរ​។​​លោក Rodriguez បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា «​ការស៊ើបអង្កេត​ទាំងអស់​បានបង្ហាញ​ថា​ការ​បំផ្ទុះ​នេះ​គឺជា​ការវាយប្រហារ​ទៅលើ​ប្រធានាធិបតី​នី​Nicolas Maduro»​។​

​យ៉ាងណាមិញ ការប៉ុនប៉ង​លើ​អាយុជីវិត​របស់លោក​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា ពុំ​ទទួលបាន​ជោគជ័យ​ឡើយ​។​លោក ម៉ា​ឌូ​រ៉ូ ផ្ទាល់​មិនបាន​រងគ្រោះថ្នាក់​នោះទេ និង​ត្រូវបាន​កងការពារ​ជម្លៀស​ខ្លួន​ចេញពី​វេទិកា​ថ្លែង​សារ​ជាបន្ទាន់​ខណៈ​កងទ័ព​មួយចំនួន ត្រូវគេ​រាយការណ៍​ថា​បាន​រងរបួស​។​

​មានការ​អះអាង​មួយចំនួន​បាន​អះអាងថា ផែនការ​ខាងលើ​បានទទួល​បរាជ័យ គឺ​ដោយសារ​ប៉ូលិស​ការពារ​ក្នុង​តំបន់ បាន​បាញ់​ទម្លាក់​ឧបករណ៍​ដ្រូ​ន​មួយគ្រឿង ដែល​បាន​ព្យាយាម​វាយប្រហារ​មកលើ​កន្លែង​កើតហេតុ ជាទី​ដែល​មន្ត្រី​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡា រួមមាន​ទាំង​លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ មាន​វត្តមាន​។ ជុំវិញ​រឿងនេះ លោក ម៉ា​ឌូ​រ៉ូ បាន​ទម្លាក់កំហុស​ទៅលើ​ក្រុម​ស្តាំនិយម​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​។​

​យោងតាម​លោក Rodriguez, កងកម្លាំង​ទាហាន និង ឆ្មាំ​ជាតិ​ចំនួន ៧ នាក់​បាន​រងរបួស​ដោ​យ​សារ​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នោះ​៕ a vener1